ប្រភពរូបភាព៖ The Straits Times
យោងតាមសេចក្តីបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការបាក់រលំនេះ បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញនៅអណ្តូងរ៉ែបើកចំហមួយក្នុងតំបន់ Alxa ដែលដំណើរការដោយក្រុមហ៊ុន Xinjing Coal Mining Co ហើយហេតុការណ៍បានបន្សល់ទុកនូវគំនរកម្ទេចកម្ទីជាច្រើន។
ក្រោយទទួលដំណឹងអំពីឧទ្ទបវហេតុ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានបញ្ជាឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជាបន្ទាន់ភ្លាមៗ បើទោះបីជាការរអិលបាក់ដីលើកទីពីរនៅពេលល្ងាច បានរារាំងការងារដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក៏ដោយ។
បើតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times អ្នកពន្លត់អគ្គីភ័យប្រមាណ៣០០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន៦០គ្រឿង និងសត្វសុនខសង្គ្រោះចំនួន៦ក្បាល ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ខណៈការស៊ើបអង្កេតភ្លាមៗអំពីមូលហេតុនៃការដួលរលំ ក៏ត្រូវបានទាមទារផងដែរ។
គួរបញ្ជាក់ថា ធ្យូងថ្មគឺជាប្រភពថាមពលដ៏សំខាន់នៅក្នុងប្រទេសចិន ប៉ុន្តែអណ្តូងរ៉ែរបស់ធ្យូងថ្មទាំងនោះ បានស្ថិតក្នុងចំណោមទីតាំងដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោក ដោយភាគច្រើនព្រោះតែការអនុវត្តស្ដង់ដារសុវត្ថិភាពតិចតួច ទោះបីជាមានការបញ្ជាពីរដ្ឋាភិបាលម្តងហើយម្តងទៀតសម្រាប់ការកែលម្អសុវត្ថិភាពក្នុងរយៈពេលជាច្រើនឆ្នាំមកក៏ដោយ៕