1.កម្មករស្នើសុំកុំឱ្យទំនិញឡើងថ្លៃ ខណ:ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣ឡើងត្រឹមតែ៦ដុល្លារ 2.តើអ្នកគួររៀបចំខ្លួនបែបណា ដើម្បីក្លាយជាសហគ្រិនពិតប្រាកដ? | ចក្ខុវិស័យ គួច ម៉េងលី 3.កុំកំណត់ព្រំដែនការងារខ្លួនឯង | សៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី 4.ការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យ ភាគ១០/១០ | ចក្ខុវិស័យ គួច ម៉េងលី 5.ម្ចាស់ក្រុមហ៊ុន Business Cambodia មានការស្តាយក្រោយ កាលពីនៅកុមារភាព | ជីវិតខ្ញុំ

ព័ត៌មានសង្គម


អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​ក្រុមគ្រួសារ មក​បាត់ដំបង​ធ្វើ​ពិធី​បុណ្យ​បច្ច័យ​បួន ចម្រើន​អាយុ​វឌ្ឍនៈមង្គល​ជូន​អ្នក​មាន​គុណ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង ៦០០ គ្រួសារ

អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​ក្រុមគ្រួសារ បាន​រៀប​ចំ​ពិធី​បុណ្យ​បច្ច័យ​បួន និង​ចម្រើន​អាយុ​វឌ្ឍនៈមង្គល គោរព​ជូន​លោក​អ្នក​មាន​គុណ​ក្នុង​ឱកាស​ពិធី​ជួបជុំ​មហាគ្រួសារ​នៅ​ភូមិ​អូរ​ចារ​ ​សង្កាត់​អូរ​ចារ​ ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០២២ នេះ។ ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏​បាន​រៀបចំ​ពិធី​រាប់​បាត្រ​ដល់​ព្រះ​សង្ឃ ១២៥ អង្គ​ផងដែរ។

ដោយ​សារ​មាន​កូន​ចិត្ត​ជា​អ្នក​សប្បុរស​តាំង​ពី​ក្មេង អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួម​ទាំង​ក្រុមគ្រួសារ ​បាន​ឆ្លៀត​ក្នុង​ឱកាស​នេះ រៀបចំ​អំណោយ​សប្បុរសធម៌​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​ជាង ៦០០ គ្រួសារ។ 

អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​បង្ហាញ​អារម្មណ៍​ត្រេកអរ​និង​ជ្រះ​ថ្លា​ជា​ខ្លាំង ដែល​លោក​និង​ក្រុមគ្រួសារ បាន​ត្រឡប់​មក​ទី​កន្លែង​កំណើត​នៅ​ខេត្ត​បាត់ដំបង ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​បច្ច័យ​បួន​និង​ចម្រើន​អាយុ​វឌ្ឍនៈមង្គល ជូន​ដល់​លោក​ឪពុក​អ្នក​ម្តាយ​ដ៏​មាន​គុណ រួម​ទាំង​លោក​ពូ​អ្នក​មីង​ជា​ទីគោរព​ស្រឡាញ់ ហើយ​ក៏​ដូចជា​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ទីទាល់ក្រ​ផងដែរ។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កម្មវិធី​មួយ​នេះទាំង​មូល បាន​ចំណាយប្រាក់អស់ប្រមាណជាង ៣ ម៉ឺន​ដុល្លារ។ 

ទន្ទឹម​នឹង​ការ​រៀប​ចំ​ពិធី​នេះ​ដែរ អ្នក​ឧកញ៉ា ក៏​សូម​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​បណ្តា​អ្នក​មាន​លទ្ធភាព​ផ្សេងៗ ឱ្យ​ជួយ​ចែក​រំលែក​ដល់​ពលរដ្ឋ​ក្រីក្រ និង​រួម​ដៃ​គ្នា​អភិវឌ្ឍ​តាម​ភូមិ​ស្រុក​នានា​ទូទាំងប្រទេស​តាម​លទ្ធភាព ដើម្បី​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​សង្គម។ 

ជា​រៀងរាល់​ឆ្នាំ​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ អ្នក​ឧកញ៉ា​ដែល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ស្គាល់​តាម​រយៈ​ការ​ផ្តល់​ដំបូន្មាន​ដ៏​មុតស្រួច​ទាំង​ផ្នែក​សុខភាព​និង​ការ​អប់រំ តែង​តែ​ដឹក​នាំ​មូលនិធិ ម៉េងលី ជេ. គួច ​របស់​លោក ចុះ​ទៅ​តាម​ខេត្ត​នានា​ទូទាំងប្រទេស យក​អំណោយ​ចែក​ជូន​ដល់​​បងប្អូន​ក្រីក្រ ក៏​ដូចជា​រួម​ចំណែក​ក្នុង​សង្គម​ជួយ​កសាង​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ទុក​សម្រាប់​បម្រើ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ​ផង​ដែរ។ បើ​គិត​មក​ទល់​ពេល​នេះ  មូលនិធិ ម៉េងលី ជេ. គួច ​របស់​ឧកញ៉ា​ បាន​ចំណាយ​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ហើយ ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​និង​ការ​កសាង​នានា​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា៕ 

 

ក្រុមការងាររាយការណ៍ផ្ទាល់​ពីខេត្ត​បាត់ដំបង៖ លោក អឿ ស៊ីណា


Image

កម្ពុជាកំណត់ទិសដៅការអភិវឌ្ឍប្រសិទ្ធភាពថាមពលកកើតឡើងវិញ

Image

និន្នាការការងារ មុខរបរ និងជំនាញនាពេល ៥ឆ្នាំទៅ១០ឆ្នាំ ខាងមុខ | ចក្ខុវិស័យ គួច ម៉េងលី

Image

ផ្ដល់ដង្ហើម និងស្នាមញញឹមដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ

Image

រមិលគុណ - full​

Image

ពិធីប្រគល់វិញ្ញាបនបត្រលើកទី ២១ កម្រិតថ្នាក់មត្តេយ្យ នៃសាលា AIS

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន