យោងតាមការផ្សព្វផ្សាយរបស់ក្រុមកាងារ MJQE បានឱ្យដឹងថា សិក្ខាសាលាស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងធ្វើឡើងនៅខេត្តបាត់ដំបង ក្នុងមជ្ឈមណ្ឌល សុភមង្គលក្រុងបាត់ដំបង នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា)។
សម្រាប់ខេត្តសៀមរាបវិញគឺប្រារព្ធធ្វើនៅអគារសាលា អន្តរទ្វីបអាមេរិកាំង សាខាសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងលោក អ៊ីវ រ៉ាណ្ណារិទ្ធ ដូចគ្នាផងដែរ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំសិក្ខាសាលាស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈលើកដំបូងជាបន្តបន្ទាប់នាពេលកន្លងមក ខណៈដែលក្រុមហ៊ុនវិនិយោគលើវិស័យអប់រំមួយនេះនឹងបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈនាពេលឆាបៗនេះ។