ព័ត៌មានជាតិ Nov 25, 2022

អបអរសាទរ! ខួបលើកទី១៧ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ

image



សិល្បៈ​ល្ខោន​ស្បែក​ធំ​ ​មាន​ប្រវត្តិ​ ​និង​អាយុកាល​ជា​យូរលង់​ណាស់​មក​ហើយ​លើទឹក​ដី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ត្រូវ​បាន​សកលលោក​ទទួលស្គាល់​ ​និង​ឱ្យ​តម្លៃ​ថា​ ​ជា​សម្បត្តិមនុស្ស​ជាតិ​ដ៏​អស្ចារ្យ​ ​និង​បាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ ​ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង​ ​និង​អរូបី​យ៍​របស់​មនុស្សជាតិ​ ​ក្នុង​ឆ្នាំ​២​០​០​៥​ ​របស់​អង្គការ​យូ​ណេស្កូ​ទៀត​ផង​ ​ដែល​នេះ​ជា​មោទនភាព​ជាតិ​មួយ​ ​ដ៏​ត្រចះត្រចង់​មិន​អាច​កាត់ថ្លៃ​បាន​។​

​ល្ខោន​ស្បែក​ធំ​ ​អាច​ត្រូវ​បាន​គេ​ហៅឈ្មោះ​ម្យ៉ាងទៀត​ថា​ ​«​ណាំងស្បែក​ធំ​»​ ​ហើយ​វា​ជា​សិល្បៈ​ស្រមោល​មួយ​បែប​ ​ដែល​ប្រើប្រាស់​ផ្ទាំង​រូបឆ្លាក់​ពី​ស្បែក​ ​មក​សម្តែង​ជា​ឈុត​ឆាក​សាច់រឿង​ ​ហើយ​រូបឆ្លាក់​ពី​ស្បែក​ទាំងនោះ​ត្រូវ​គេ​ដាប់​ ​និង​ឆ្លាក់​ជា​រូប​អាទិទេព​ ​ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្ម​ណ៍​សាសនា​។​

​សូម​ជម្រាប​ជូន​ថា​ ​ល្ខោន​ស្បែក​ធំ​ ​គឺជា​សិល្បៈ​មួយ​មាន​ប្រវត្តិ​នៅ​ពេល​ព្រហ្ម​សាសនា​ចូល​មក​ទឹកដី​ខ្មែរ​។​ ​កាលពីដើម​ឡើយ​ សិល្បៈ​ប្រភេទ​នេះ​ ​ត្រូវ​បាន​គេ​ឃើញ​សម្តែង​ក្នុង​ពិធី​តែ​ពីរ​ ​ឬ​បី​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ក​ម្រ​សម្តែង​ជា​សាធារណៈ​ណាស់​។​ ​ពិធី​ទាំងនោះ​ ​មាន​ដូច​ជាពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​និង​ពិធី​គ្រងរាជ្យ​ ​ឬ​ក្នុង​ពិធី​ស​ក្ការៈ​របស់​ឥស្សរជន​ល្បី​ៗ​៕