ព័ត៌មានអន្តរជាតិ Feb 22, 2023

របាយការណ៍៖ លោក ស៊ី ជីនពីង នឹងធ្វើដំណើរទៅក្រុងមូស្គូដើម្បីចូលរួមកិច្ចប្រជុំជាមួយលោក ពូទីន

image

ប្រភពរូបភាព៖ Time

​ដោយ​លើកឡើង​ពី​មនុស្ស​ដែល​បាន​ដឹង​ពី​ផែនការ​ ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​ ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ ​ដើម្បី​ដើរ​តួនាទី​យ៉ាងសកម្ម​បន្ថែម​ទៀត​ក្នុង​ការ​បញ្ចប់​ស​ង្រ្គា​ម​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​ឆ្នាំ​ ​និង​ជា​ផ្នែក​នៃ​ការ​ជំរុញ​សន្តិភាព​ពហុភាគី​។​

​នៅ​ក្នុង​របាយការណ៍​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ចិន​ក៏​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​ដើម្បី​អំពាវនាវ​ជាថ្មី​ថា​ ​អាវុធ​នុយ​ក្លេអ៊ែ​រ​មិនគួរ​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​ ​ខណៈ​ការ​ត្រៀម​រៀបចំ​សម្រាប់​ការធ្វើដំណើរ​នេះ​ ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូង​ ​ហើយ​ពេលវេលា​មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​ស៊ី​ ​អាច​នឹង​ធ្វើឡើង​ក្នុង​ខែ​មេសា​ ​ឬ​ដើមខែ​ឧសភា​ ​នៅ​ពេល​រុស្ស៊ី​ប្រារព្ធ​ពិធី​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាមលោក​លើក​ទីពីរ​លើ​ពួក​ណា​ស៊ី​អាល្លឺម៉ង់​។​

​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​A​l​ J​a​z​e​era​ ​លោក​ ​ស៊ី​ ​និង​លោក​ ​ពូ​ទី​ន​ ​បាន​ជួបគ្នា​លើក​ចុងក្រោយ​នៅ​ប្រទេស​ចិន​មុន​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្នុង​ក្រុង​ប៉េកាំង​កាលពីឆ្នាំមុន​ ​ប៉ុន្មាន​ថ្ងៃមុន​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​ណ៍​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​។​ ​កំលុងពេល​នោះ​ ​មេ​ដឹង​នាំ​ទាំងពីរ​ ​ក៏បាន​ប្រកាស​ភាពជា​ដៃគូ​ ​«​គ្មាន​ដែន​កំណត់​»​ ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផង​ដែរ​៕​