វប្បធម៌ Oct 12, 2022

ស្ពានថ្មីឆ្លងទៅប្រាសាទនាគព័ន្ធ កាន់តែបង្ហាញភាពទាក់ទាញឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត

image

​លោក​ ​វិចិត្រ​ ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ឱ្យ​ដឹង​ថា​ ​នេះ​ជា​លើក​ទី​១​ហើយដែល​រូបលោក​បាន​នាំ​ក្រុម​គ្រួសារ​ចូល​មក​ទស្សនា​ប្រាសាទ​នាគព័ន្ធ​ ​ដោយសារ​ធ្វើដំណើរ​ឆ្លងកាត់​ ​បានឃើញ​ស្ពាន​ថ្មី​មួយ​ទើប​តែ​សាង​សាង​រួចរាល់​ ​មាន​​​រូបរាង​ស្រស់​ស្អាត​ ​ទើប​ចាប់ចិត្ត​ចង់​ចូល​ទស្សនា​ទិដ្ឋភាព​នៅ​ទីនេះ​។​ ​លោក​បន្ត​ថា​ ​នៅ​ពេល​បាន​ឆ្លងកាត់​លើ​ស្ពាន​ថ្មី​នេះ​ពិតជា​មិន​ខក​បំណង​ឡើយ​ ​ព្រោះ​មាន​ទេសភាព​ស្រស់​ស្អាត​ ​ផ្ទៃ​ទឹក​ខៀវស្រងាត់​ ​ព្រម​ជាមួយ​សត្វស្លាប​ហោះហើរ​ឆ្លងកាត់​ព្រោង​ព្រៀ​ត​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នកទេសចរ​ណ៍​។​

​ចំណែក​លោក​ ​សេង​ ​គុណ​ ​ប្រជាពលរដ្ឋ​មកពី​ស្រុក​ប្រាសាទ​បាគង​ ​បាន​បង្ហាញ​ថា​ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ជួសជុល​ស្ពាន​ថ្មី​នៅមុខ​ប្រាសាទ​នាគព័ន្ធ​បាន​រួចរាល់​ ​ហើយ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ហើយ​នោះ​ ​លោក​ក៏បាន​សម្រេច​ចិត្ត​មក​ទស្សនា​ប្រាសាទ​នាគព័ន្ធ​។​ ​ក្នុង​នោះ​លោក​សង្កេតឃើញ​ស្ពាន​ថ្មី​នេះ​មាន​ភាព​រឹង​មាំ​ ​ស្រស់​ស្អាត​ ​និង​ធំ​ទូលាយ​ជាង​មុន​។​ ​លោក​ក៏​រំពឹង​ថា​ ​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រាសាទ​នាគព័ន្ធ​នេះ​កាន់តែ​ច្រើន​ថែមទៀត​។​



​លោក​ ​សេង​ ​គុណ​ ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការស្ថាបនា​ស្ពាន​ថ្មី​នេះ​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ ​សក្តិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​គួរ​រំឭក​ថា​ ​បារាយណ៍​ជ័យ​ត​ដា​ក​ឬ​នាគព័ន្ធ​ (​បារាយណ៍​ខាងជើង​) ​ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​អស់​រយៈកាល​ជិត​មួយពាន់​ឆ្នាំ​មក​ហើយ​ ​បារាយណ៍​នេះ​មាន​បណ្តោយ​៣​៦​០​០​ម៉ែត្រ​និង​ទទឹង​៩​៣​០​ម៉ែត្រ​ ​។​ ​ដោយសារ​ភាព​រីងស្ងួត​អស់​កាល​ជា​យូរឆ្នាំ​មក​ហើយ​ ​នៅ​ក្នុង​ឆ្នាំ​២​០​០​៥​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ចាប់ផ្តើម​ការងារ​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ឡើងវិញ​ ​មាន​ទំនប់​និង​ប្រឡាយ​បង្ហូរទឹក​ ​ដើម្បី​អាច​​​រក្សា​ទឹក​ក្នុង​បារាយណ៍​បាន​ ​ហើយ​នៅ​ក្នុង​ឆ្នាំ​២​០​០​៧​ ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បង្ហូរទឹក​ចូល​មក​ ​ធ្វើ​ឱ្យ​បារាយណ៍​ជ័យ​ត​ដា​ក​មានជីវិត​សាជាថ្មី​ម្តងទៀត​។​ ​បច្ចុប្បន្ន​បារាយណ៍​នេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​និង​ដល់​មនុស្ស​ ​ក្នុង​រាជធានី​អង្គរធំ​ ​នាគព័ន្ធ​ ​និង​នៅ​ប្រាសាទ​ព្រះ​ខ័ន​៕​