បានប្តីល្អគឺជាជម្រើស ប៉ុន្តែបើប្តីល្អនោះមានចិត្តធ្ងន់ទៀតនោះទើបហៅថាមហាសំណាង
នេះគឺជាប្រវត្តិស្នេហារបស់ប្តីប្រពន្ធមួយគូដែលបានស្រលាញ់គ្នានាពេលដែលពួកគេកំពុងបំពេញការងារជាមួយគ្នាកាលពី៦ឆ្នាំមុន។ ពន្លកស្នេហាដ៏ផ្អែមល្ហែមមួយនេះ បានកើតឡើងភ្លាមៗក្រោយពីពួកគេបានឃើញរាប់អានគ្នាដោយពេលនោះ អ្នកស្រី វង្ស តារាសុភី ដែលជាភរិយាគឺជាគ្រូបង្រៀនថ្នាក់បឋមសិក្សាខណៈលោកមាន់ ស៊ិនសារិនវិសាល គឺជាបុគ្គលិកផ្នែកលេខាធិការនៅសាលារៀន អន្តរទ្វីបអាមេរិកាំង។ បច្ចុប្បន្ននេះ ប្តីប្រពន្ធមួយគូរនេះមានកូនស្រីដ៏គួរឱ្យស្រលាញ់២នាក់រួចមកហើយខណៈកូនស្រីទី៣ក៏នឹងប្រសូត្រមកនាពេលឆាប់ៗខាងមុខនេះផងដែរ។ ទោះស្រលាញ់គ្នាខ្លាំងប៉ុណ្ណាភាពរកាំរកូលគង់តែកើតមានជារឿងធម្មតា។ ជាក់ស្តែង នៅក្នុងជីវភាពជាប្តីប្រពន្ធក្នុងរយៈពេល៦ឆ្នាំមកនេះអ្នកស្រី វង្ស តារាសុភី បានសារភាពថា ក្នុងភាពជាមនុស្សស្រីអ្នកស្រីហាក់មានភាពឆេវឆាវដោយពេលខ្លះឆេវឆាវទាំងមិនដឹងថាខ្លួនអ្នកស្រីខឹងរឿងអ្វីនោះឡើយជាពិសេសគឺនាពេលដែលអ្នកស្រីមានផ្ទៃពោះដូចបច្ចុប្បន្ននេះ។ កត្តានេះបានតម្រូវឱ្យស្វាម៉ីរបស់អ្នកស្រីត្រូវមានចិត្តធ្ងន់ទើបអាចរក្សាមិនឱ្យមានជម្លោះនៅក្នុងគ្រួសារ។ ...