ឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់ជនរងគ្រោះពីការបាក់រលំអគារនៅខេត្តព្រះសីហនុ
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩ នេះបានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះពីហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ។ ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងក្រោយពីមានហេតុការណ៍បាក់រលំអគារកំពុងសាងសង់កម្ពស់៧ជាន់នៅក្នុងសង្កាត់៤ខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតចំនួន២៦នាក់និងរងរបួសចំនួន២៤នាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតគិតត្រឹមម៉ោង២:៥០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ក្រោយហេតុការណ៍បាក់រលំអគារនេះកើតឡើង លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ...