សង្គម Feb 01, 2023

អ្នកវិនិយោគលើវិស័យសារព័ត៌មានជំរុញឱ្យអ្នកកាសែតពង្រឹងបន្ថែមលើការសររសេរអត្ថបទបែបស៊ីជម្រៅ

image

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចាងហ្វាង​ ​ក្រុមហ៊ុន​ ​M​JQ ​MEDIA​ ​NETWORK​ (​M​M​N) ​បាន​ជំរុញ​ដូចនេះ​ក្នុង​ឱកាស​ចូលរួម​អប​អរសាទរ​ខួប​គ​ម្រប់​២​០​ឆ្នាំ​នៃ​ការ​បង្កើត​សំឡេង​ប្រជាធិបតេយ្យ​ ​V​O​D​ ​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។​

អ្នកឧកញ៉ា​ ​មានប្រសាសន៍ថា​ ​បច្ចុប្បន្នភាព​គឺ​ប្រជាជន​ខ្មែរយើង​ហាក់ដូចជា​ខ្លាច​ច្រើន​ក្នុង​បញ្ចេញមតិ​យោបល់​ ​ហើយ​ការ​សរសេរ​ព័ត៌មាន​ភាគច្រើន​ហាក់ដូចជា​នៅ​រាក់​មិន​ស៊ី​ជម្រៅ​មិន​អាច​​​យកជាការ​បាន​។​ ​លោក​បាន​លើក​ពីសា​រ​ព័ត៌មាន​នៅ​ប្រទេស​ភាគច្រើន​គឺ​អាច​​​យក​ធ្វើជា​មេរៀន​ស្រាវជ្រាវ​ ​ហើយ​អាច​ជាគោល​នៃ​ការសិក្សា​ផង​ដែរ​។​ ​លោក​បន្ថែម​ថា​ ​ព័ត៌មាន​នៅ​កម្ពុជា​ហាក់​ចេញ​បាន​រហ័ស​ ​ប៉ុន្តែ​មិន​មាន​អ្វី​ដែល​សំខាន់​។​ ​ករណី​នេះ​លោក​សំណូមពរ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ចំណាយ​ពេល​សិក្សាស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ ​ព្រោះថា​ ​រាជរដ្ឋាភិបាល​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ប្រជាពលរដ្ឋ​ចង់​ដឹង​។​ ​ជាមួយគ្នា​នេះ​លោក​ថា​ ​ទាំង​អក្ខរាវិរុទ្ធ​ ​និង​បែបបទ​ព័ត៌មាន​ហាក់​មិនទាន់​អ្វី​ដែល​ជា​ចំណុច​រួមគ្នា​នៅឡើយ​។​

 ​អ្នកធ្វើការ​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​បញ្ចេញមតិ​ក៏​សាទរ​ចំពោះ​ការ​លើកឡើង​របស់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ផង​ដែរ​ ​ដោយ​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ ​ហៅ​កាត់​ ​A​P​I​ ​មានប្រសាសន៍ថា​ ​ព័ត៌មាន​ស៊ី​ជម្រៅ​ ​ស៊ើប​អង្កេត​ ​គឺ​ពិតជា​សំខាន់​ ​បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ​ហើយ ​លោក​ក៏​បារម្ភ​ផង​ដែរ​ ​ដោយសារតែ​បច្ចុប្បន្ន​ ​មាន​ព័ត៌មាន​មិន​ពិត​ ​ឬ​ព័ត៌មាន​ក្លែងក្លាយ​ (​Fake​ ​news​) ​។​

​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ​ដែល​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២​០​២​២​ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​អាជ្ញា​ប​ណ្ណ ​និង​បន្ត​សុពលភាព​អាជ្ញា​ប​ណ្ណ​ដល់​អង្គភាព​សារ​ព័ត៌មាន​ជាតិ​ ​និង​បរទេស​ ​ចំនួន​២​.​១​៥​៤​អង្គភាព​៕​