បទយកការណ៍អំពីជីវិត Oct 27, 2022

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

image


​ថ្ងៃនេះ​មក​ដឹង​ពី​ដំណើរ​ជីវិត​របស់​អ្នកស្រី​ ឡៃ ​ស៊ីម​ ​ដែល​ជា​អ្នក​បញ្ចូល​ស​ម្លេ​ង​ល្បី​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​។​ ​ភាព​ប៉ិន​ប្រសព្វ​ ​និង​ទេពកោសល្យ​ ​ក្នុង​ការ​បញ្ចូល​ស​ម្លេ​ង​ ​ទៅតាម​តួ​រ​អង្គ​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​បាន​សើច​ ​សប្បាយរីករាយ​ ​តើ​អ្នកស្រី​ ឡៃ​ស៊ីម​ ​មាន​ជីវប្រវត្ដិ​ជូ​ចត់​បែប​ណា​? ​តើ​ដំណើរ​ជីវិត​របស់​អ្នកស្រី​បែប​ណា​ ​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ទទួល​បាន​កេរ្ដិ៍ឈ្មោះ​ដូច​សព្វថ្ងៃនេះ​?

​អ្នកស្រី​ ឡៃ ​ស៊ីម​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​បាក់​ ​ឃុំ​ដំណាក់​រាំង​ ​ស្រុក​ឧ​ត្តង្គ ​ខេត្ត​កំពង់ស្ពឺ​ ​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​មានកូន​៩​នាក់​ ​អ្នកស្រី​ជា​កូន​ទី​៨​ក្នុង​គ្រួសារ​។​ ​អ្នកស្រី​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ ​M​JQ​T​V​ ​ថា​ ​«​ដោយសារតែ​ជីវភាព​ក្រលំបាក​មាន​ម្ដាយ​ជា​ស្រ្តី​មេម៉ាយ​ ​អ្នក​ស្ត្រី​មិនដែល​ស្គាល់​ទេ​ការ​ហូបចុក​គ្រប់គ្រាន់​ ​ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ចងចាំ​មិន​ភ្លេច​នោះ​ ​គឺ​ពេល​មួយ​អ្នកស្រី​បាន​ដេក​ឱប​អ្នកម្តាយ​ ​ហើយ​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​ប្រាប់​អ្នកមានគុណ​ថា​ ​ម៉ែ​ពេល​កូន​ធំឡើង​ ​កូន​នឹង​ទៅ​ទី​ក្រុងភ្នំពេញ​ ​ពេល​បាន​លុយ​កូន​នឹង​ទិញ​នំ​ប៉័​ង​ឱ្យ​ម៉ែ​ពិសា​ណា៎​»​។​



​អ្នកស្រី​បន្ថែម​ថា​ ​«​ដោយ​មិន​អាច​ទ្រាំ​មើល​ម្តាយ​ហត់នឿយ​ក្នុង​ការ​ផ្គត់ផ្គង់​ជី​ភាព​គ្រួសារ​តែម្នាក់ឯង​ ​ណាមួយ​ខ្លួន​ជា​ស្រី​ ​ត្រូវ​ដើរមក​រៀន​ ​កាត់​ព្រៃ​ ​កាត់​ដុប​ ​ដែល​មាន​ចំងាយ​៧​គីឡូ​ពី​ផ្ទះ​»​។​ ​អ្នកស្រី​ ឡៃ ​ស៊ីម​ ​បាន​សម្រេច​ចិត្ត​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៧​ ​និង​បាន​មក​រស់នៅ​ជាមួយ​បង​នៅ​ភ្នំពេញ​។​ ​ពេល​នោះ​ហើយ​កឺ​ជា​ពេលវេលា​ដែល​អ្នកស្រី​បាន​រៀនសូត្រ​ពី​ជំនាញ​ជា​អ្នក​បញ្ចូល​ស​ម្លេ​ង​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៣​មក​។​

​ដោយ​ការ​ព្យាយាម​ ​យកចិត្តទុកដាក់​ចំពោះ​ការងារ​ ​ដែល​បង​ៗ​បាន​បង្ហាត់បង្រៀន​ ​ហើយ​ដោយខ្លួន​រៀន​បាន​តិចតួច​ផង​ ​អ្នកស្រី​មិនដែល​ផ្តេកផ្តួល​ទៅតាម​ព្រហ្មលិខិត​ឡើយ​ ​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​ម្ចាស់​ផលិតកម្ម​ ​ពន្លឺ​ពេជ្យ​វីដេអូ​ ​បាន​អាណិតអាសូរ​ ​នឹងបាន​ផ្តល់​ឱកាស​ឱ្យ​អ្នកស្រី​បំ​ពេញការ​ងារ​ ​និង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ​។​ ​អ្នកស្រី​បន្ថែម​ថា​ ​«​ការ​ផ្ដល់​ឱកាស​ជា​ការ​ស្នាក់​នៅ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សល់​ប្រាក់​ខ្លះ​ពី​ការ​ប​ញ្ជូ​ល​ស​ម្លេ​ង​ផ្ញើ​ទៅ​ឱ្យ​អ្នកម្ដាយ​ ​និង​ផ្គ​ត​ផ្គង់​ឱ្យ​ប្អូន​រៀនសូត្រ​ ​តស៊ូ​បាន​៥​ឆ្នាំ​អ្នកស្រី​មានចំណេះ​ជំនាញ​ខ្លះ​ៗ​»​។


​ទម្រាំ​មាន​ថ្ងៃនេះ​ ​អ្នកស្រី​ ឡៃ​ស៊ីម​ ​បាន​ហែល​ឆ្លងកាត់​ជីវិត​ ​ប្រៃ​ ​ល្វីង​ ​ជូរចត់​គ្រប់បែបយ៉ាង​ ​រហូត​ធ្វើ​អ្នកស្រី​ក្លាយ​ជា​បុគ្គល​មាន​គេ​ឈ្មោះ​ល្បី​មួយ​រូប​ក្នុង​វិ​ស័​យ​បញ្ចូល​ស​ម្លេ​ង​ប្រចាំ​ប្រទេស​កម្ពុជា​ ​ជាពិសេស​ការ​បញ្ចូល​ស​ម្លេ​ង​តាម​ស្ព​ត​ពាណិជ្ជកម្ម​ជាច្រើន​ ​ដែល​លោកអ្នក​បាន​ទស្សនា​ ​ឬ​ប្រើប្រាស់​តាម​ប្រពន្ធ័​ស្មា​ត​ហ្វូ​ន​ជាដើម​។​ ​អ្នកស្រី​រៀបរាប់​បន្ថែម​ថា ​«​ក្រោយពេល​ចេះ​ជំនាញ​នេះ​បាន​ល្អ​គួរសម​ ​ខ្ញុំ​ក៏​បានឱកាស​ទទួល​បានការ​បញ្ចូល​ស​ម្លេ​ង​ស្ព​ត​ពាណិជ្ជកម្ម​ជាបន្តបន្ទាប់​ ​ដែល​ធ្វើ​អ្នកមាន​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​»​។​ ​អ្នកស្រី​បន្ត​ថា​ ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ថ្ងៃនេះ​ ​នោះ​គឺជា​អ្នកម្តាយ​ ​ហើយក៏​ជា​មនុស្សម្នាក់​ដែល​អ្នកស្រី​តែងតែ​ដឹងគុណ​មិន​អាច​ភ្លេច​៕​