ព័ត៌មានជាតិ Nov 18, 2022

ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងអាចចូលទស្សនាព្រះបរមរាជវាំងឡើងវិញ បន្ទាប់ពីផ្អាកជាង២ឆ្នាំដោយសារជំងឺកូវីដ-១៩

image

​បើ​តាម​លិខិត​របស់​សម្តេច​ចៅ​ហ្វា​វាំង​ ​គង់​ ​សំអុល​ ​ផ្ញើ​ជូន​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​បាន​ឱ្យ​ដឹង​ថា​ ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​ ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ​ទ្រង់​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួង​ព្រះបរមរាជវាំង​ ​បើក​ដំណើរការ​ឡើងវិញ​ ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​ចូល​ទស្សនា​ព្រះ​បរម​រម​រាជវាំង​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ខាងមុខ​។​

​គួរ​ជម្រាប​ជូន​ថា​ ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្រសួង​ព្រះបរមរាជវាំង​ ​សម្រេច​ផ្អាក​ការអនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ចូល​ទស្សនា​ព្រះ​បរម​រ​ជា​វាំង​ ​ចាប់ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​រហូតដល់​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​នេះ​ ​ទើប​មានការ​ជូនដំណឹង​ជាថ្មី​អំពី​កា​របើក​ដំណើរការ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​ចូល​ទស្សនា​ព្រះបរមរាជវាំង​ឡើងវិញ​៕