សង្គម Feb 23, 2023

អ្នកជំនាញទីផ្សារមូលបត្រអះអាងថា ជំនួញក្នុងវិស័យនេះនឹងដូចជាវិស័យអចលនទ្រព្យផងដែរ

image

​លោកស្រី​ ​គឹម​ ​សុផា​នីតា​ ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទី​ផ្សារ​ ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ពិតជា​មាន​បទពិសោធន៍​ច្រើន​និង​ទទួល​បាន​ផលប្រយោជន៍​លើ​វិ​ស័​យ​អចល​ន​ទ្រព្យ​ព្រោះថា​ ​ប្រទេស​មាន​សុខ​សន្តិភាព​ ​ប៉ុន្តែ​នៅ​ពេលនេះ​កម្ពុជា​មាន​វិ​ស័​យ​ថ្មី​មួយទៀត​ដែល​បាន​ចូល​មក​គឺ​វិ​ស័​យ​មូលបត្រ​។​ ​អ្នកស្រី​បន្ត​ថា​ វិ​ស័​យ​មូលបត្រ​ត្បិត​តែ​កើតឡើង​១​០​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​វិ​ស័​យ​នេះ​ ​នឹង​ក្លាយ​ជា​វិ​ស័​យ​ថ្មី​មួយ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ស្វែងរក​ប្រាក់ចំណេញ​មិនចាញ់​វិ​ស័យ​អចល​ន​ទ្រព្យ​នោះ​ទេ​ ​ព្រោះ​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ ​គឺ​អ្នកមាន​ ​ឬ​សេដ្ឋី​ជាច្រើន​ជោគជ័យគឺ​ដោយសារតែ​វិ​ស័​យ​មូលបត្រ​នេះ​។​

លោកស្រី​ ​គឹម​ ​សុផា​នីតា​ ​បន្ត​ថា​ ​នៅពេល​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន​ ​គឺ​ត្រូវតែ​ដើរ​ទន្ទឹមគ្នា​ជាមួយ​វិ​ស័យ​មូលបត្រ​នេះ​ ​ព្រោះថា​ ​នៅពេលដែល​អ្នក​វិនិយោគ​បោះ​ទុន​លើ​វិ​ស័យ​មូលបត្រ​ទៅ​ក្រុមហ៊ុន​ណាមួយ​ ​ប្រាក់ចំណេញ​នឹង​វិល​មករ​ក​អ្នក​បោះ​ទុន​ទាំងនោះ​វិញ​ ​តាមរយៈ​វិ​ស័​យ​មូលបត្រ​នេះ​។​

​លោកស្រី​បញ្ជាក់​ថា​ វិ​ស័​យ​អចល​ន​ទ្រព្យ​ចាប់ផ្ដើម​សកម្មភាព​ច្រើន​នៅ​ក្នុង​កំឡុង​ឆ្នាំ​២​០​០​០​ ​ហើយ​តម្លៃ​នៅ​ទាប​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ ​ប៉ុន្តែ​នៅពេលដែល​មាន​កំណើន​តម្លៃ​ដីធ្លី​ក៏​កើតឡើង​ដូចគ្នា​ ​ដូចនេះ​ វិ​ស័យ​មូលបត្រ​ក៏​ដូចគ្នា​នៅ​ពេល​ចាប់ផ្ដើម​តម្លៃ​គឺ​នៅ​ទាប​ ​ប៉ុន្តែ​នៅពេលដែល​មាន​កំណើន​តម្លៃ​ក៏​ឡើង​ខ្ពស់​ដូចគ្នា​ ​។​

​បើ​តាម​អ្នកស្រី​ ​គឹម​ ​សុផា​នីតា​ ​នៅ​ចុង​ឆ្នាំ​២​០​២​២​ ​និង​ដើម​ឆ្នាំ​២​០​២​៣​នេះ​ ​អ្នក​ដែល​បាន​បង្កើត​គណនី​ដើម្បី​ជួញ​ដូរ​លើ​វិ​ស័យ​មូលបត្រ​គឺ​ហាក់​ឡើង​ខ្ពស់​ជាង​ពេលមុន​ៗ​ ​ខណៈ​ដែល​វិ​ស័​យ​មួយ​នេះ​បាន​ដំណើរការ​រយៈពេល​១​០​ឆ្នាំ​មក​ហើយ​៕