Tag: អាជីវកម្ម

ពេល​ខ្លះ CV ពុំ​អាច​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ខ្លាំង​​​របស់​បុគ្គលិក​ល្អ​នោះ​ទេ

មានប្រសាសន៍នៅក្នុងកម្មវិធី TED Talks អ្នកស្រី Regina Hartley ដែលធ្លាប់មានបទពិសោធន៍ជ្រើសរើសបុគ្គលិកក្រុមហ៊ុនជាច្រើនឆ្នាំបានបែកចែកបេក្ខជនដែលមកសម្ភាសន៍ជាពីរប្រភេទផ្សេងគ្នាគឺ “The Silver Spoon” និង "The Scrapper"។ “The Silver Spoon” គឺសំដៅលើបុគ្គល ដែលមានស្ដុកស្ដម្ភ ឬមានទ្រព្យធនស្រាប់ ហើយជោគជ័យដោយមិនបាច់ប្រឹង។ ...

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ផ្តាំ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ឱ្យ​ឈប់​ចាញ់បោក​មេខ្យល់​រឿង​ស៊ី​ដីធ្លី​

ឈប់​ចាញ់បោក​គេ​ នេះ​គឺជា​បណ្តាំ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ចេញ​ទីក្រុង​ស៊ូ​វ៉ុន​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជូនចំពោះ​យុវជន​ខ្មែរ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ជាពិសេស​គឺ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​តែម្តង​។ លោក​ឧកញ៉ា​ផ្តាំ​ បែបនេះ​ដោយសារតែ​លោក​បានដឹង​និង​មើលឃើញ​ថា​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​ខាតបង់​ប្រាក់​ជាច្រើន​ ដោយសារ​ការ​បណ្តាក់​ទុន​ធ្វើជំនួញ​រួមគ្នា​ជាមួយ​បុគ្គល​ដែល​តាំងខ្លួនជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​ធ្វើអាជីវកម្ម​រកស៊ី​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ហៅ​ការ​ចូលហ៊ុន​គ្នា​ធ្វើអាជីវកម្ម​បែបនេះ​ថា​ជា​ការ​រកស៊ី​បែប​សំបុក​ពីងពាង​។ ករណី​បណ្តាក់​ទុន១០​ ក្ស័យ​ទុន២០នេះ​ មិន​ត្រឹមតែ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ប៉ុន្តែ​វា​ក៏បាន​កើតមាន​លើ​ពលករ​ខ្មែរ​មួយចំនួន​។ ស្ថាបនិក​ក្លិប​បណ្តុះបណ្តាល​ដើម្បី​ភាព​ជោគជ័យ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​អ្នកនាង​សុផាត​ មករា​ បានឱ្យ​ដឹង​ថា​ កន្លងមក​នេះ​មាន​ពលករ​ខ្មែរ​មួយចំនួន​ពុំសូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការងារ​របស់​ខ្លួន​នោះ​ទេ​ប៉ុន្តែ​ពួកគេ​បែរជា​បែងចែក​ពេលវេលា​ទៅ​ធ្វើជា​អ្នករក​ស៊ី​ដីធ្លី​ទៅវិញ​។ ជាក់ស្តែង​ណាស់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​គឺ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​ចង់បាន​ប្រាក់​ដើម្បី​ជួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​។ យ៉ាងនេះ​ក្តី​ ...

ជំនាញ​រឹង​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ហើយ​ជំនាញ​ទន់​ជួយ​ឱ្យ​អ្នក​ឡើង​ដំណែង​

នៅក្នុង​វិស័យ​ការងារ​ មាន​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា​ “សមត្ថភាព​ឬទេពកោសល្យ​ អាច​ជួយ​ឱ្យ​បុគ្គល​ម្នាក់​ឡើង​តំណែង​ខ្ពស់​ ប៉ុន្តែ​តំណែង​ខ្ពស់​នោះ​គង់វង្ស​ឬយ៉ាងណា​ គឺ​អាស្រ័យ​លើ​អត្តចរិត​របស់​បុគ្គល​នោះ​” ។ និយាយ​បែប​ផ្សេង​ ជំនាញ​រឹង​ ឬជំនាញ​ដែល​អ្នករៀន​ចេះ​ពីសា​កល​វិទ្យាល័យ​ និង​សាលា​បច្ចេក​ទេស​ផ្សេង​ៗ អាច​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ប៉ុន្តែ​ការងារ​នោះ​ជោគជ័យ​ ឬមិន​ជោគជ័យ​គឺ​វា​អាស្រ័យ​លើ​ជំនាញ​ទន់​ ឬជំនាញការ​ទូត​របស់​អ្នក​ទៅវិញ​ទេ​។ គ្មានអ្វី​អាច​វាស់​ថា​បុគ្គល​ម្នាក់​មាន​ជំនាញ​ទន់​ប្រសើរ​ឬមិន​ប្រសើរ​ដល់កម្រិត​ណា​នោះ​ទេ​។ ព្រោះ​បុគ្គល​ម្នា​ក់ៗ​សុទ្ធតែ​មាន​អត្ត​ចរិត​ផ្សេង​ៗគ្នា​ពី​កំណើត​ រស់នៅ​ក្នុង​សង្គម​ផ្សេងគ្នា​ និង​ទទួល​បានការ​អប់រំ​ផ្សេងគ្នា​។ យ៉ាងណាក៏ដោយ​អ្នកជំនាញ​ផ្នែក​អប់រំ​បាន​លើកឡើង​ថា​ ...

កុំ​រកស៊ី​នៅតែ​ទីតាំង​ផ្លូវ​ធំ​ ប៉ុន្តែ​ត្រូវ​រកស៊ី​នៅ​ទីតាំង​ផ្លូវ​ម៉ូយ​

បច្ចុប្បន្ន​មាន​សហគ្រិន​និង​អាជីវករ​មួយចំនួន​ចូលចិត្ត​តែបើ​កហាង​ឬជ្រើសរើស​ទីតាំង​រកស៊ី​នៅ​លើ​ផ្លូវ​ធំ​។ ដោយសារ​ពួកគេ​គិតថា​ផ្លូវ​ធំ​គឺជា​ទីតាំង​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​សឹង​គ្រប់​ប្រភេទ​។ សម្រាប់​ខ្ញុំ​ខ្ញុំ​មិន​យល់​បែបហ្នឹង​នោះ​ទេ​! តាម​បទ​ពិសោធ​រកស៊ី​កន្លងមក​របស់ខ្ញុំ​ ខ្ញុំ​តែង​រកស៊ី​នៅ​លើ​ផ្លូវ​ម៉ូយ​។ផ្លូវ​ម៉ូយ​ដែល​មិន​ខ្វល់​វា​ជា​ផ្លូវ​តូច​ឬផ្លូវ​ធំ​ ប៉ុន្តែ​ជាទី​តាំង​ដែល​មាន​មនុស្ស​រស់នៅ​អ៊ូអរ​ហើយ​មនុស្ស​នោះ​ទៀតសោត​ ត្រូវតែ​ជា​មនុស្ស​ដែល​អាច​ក្លាយជា​អតិថិជន​របស់​យើង​ផង​ដែរ​។ ជាក់ស្តែង​ នៅ​ថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ខ្ញុំ​ទើបតែ​បើក​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទី៥នៅ​តំបន់​ផ្សារថ្មី​។ ផ្សា​ថ្មីនេះ​គឺជា​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​អ៊ូអរ​ខ្លាំង​ ...

ចង់រកស៊ីជោគជ័យ ត្រូវដឹងថាខ្លួនមានជំនាញអ្វី?

នា​ពេល​បច្ចុប្បន្ន​ ខ្ញុំ​សង្កេតឃើញ​យុវជន​កម្ពុជា​ច្រើនណាស់​មាន​ទស្សនៈ​ភ័ន​ច្រឡំ​អំពី​ចំណុច​ផ្តើម​នៃ​ការបង្កើត​មុខរបរ​រកស៊ី​។ អ្នកខ្លះ​ មានបំណង​ចង់បើ​កអាជីវកម្ម​ខ្លួនឯង​នា​ពេល​អនាគត​ ពួកគេ​បែរជា​នាំគ្នា​ទៅ​សិក្សា​រៀនសូត្រ​មុខវិជ្ជា​គ្រប់គ្រង​ពាណិជ្ជកម្ម​ឬជំនួញ​ជាដើម​។ នៅ​ថ្ងៃនេះ​ ខ្ញុំ​មាន​ពាក្យ​ពេជ​ន៍​ប៉ុន្មាន​ម៉ាត់​ដើម្បី​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជាពិសេស​យុវជន​ឱ្យ​ដឹង​ថា​ យុវជន​ជាទី​ស្រលាញ់​រាប់អាន​ ការ​រកស៊ី​ណាក៏ដោយ​ បើ​ចង់ឱ្យ​ជោគជ័យ​និង​មាន​និរន្តរភាព​បាន​យូរអង្វែង​លុះត្រាតែ​អ្នកមាន​ជំនាញ​ច្បាស់លាស់​លើ​មុខរបរ​រកស៊ី​នោះ​។ នៅពេល​លោកអ្នក​មាន​ជំនាញ​ច្បាស់លាស់​ហើយ​លោកអ្នក​បាន​ឆ្លងកាត់​បទពិសោធន៍​ធ្វើការ​នៅក្នុង​វិស័យ​នោះ​ច្រើន​ឆ្នាំ​ទៀត​នោះ​វា​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ក្លាយទៅជា​អ្នកជំនាញ​លើ​វិស័យ​នោះ​ ហើយ​ឈាន​ទៅដល់​ការដឹកនាំ​អ្នកដទៃ​នៅក្នុង​វិស័យ​នោះ​ទៀតផង​។ និយាយ​បែបនេះ​មិនមែន​មានន័យថា​ អ្នករៀន​ជំនាញ​អាជីវកម្ម​ឬគ្រប់គ្រង​ជាដើម​នោះ​ពុំ​អាច​បើក​អាជីវកម្ម​បាន​ជោគជ័យ​នោះ​ទេ​។ ជាទូទៅ​ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាជីវកម្ម​ ជំនួញ​ទាំងអស់​នោះ​ សុទ្ធសឹងតែ​ជា​ជំនាញ​សម្រាប់​និស្សិត​ដែល​កើត​ចេញពី​ត្រកូល​គ្រួសារ​មានមុខ​របរ​ស្រាប់​ ហើយ​កំពុង​ដំណើរការ​យ៉ាងសកម្ម​រួច​ទៅ​ហើយ​។ដូច្នេះ​ពួកគេ​រៀន​ជំនាញ​ទាំងអស់​នោះ​ គឺ​ដើម្បី​ទៅ​ជួយ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ឪពុក​ម្តាយ​គេ​ដែល​មិនមែន​ទៅ​បើក​ក្រុមហ៊ុន​ថ្មី​ពី​បាតដៃ​ទទេ​នោះ​ទេ​។ ...

អត្ថបទពេញនិយម

No Content Available