ព័ត៌មានអន្តរជាតិ Feb 21, 2023

លោក ពូទីន រៀបចំសុន្ទរកថាសំខាន់ ក្រោយទស្សនកិច្ចរបស់លោក បៃដិន នៅអ៊ុយក្រែន

image

​នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​សមាជិកសភា​នៅ​ថ្ងៃអង្គារ​នេះ​ ​លោក​ ​ពូ​ទី​ន​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ឥស្សរជន​នយោបាយ​ ​និង​យោធា​របស់​រុស្ស៊ី​លើ​ជម្លោះ​អ៊ុយ​ក្រែ​ន​ ​ដែល​ជា​ការ​ប្រឈមមុខគ្នា​ដ៏​ធំបំផុត​ជាមួយ​លោក​ខាងលិច​ចាប់តាំង​ពី​សង្គ្រាមត្រជាក់​ ​។​

ប្រភពរូបភាព៖ The Straits Times

​វិមាន​ក្រឹម​ឡាំង​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រធានាធិបតី​របស់​ខ្លួន​ក៏​នឹង​ផ្តល់​ការ​វិភាគ​អំពី​ស្ថានភាព​អន្តរជាតិ​ ​ក៏ដូចជា​គូស​បញ្ជាក់​អំពី​ចក្ខុវិស័យ​របស់​លោក​ចំពោះ​ការ​អភិវឌ្ឍ​របស់​រុស្ស៊ី ​បន្ទាប់ពី​លោក​ខាងលិច​បាន​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។​

​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ CN​A​ ​សុន្ទរកថា​ដ៏​សំខាន់​នេះ​ ​នឹង​ចាប់ផ្តើម​នៅ​រសៀល​ម៉ោង​៤​ ​ថ្ងៃអង្គារ​ ​ទី​២​១​ (​ម៉ោង​នៅ​កម្ពុជា​) ​នៅកណ្តាល​ក្រុង​ម៉ូស្គូ ​ដោយ​កិច្ចប្រជុំ​ត្រូវ​បាន​រៀបចំ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​បាន​សន្យា​ថា​ ​នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ទៅកាន់​ក្រុង​គៀ​វ​ ​រួម​ទាំង​ការ​ប្តេជ្ញា​គាំទ្រ​មិន​រាថយ​។​

​នៅ​កំលុងពេល​នៃ​ទស្សន​ក​ច្ចិ ​លោក​ ​បៃ​ដិ​ន​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ ​«​ពេល​លោក​ ​ពូ​ទី​ន​ ​ចាប់ផ្តើម​ការលុកលុយ​របស់​ខ្លួន​កាលពី​ជិត​មួយ​ឆ្នាំមុន​ ​គាត់​គិតថា​អ៊ុយ​ក្រែ​ន​ខ្សោយ​ ​ហើយ​លោក​ខាងលិច​ត្រូវ​បាន​បែងចែក​។​ ​គាត់​គិតថា​ ​អាច​​​យកឈ្នះ​លើ​ពួកយើង​បាន​។​ ​ប៉ុន្តែ​គាត់​គិត​ខុសស្រឡះ​»​។​

​ជាក់ស្តែង​ ​ចាប់តាំង​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ផុង​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​មក​ ​សហរដ្ឋអាមេរិក​ ​បាន​ព្យាយាម​ផ្គត់ផ្គង់​ប្រទេស​នេះ​ជាមួយនឹង​កញ្ចប់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ ​ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​សម្ងាត់​ ​ក្រសួងការបរទេស​អាមេរិក​ ​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៥​០​០​លាន​ដុល្លារ​បន្ថែម​ទៀត​ដែរ​ ​ដើម្បី​ទប់ទល់​​​នឹង​សង្គ្រាម​។​

​ជា​ការ​សាទរ​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី​ (​V​o​l​o​d​y​m​y​r ​Z​e​lens​k​y​y​) ​បាន​និយាយ​ថា​ ​«​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​មកកាន់​អ៊ុយ​ក្រែ​ន​ជាលើកដំបូង​សម្រាប់​រយៈពេល​១​៥​ឆ្នាំនេះ​ ​គឺជា​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិ​សា​ស្រ្ត​នៃ​ទំនាក់ទំនង​អ៊ុយ​ក្រែ​ន​និង​សហរដ្ឋអាមេរិក​»​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្រុង​វ៉ា​ស៊ី​ន​តោន​ ​និង​ក្រុង​ម៉ូស្គូ ​ប្រទេស​រុស្ស៊ី ​ត្រូវ​បាន​ជូនដំណឹង​រួច​ទៅ​ហើយ​មុន​ការ​ចាកចេញ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដើម្បី​ជៀសវាង​ហា​និ​ភ័យ​នៃ​ការវាយប្រហារ​លើ​ក្រុង​គៀ​វ​ ​កំលុងពេល​លោក​នៅ​ទីនោះ​។​

​ជុំវិញ​ករណី​នេះ​ ​អ្នកវិភាគ​នយោបាយ​រុស្ស៊ី ​លោកស្រី​ ​T​at​i​an​a​ S​tan​o​v​a​y​a​ ​បាន​និយាយ​ថា​ ​«​ជា​ការពិត​ណាស់​សម្រាប់​វិមាន​ក្រឹម​ឡាំង​ ​សកម្មភាព​នេះ​ ​នឹង​ត្រូវ​បាន​មើលឃើញ​ថា​ ​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​ថា​សហរដ្ឋអាមេរិក​បាន​ភ្នាល់​លើ​ការ​បរាជ័យ​ជា​យុទ្ធ​សា​ស្រ្ត​របស់​រុស្ស៊ី​នៅ​ក្នុង​ស​ង្រ្គា​ម​ ​ហើយ​ថាស​ង្រ្គា​ម​បាន​ប្រែក្លាយ​ទៅជា​ស​ង្រ្គា​ម​រវាង​រុស្ស៊ី ​និង​លោក​ខាងលិច​»​៕