Tag: Dr. Menly

គន្លឹះ​ ​៨​ ​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​និយាយ​ឱ្យ​គេ​ចូលចិត្ត​ស្តាប់

ស្របពេលដែលការងារជាច្រើននៅក្នុងពិភពលោកពឹងផ្អែកលើការនិយាយ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបទាំងអស់សុទ្ធតែនិយាយបានល្អប្រកបដោយសិល្បៈខ្ពស់នោះទេ។ ជាអ្នកនិពន្ធនិងជាម្ចាស់វិទ្យុ អ្នកនាង Celeste Headlee បានអះអាងនៅក្នុងកម្មវិធី TED Talk ថា ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនឡើងៗ បានធ្វើឱ្យមនុស្សបាត់បង់សមត្ថភាពក្នុងការនិយាយទល់មុខគ្នា។ កត្តានេះហើយ ទើបអ្នកនាងបានចែករំលែកនៃគន្លឹះទាំង៨ ដើម្បីពង្រឹងការសន្ទនារបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរដែល MJQTV បានធ្វើការដកស្រង់គន្លឹះទាំងអស់នោះដូចខាងក្រោម ៖ គន្លឹះទី១៖ កុំធ្វើសកម្មភាពច្រើននៅអំឡុងពេលជជែកគ្នា។ ...

ចង់រកស៊ីជោគជ័យ ត្រូវដឹងថាខ្លួនមានជំនាញអ្វី?

នា​ពេល​បច្ចុប្បន្ន​ ខ្ញុំ​សង្កេតឃើញ​យុវជន​កម្ពុជា​ច្រើនណាស់​មាន​ទស្សនៈ​ភ័ន​ច្រឡំ​អំពី​ចំណុច​ផ្តើម​នៃ​ការបង្កើត​មុខរបរ​រកស៊ី​។ អ្នកខ្លះ​ មានបំណង​ចង់បើ​កអាជីវកម្ម​ខ្លួនឯង​នា​ពេល​អនាគត​ ពួកគេ​បែរជា​នាំគ្នា​ទៅ​សិក្សា​រៀនសូត្រ​មុខវិជ្ជា​គ្រប់គ្រង​ពាណិជ្ជកម្ម​ឬជំនួញ​ជាដើម​។ នៅ​ថ្ងៃនេះ​ ខ្ញុំ​មាន​ពាក្យ​ពេជ​ន៍​ប៉ុន្មាន​ម៉ាត់​ដើម្បី​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជាពិសេស​យុវជន​ឱ្យ​ដឹង​ថា​ យុវជន​ជាទី​ស្រលាញ់​រាប់អាន​ ការ​រកស៊ី​ណាក៏ដោយ​ បើ​ចង់ឱ្យ​ជោគជ័យ​និង​មាន​និរន្តរភាព​បាន​យូរអង្វែង​លុះត្រាតែ​អ្នកមាន​ជំនាញ​ច្បាស់លាស់​លើ​មុខរបរ​រកស៊ី​នោះ​។ នៅពេល​លោកអ្នក​មាន​ជំនាញ​ច្បាស់លាស់​ហើយ​លោកអ្នក​បាន​ឆ្លងកាត់​បទពិសោធន៍​ធ្វើការ​នៅក្នុង​វិស័យ​នោះ​ច្រើន​ឆ្នាំ​ទៀត​នោះ​វា​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ក្លាយទៅជា​អ្នកជំនាញ​លើ​វិស័យ​នោះ​ ហើយ​ឈាន​ទៅដល់​ការដឹកនាំ​អ្នកដទៃ​នៅក្នុង​វិស័យ​នោះ​ទៀតផង​។ និយាយ​បែបនេះ​មិនមែន​មានន័យថា​ អ្នករៀន​ជំនាញ​អាជីវកម្ម​ឬគ្រប់គ្រង​ជាដើម​នោះ​ពុំ​អាច​បើក​អាជីវកម្ម​បាន​ជោគជ័យ​នោះ​ទេ​។ ជាទូទៅ​ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាជីវកម្ម​ ជំនួញ​ទាំងអស់​នោះ​ សុទ្ធសឹងតែ​ជា​ជំនាញ​សម្រាប់​និស្សិត​ដែល​កើត​ចេញពី​ត្រកូល​គ្រួសារ​មានមុខ​របរ​ស្រាប់​ ហើយ​កំពុង​ដំណើរការ​យ៉ាងសកម្ម​រួច​ទៅ​ហើយ​។ដូច្នេះ​ពួកគេ​រៀន​ជំនាញ​ទាំងអស់​នោះ​ គឺ​ដើម្បី​ទៅ​ជួយ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ឪពុក​ម្តាយ​គេ​ដែល​មិនមែន​ទៅ​បើក​ក្រុមហ៊ុន​ថ្មី​ពី​បាតដៃ​ទទេ​នោះ​ទេ​។ ...

កុំចង់ជោគជ័យលឿនពេក ប្រយ័ត្នខូចចិត្ត ហើយខាតទ្រព្យទៀត

យុវជន​ជាទី​ស្រលាញ់​ តាម​បទ​ពិសោធ​ដែល​ខ្ញុំ​មើលឃើញ​នា​ពេល​កន្លងមក​ខ្ញុំ​អាច​សង្កេតឃើញ​ថា​ ក្នុងនាម​ជា​យុវជន​ឈាមរាវ​បើ​ក្មួយ​ៗចង់​ធ្វើអ្វី​មួយ​ ក្មួយ​ៗច្រើនតែ​តក់ក្រហល់​ចង់​ដើរផ្លូវកាត់​ ធ្វើ​នេះ​បន្តិច​ធ្វើ​នោះ​បន្តិច​ដោយ​មិន​នឹងន​។ នៅក្នុង​ការងារ​ប្រកបរបរ​អាជីវកម្ម​ក៏​ដូចគ្នា​!ខ្ញុំ​មើលឃើញ​ថា​មាន​យុវជន​កម្ពុ​ជា​ក្មេង​ៗច្រើនណាស់​ ដែល​ប្រាថ្នា​ចង់​ក្លាយទៅជា​សហគ្រិន​វ័យក្មេង​ឬក្លាយជា​អ្នករក​ស៊ី​នៅ​វ័យក្មេង​។ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ពាក្យ​ថា​ “ជោគជ័យ​”មួយម៉ាត់​បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​យុវជន​ខ្មែរ​ឬជាច្រើន​ កត្តា​នេះ​ទើប​បណ្តាល​ឱ្យ​មានការ​បើក​សិក្សា​សាលា​បណ្តុះបណ្តាល​ស្តី​ពី​“វិធី​សាស្រ្ត​ជោគជ័យ​ក្នុង​ការ​ធ្វើអាជីវកម្ម​”។ គួរ​ឱ្យ​សោក​ស្តាយ​ ដែល​វាគ្មិន​បើក​សិក្ខាសាលា​នោះ​ពុំសូវ​បាន​និយាយ​អំ​ពី​ទ្រឹ​ស្តី​និង​វិធី​សាស្រ្ត​ធ្វើអាជីវកម្ម​ពិតប្រាកដ​នោះ​ទេ​ប៉ុន្តែ​ពួកគេ​បែរជា​និយាយ​អួត​តែ​អំពី​ភាព​ជោគជ័យ​ដ៏​មហិមា​របស់​ពួកគេ​ទៅវិញ​។​ កត្តា​នេះ​បាន​ធ្វើ​យុវជន​ខ្មែរ​មានចិត្ត​ពុះកញ្ជ្រោល​ពុំ​អាច​បែង​ចែ​កស​ខ្មៅ​ឱ្យ​បាន​ច្បាស់​។ មិនមែន​មានតែ​នៅ​កម្ពុជា​នោះ​ទេ​ដែល​មានការ​បើក​សិក្ខាសាលា​បែបនេះ​សូម្បី​នៅ​តាម​បណ្តា​រប្រ​ទេស​ជឿនលឿន​ក៏​មាន​សិក្ខាសាលា​បែបនេះ​ផង​ដែរ​ ប៉ុន្តែ​គ្រាន់តែ​វាគ្មិន​ដែល​មក​ចែករំលែក​នៅក្នុង​សិក្ខាសាលា​នោះ​គឺ​សុទ្ធតែ​ជា​អ្នកមាន​ចំណេះដឹង​ពិតប្រាកដ​ ហើយ​ថែមទាំង​ជា​អ្នកមាន​បទ​ពិសោធ​បើក​អាជីវកម្ម​ជោគជ័យ​ខ្លួនឯង​ទៀតផង​។ និយាយ​មកដល់​ត្រង់នេះ​មិនមែន​មានន័យថា​សិក្ខាសាលា​ទាំងអស់​សុទ្ធតែ​មិនល្អ​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា​ ក្មួយ​ៗយុវជន​ដែល​ចូលរួម​សិក្ខា​នោះ​ហើយ​តែង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​លែង​ចង់​រៀនសូត្រ​ លែង​ចង់​ធ្វើការ​តែ​បែរ​ទៅជា​បើក​អាជីវកម្ម​តាម​គ្នា​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។ ...

Page 1 of 2 1 2

អត្ថបទពេញនិយម

No Content Available