ព័ត៌មានជាតិ Nov 19, 2022

ពហុកីឡដ្ឋានធំទី៣របស់កម្ពុជា គ្រោងសាងសង់នៅឆ្នាំក្រោយក្នុងខេត្តពោធិ៍សាត់

image

​លោក​ ​ចេង​ ឡៃ ​អភិបាល​ស្តីទី​ខេត្ត​ពោធិ៍សាត់​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ទីតាំង​ពហុ​កីឡដ្ឋាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​«​SAM​D​A​C​H​ ​H​UN S​E​N ​SPORT​ ​CENTER​»​ ​នេះ​អាជ្ញាធរ​បាន​ចាក់​ដី​ ឈួ​ស​ជាច្រើន​ឆ្នាំ​មក​ហើយ​ព្រមទាំង​ទុក​ឱ្យ​ដី​នោះ​ហាប់​គ្រប់​គ្រាន់​ទើប​ឈាន​ទៅដល់​ការ​សាងសង់​ព្រោះ​ដើម្បី​ការពារ​ការ​ខូ​ត​ដោយ​ការ​បាក់​ស្រុត​ណាមួយ​កើតឡើង​។​ ​លោក​បន្ថែម​ថា​ ​ក្រៅពី​ពហុ​កីឡដ្ឋាន​ក៏មាន​​ ​សួន​ក​ម្សាន្ត ​និង​ផ្សារ​ផង​ដែរ​ ​ដោយសារតែ​នៅ​ទីនោះ​ផ្ទៃដី​មាន​ទំហំ​ធំ​ ​ព្រមទាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមខេត្ត​ពោធិ៍សាត់​។​

​លោក​ ​ចេង​ ឡៃ ឱ្យ​ដឹង​ទៀត​ថា​ ​«​ប្លង់​យើង​មាន​អស់ហើយ​ ​ប្លង់​គឺ​យើង​សម្រេច​គ្នា​ហើយ​ ​ប្រហែលជា​ដី​ហ្នឹង​វា​ហាប់​ ​មួយវស្សា​នេះ​ ​វា​ហាប់​ហើយ​គឺ​ចាប់ផ្ដើម​ធ្វើ​គ្រឹះ​ ​ធ្វើ​អី​បណ្ដើរៗ​ហើយ​ ​»​។​

យោង​តាម​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​នា​ពេល​កន្លងមក​ ​គម្រោង​ពហុ​កីឡដ្ឋាន​នេះ​ ​នឹង​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​២​៥​ហិកតា​ ​ឬ​ហៅថា​ដី​វាល​សម្តេច​យស​ ​ស្ថិត​ក្នុង​ភូមិ​វាលវង់​ ​ឃុំ​ស្នា​អន្សា​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​។​ ​ពហុ​កីឡដ្ឋាន​នេះ​ ​រួម​មាន​ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ​ទីលាន​មហោស្រព​, ​ទីលាន​បាល់ទះ​, ​ទីលាន​បាល់បោះ​, ​ទីលាន​រត់ប្រណាំង​, ​ទីលាន​វាយ​សី​, ​កន្លែង​អង្គុយ​ទស្សនា​, ​កន្លែង​ហាត់ប្រាណ​, ​ប្រព័ន្ធ​ផ្លូវ​ ​វាលស្មៅ​, ​កន្លែង​ក្មេង​លេង​, ​កន្លែង​អង្គុយលេង​, ​ស្រះ​ទឹក​ ​និង​កន្លែង​ចត​រថយន្ត​ផង​ដែរ​។​

​តើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិ​វាលវង់​នេះ​ ​ទីតាំង​ដែល​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នេះ​ ​គឺជា​អតីត​ព្រ​លាន​យន្តហោះ​សម្រាប់​ដឹក​ផល​នេសាទ​ពី​ទន្លេសាប​យកទៅ​ចែកចាយ​នៅ​ខេត្ត​ផ្សេងទៀត​ដែល​នៅ​ឆ្ងាយ​៕