ព័ត៌មានជាតិ Nov 16, 2022

ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជាង២លាន៧សែននាក់ ក្នុងរយៈពេល១សប្តាហ៍

image

លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​ឱ្យ​ដឹង​ថា​ ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ ​រួម​មាន​ ​ខេត្ត​ព្រះ​សី​ហ​នុ ​៦​៣​២​,​៤​៧​៦​នាក់​, ​ខេត្ត​កំពត​ ​៦​១​១​,​៩​៩​១​នាក់​, ​ខេត្ត​សៀមរាប​ ​៣​៤​៥​,​១​៥​២​នាក់​, ​ខេត្ត​កំពង់ស្ពឺ​ ​២​៤​១​,​៤​៧​០​នាក់​, ​ខេត្ត​ត្បូងឃ្មុំ​ ​២​៣​៤​,​៤​៦​៣​នាក់​, ​ខេត្ត​បាត់​ដំបង​ ​១​០​៨​,​៨​៤​៥​នាក់​ ​និង​ខេត្ត​កែប​ ​១​០​៧​,​៧​៣​១​នាក់​។​

​លោក​ ​បញ្ជាក់​ថា​ ​តួលេខ​ខាងលើ​ ​រាប់បញ្ចូល​ផង​ដែរ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ប្រមាណ​២​.​៥​៧​លាន​នាក់​ ​នា​ឱកាស​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​កាលពី​ថ្ងៃ​ទី​៧​-​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​។​ ​ដើម្បី​អប​អរសាទរ​ព្រះ​រាជ្យ​ពិធី​បុណ្យអុំទូក​ ​បណ្តា​រដ្ឋបាល​ខេត្ត​មួយ​ចំនួន​បាន​រៀបចំ​ពិធី​បុណ្យអុំទូក​ក្នុង​អំឡុង​ខែ​តុលា​ ​និង​ខែវិច្ឆិកា​ ​រួម​ជាមួយ​ការ​តាំង​ពិព័រណ៍​ ​ការ​ប្រ​គុំ​ត​ន្រ្តី ​និង​កម្មវិធី​ក​ម្សាន្ត​សប្បាយ​នានា​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​៕​