Tag: ការសិក្សា

បាន​ប្តី​ល្អ​គឺជា​ជម្រើស​ ប៉ុន្តែ​បើ​ប្តី​ល្អ​នោះ​មានចិត្ត​ធ្ងន់​ទៀត​នោះ​ទើប​ហៅថា​មហា​សំណាង​

នេះ​គឺជា​ប្រវត្តិ​ស្នេហា​របស់​ប្តី​ប្រពន្ធ​មួយគូ​ដែល​បាន​ស្រលាញ់​គ្នា​នា​ពេល​ដែល​ពួកគេ​កំពុង​បំពេញការងារ​ជាមួយគ្នា​កាលពី៦ឆ្នាំមុន​។ ពន្លក​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នេះ​ បាន​កើត​ឡើង​ភ្លាម​ៗក្រោយពី​ពួកគេ​បានឃើញ​រាប់អាន​គ្នា​ដោយពេល​នោះ​ អ្នកស្រី​ វង្ស​ តារា​សុភី​ ដែល​ជា​ភរិយា​គឺជា​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ខណៈ​លោក​មាន់​ ស៊ិន​សារិ​នវិ​សាល​ គឺជា​បុគ្គលិក​ផ្នែក​លេខាធិការ​នៅ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​។ បច្ចុប្បន្ន​នេះ​ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មានកូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់២នាក់​រួចមក​ហើយ​ខណៈ​កូនស្រី​ទី៣ក៏​នឹង​ប្រសូត្រម​កនា​ពេល​ឆាប់​ៗខាងមុខនេះ​ផង​ដែរ​។ ទោះ​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ភាព​រកាំ​រកូល​គង់តែ​កើតមាន​ជា​រឿង​ធម្មតា​។ ជាក់ស្តែង​ នៅក្នុង​ជីវភាព​ជា​ប្តី​ប្រពន្ធ​ក្នុងរយៈពេល៦ឆ្នាំ​មកនេះ​អ្នកស្រី​ វង្ស​ តារា​សុភី​ បាន​សារភាព​ថា​ ក្នុង​ភាពជា​មនុស្ស​ស្រី​អ្នកស្រី​ហាក់​មាន​ភាព​ឆេវឆាវ​ដោយពេល​ខ្លះ​ឆេវឆាវ​ទាំង​មិនដឹង​ថា​ខ្លួន​អ្នកស្រី​ខឹង​រឿង​អ្វី​នោះ​ឡើយ​ជាពិសេស​គឺ​នា​ពេល​ដែល​អ្នកស្រី​មានផ្ទៃពោះ​ដូច​បច្ចុប្បន្ន​នេះ​។ កត្តា​នេះ​បាន​តម្រូវ​ឱ្យ​ស្វា​ម៉ី​របស់​អ្នកស្រី​ត្រូវ​មានចិត្ត​ធ្ងន់​ទើប​អាច​រក្សា​មិន​ឱ្យ​មាន​ជម្លោះ​នៅក្នុង​គ្រួសារ​។ ...

កុមារីទេវីកំពុងដើរចូលទៅក្នុងសាលារៀនដោយមានលោកគ្រូអ្នកគ្រូជួយទប់ខ្លួន

ទោះបីត្រូវដើរដោយមានអ្នកជួយទប់​ក៏កុមារីម្នាក់នេះជំនះទៅរៀនឳ្យបានដែរ

កុមារី​ម្នាក់​នេះ​មានឈ្មោះ​ថា​ ទី​ វឌ្ឍនា​ទេវី​។ ឆ្នាំនេះ​នាង​មាន​អាយុ១៤ឆ្នាំ​ហើយ​ប៉ុន្តែ​នាង​នៅ​មិនទាន់​អាច​ដើរ​បាន​ដោយខ្លួនឯង​ដូច​កុមារ​ដ៏​ទៃ​នៅឡើយ​ទេ​។ ទេវី​គឺ​កុមារី​ដែល​មាន​វិបត្តិ​សាច់ដុំ​ជើងតាំង​តែ​ពីតូច​។វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​ទេវី​មិន​អាច​ឈរ​ឬដើរ​ដោយមាន​លំនឹង​ខ្លួន​ដូច​កុមារ​ដទៃ​ក្នុង​វ័យ​ស្របាល​នាង​នោះ​ឡើយ​។ ថ្វីត្បិតតែ​កាយសម្បទា​មិន​មាំទាំ​ដូចគ្នា​មែន​ប៉ុន្តែ​ទេវី​នៅតែ​ចិញ្ចឹមចិត្ត​ចង់​រៀន​ចង់​សូត្រ​ដូច​កុមារ​ដទៃ​។ បច្ចុប្បន្ន​នេះ​ទេវី​កំពុង​សិក្សា​ថ្នាក់​ទី៧នៅ​សាលា​ចំណេះ​ទូទៅ​ខ្មែរ​នៅ​សាលារៀន​ឯកជន​មួយ​ហើយ​នាង​ក៏​កំពុង​សិក្សា​ភាសាអង់គ្លេស​សម្រាប់​កុមារ​កម្រិត​ទី១០​ នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ សាខា​ទួលគោក​ផង​ដែរ​។ ក្នុង​ការ​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ ទេវី​បាន​ជ្រើស​យក​សេវាកម្ម​ដឹកជញ្ជូន​អន្ត​ទ្វី​បរ​ជា​មធ្យោបាយ​ធ្វើដំណើរ​។ ក្រៅពី​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​សាលារៀន​និង​លោកគ្រូ​អ្នកគ្រូ​នៅ​សាលារៀន​ទេវី​ក៏​មាន​មិត្តភក្តិ​ល្អ​ដែល​ចេះ​ជួយ​យក​អាសារ​រួម​ថ្នាក់​បាន​យ៉ាង​ល្អ​។ ហើយ​មិត្តភក្តិ​របស់​ទេវី​នោះ​ទៀតសោត​គឺ​មិន​មាន​អាយុ​ច្រើន​នោះ​ទេ​។   ...

មាន​វ័យ​ត្រឹម១១ឆ្នាំ​សោះ​ កុមារី​សម្បត្តិ​ សិរី​កា​ ក្លាយជា​ជើងឯក​គណិត​វិទ្យា​អូឡាំពិក​អន្តរជាតិ​

កុមារី​ សម្បត្តិ​ សិរី​កា​ គឺជា​សិស្ស​ថ្នាក់​ទី៥​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។ កុមារី​តូច​នេះ​គឺជា​ម្ចាស់​ជើងឯក​មេដាយ​សំ​រឹត​តំណាង​ជាតិ​ ពី​ការប្រកួត​គណិតវិទ្យា​អូឡាំពិក​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ប្រចាំឆ្នាំ២០១៨​ ​(International​ Junior​ Math​ Olympiad​ (IJMO​), Thai​ 2018​) ​ដែល​មាន​បេក្ខជន​ចូលរួម​ប្រមាណ៤០០នាក់​មក​ពី​បណ្តា​ប្រទេស​ធំៗ​ប្រមាណ២០ប្រទេស​។ ការប្រកួត​គណិតវិទ្យា​អូឡាំពិក​អន្តរជាតិ​(IJMO​) ​គឺជា​ការប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យា​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ប្រទេស​ផ្សេង​ៗគ្នា​នៅ​ទូទាំង​ទ្វីបអាស៊ី​។ ...

Page 1 of 2 1 2

អត្ថបទពេញនិយម

No Content Available