ព័ត៌មានជាតិ Mar 09, 2023

មូលនិធិ ម៉េងលី ជេ. គួច បានកែប្រែជីវិតក្មេងស្រុកទន្លេម្នាក់ឱ្យមានការងារសមរម្យ

image

អឿ ​ស៊ីណា​ ​គឺជា​កូន​អ្នកស្រុក​ជល​គិរី​ ​ខេត្ត​កំពង់ឆ្នាំង​ ​មួយ​រូប​ដែល​ទទួល​បាន​អាហារូបករណ៍សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ ​។ ​​«​ ​ខ្ញុំ​ទទួល​បាន​ដំណឹង​ថា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​គាត់​បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​អារម្មណ៍​ពេល​ហ្នឹង​គឺ​ពិតជា​រំភើប​ ​ត្រេកអរ​ ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នោះ​ទេ​ ​ព្រោះ​ខ្ញុំ​ស្រឡាញ់​វិ​ស័​យ​អក្សរសាស្ត្រ​ខ្មែរ​ ​ហើយ​យើង​ជា​កូន​អ្នកក្រ​ម្នាក់​ដែល​ការសិក្សា​ថ្នាក់​អាហារូបករណ៍​របស់​ធនាគារ​ពិភពលោក​សហការ​ជាមួយ​រដ្ឋាភិបាល​»។ នេះ​ជា​កា​រម្លឹក​របស់​លោក​ អឿ ​ស៊ីណា​ ​ខណៈ​ដែល​លោក​កំពុង​អង្គុយ​និយាយ​គ្នា​លេង​បន្ទាប់ពី​ហូ​បបាយថ្ងៃត្រង់​រួច​ ​មុន​ចូល​បំពេញ​កា​ងារ​បន្ត​។​

​ចាប់កំណើត​នៅ​ក្នុង​គ្រួសារ​កសិករ​ ​និង​អ្នកនេសាទ​ត្រី​ ​នៅ​ភូមិ​កោះ​ធំ​ ​ឃុំ​ព្រៃ​គី​ ​ស្រុក​ជល​គិរី​ ​ខេត្ដ​កំពង់ឆ្នាំង​ ​លោក​ អឿ ​ស៊ីណា​ ​ដែល​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៦​នាក់​បាន​រៀបរាប់​ថា​ ​«​នៅ​តំបន់​នោះ​(​ស្រុកកំណើត​របស់​លោក​ អឿ ​ស៊ីណា​ ) ​គឺជា​តំបន់​មួយ​ដែល​ជំនាន់​ខ្ញុំគេ​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​ការរៀនសូត្រ​ប៉ុន្មាន​ទេ​ ​ជា​តំបន់​ដែលគេ​ឱ្យ​តម្លៃ​ទៅលើ​ការ​រកស៊ី​ ​ទៅលើ​ការ​នេសាទ​ត្រី​ ​ឬក៏​ការ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​ ​ព្រោះ​ជា​តំបន់​ដាច់ស្រយាល​ ​។​»​ ​លោក​បន្ត​ថា​ ​បើ​ទោះ​ជា​គេ​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​ការសិក្សា​ក្តី​ ​ប៉ុន្តែ​ដោយមាន​ឈាមជ័រ​ជា​អ្នក​សិក្សា​ ​រៀនសូត្រ​បាន​ច្រើន​ ​លោក​ក៏​តស៊ូ​ក្នុង​ការសិក្សា​បើ​ទោះ​ជា​ពេលខ្លះ​ខក​ខានមិនបាន​ទៅ​ ​ដោយសារ​ត្រូវ​ទៅ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ក្តី​។​ ​លោក​ស៊ីណា​រម្លឹក​ថា​ ​«​ខ្ញុំ​ត្រឹមតែ​ថ្នាក់​ទី​៤​ ​ទី​៥​ហ្នឹង​ខ្ញុំ​ទៅ​ធ្វើការ​ច្រូតស្រូវ​ឱ្យ​គេ​បាត់​ទៅ​ហើយ​ ​កាលពី​ជំនាន់​ហ្នឹង​បានតែ​៣​០​០​០​ទៅ​៤​០​០​០​រៀល​អី​ទេ​ ​ច្រូត​មួយថ្ងៃ​ទល់​ល្ងាច​ ​។​ ​អ៊ីចឹង​ឧបមា​ថា​ ​យើង​ទៅ​រៀន​ពេលព្រឹក​ ​យើង​អាច​ទៅ​ធ្វើការ​ខ្លួនឯង​អីចឹង​ទៅ​ ​ឧបមា​ថា​ថ្ងៃសៅរ៍​ ​អាទិត្យ​យើង​ទៅ​ច្រូតស្រូវ​ឱ្យ​គេ​ ​ឬក៏​ស្ទូងស្រូវ​ឱ្យ​គេ​អីចឹង​ទៅ​ ​តាម​រដូវ​កាល​អីចឹង​ទៅ​»​។​

​យ៉ាងនេះ​ក្តី​ ​យុវជន​ អឿ ​ស៊ីណា​ ​បាន​តស៊ូ​រៀនសូត្រ​រហូតដល់​ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​ (​បាក់ឌុប​) ​ព្រមទាំង​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​បន្ត​ថា្នក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​។​ ​លោក​ស៊ីណា​បន្ថែម​ថា​ ​«​ម្ដាយ​ខ្ញុំ​គាត់​ថា​ ​បើសិនជា​ទៅមុខ​មិន​រួច​ទេ​ឈប់​ទៅ​ ​ពេល​ហ្នឹង​ខ្ញុំ​ដូចជា​ថ្នាក់ទី១​១​ ​ខ្ញុំ​ពិបាកចិត្ត​មែនទែន​ពេល​ដែល​ខ្ញុំ​ឈប់​រៀន​ ​ខ្ញុំ​មិន​មាត់​មិន​ករ​ ​បាយទឹក​ក៏​មិន​ឃ្លាន​ ​អារម្មណ៍​ហាក់​ក្ដុ​ក​ក្កួ​ល​នៅពេលដែល​យើង​អត់​បាន​ទៅ​រៀន​។​ ​ឪពុក​ម្ដាយ​ខ្ញុំ​គាត់​ក៏​មិនបាន​ថា​ ឱ្យ​ទៅ​រៀន​ឬ​មិនទៅ​រៀន​ទេ​ ​ប៉ុន្តែ​ខ្ញុំ​មិនដឹងជា​នឹក​យ៉ាងម៉េច​ខ្ញុំ​ទៅ​រៀន​វិញ​ ​ទៅ​រៀន​វិញ​រហូតដល់​ចប់​ទី​១​២​ទៅ​។​ ​ដល់ពេល​ដែល​ចប់​ទី​១​២​ហ្នឹង​ ​គឺ​សំណាងល្អ​ដែល​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​អ​ទិ​ភាព​ពិសេស​របស់​ធនាគារ​(​WORLD BANK​) ​សហការ​ជាមួយ​រដ្ឋាភិបាល​ ​អាហារូបករណ៍​ហ្នឹង​គឺ​គេ​ឱ្យ​ចំពោះ​សិស្ស​ដែល​ក្រីក្រ​ពិតប្រាកដ​ ​គេ​ចុះទៅ​ដល់​ជាក់ស្ដែង​ ​គេ​ឃើញ​ខ្ញុំ​ពិតជា​ក្រីក្រ​ ​ហើយ​គួបផ្សំ​ជាមួយ​ការ​ប្រឡង​របស់​ខ្ញុំ​ដាក់ជា​ប់​និទ្ទេស​ដែល​ខ្ញុំ​ស្រឡាញ់​ហ្នឹង​ទទួល​បាន​និទ្ទេស​ល្អ​ទៀត​ ​ធ្វើ​ឱ្យ​ម្ចាស់​ធនាគារ​ ​និង​រដ្ឋាភិបាល​គេ​ឱ្យ​អាហារូបករណ៍​ហ្នឹង​មក​ខ្ញុំ​»​។​

​​      ​ជីវិត​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​

​បើ​ទោះ​ជា​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡងជាប់​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​និង​បាន​អាហារ​រូប​ករ​ណ៍​បន្ត​ការសិក្សា​ថ្នាក់ឧត្តម​ក្តី​ ​ប៉ុន្តែ​ជីវិត​យុ​វ​សិស្ស​ អឿ ​ស៊ីណា​ ​មិនទាន់​បញ្ចប់​ការលំបាក​នៅឡើយ​ទេ​ ​ព្រោះ​ត្រូវ​រស់​ដោយខ្លួន​មួយ​ក្នុង​ជីវិត​ជា​និសិត្ស​នៅ​រាជធានី​ភ្នំពេញ​។​ ​លោក​ អឿ ​ស៊ីណា​ ​រៀបរាប់​ថា​ ​«​ក្រោយមក​ទៀត​គឺ​យើង​ជួប​ឧបសគ្គ​មួយ​មួយទៀត​គឺ​អត់មាន​លុយ​ធ្វើដំណើរ​មក​សិក្សា​នៅ​ទី​ក្រុងភ្នំពេញ​។​ ​ម្ដាយ​ខ្ញុំ​គាត់​បាន​លក់​ ​ចិញ្ចៀន​ ​និង​ខ្សែក​ ​ដើម្បី​ជា​សោហ៊ុយ​ក្នុង​ការធ្វើដំណើរ​មក​ភ្នំពេញ​ ​ក៏ដូចជា​ហូបចុក​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ហ្នឹង​។​ ​ពេល​មកដល់​ទី​ក្រុងភ្នំពេញ​ ​អ្វី​ដែល​ពិបាក​បំផុត​គឺ​ខ្ញុំ​គ្មាន​ផ្ទះ​ស្នាក់​នៅ​ ​គ្មាន​បន្ទប់​ស្នាក់​នៅ​ ​ទៅ​ស្នាក់​នៅ​បន្ទប់​មិត្តភក្តិ​បាន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​មួយទៀត​អត់​ស្គាល់​សាលា​ភូមិន្ទ​ភ្នំពេញ​ហ្នឹង​យ៉ាងម៉េច​ទៀត​ ឱ្យ​មិត្តភក្តិ​ជូន​មក​»​។​

      សិក្សា​បណ្ដើរ​ធ្វើការ​បណ្ដើរ​រហូត​ទទួល​បាន​អាហារូបករណ៍​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​

​ក្រោយ​ពី​ទទួល​បាន​អាហារ​រូប​ករ​ណ៍​ថ្នាក់​បរិញ្ញាបត្រ​ហើយ​នោះ​ យុ​វ​សិស្ស​ អឿ ​ស៊ីណា​ ​ខិតខំ​រៀនសូត្រ​ផង​ ​និង​ធ្វើការ​ផង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ជា​និសិត្ស​នៅ​រាជធានី​ភ្នំពេញ​ ​ការ​តស៊ូ​ ​ទំនាក់ទំនង​ល្អ​បាន​ធ្វើ​ឱ្យ​ទទួលការ​ងារ​ថ្មី​នៅ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ជាទី​ដែល​លោក​ ​ទទួល​បាន​អាហារូបករណ៍​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​ ​លោក​ ​ស៊ីណា​ ​ប្រាប់​ថា ​«​២​០​១​៣​-​២​០​១​៤​ ​ខ្ញុំ​ទៅ​ធ្វើការ​ស្ម័គ្រចិត្ត​ជា​អ្នក​សរសេរ​ព័ត៌មាន​ឱ្យ​ខាង​ទូរទស្សន៍​មួយ​ ​កាល​ហ្នឹង​បាន​ប្រាក់ខែ​តិចតួច​ទេ​ ​ដូចជា​១​០​០​(​ដុល្លារ​សហរដ្ឋអាមេរិក​)​ជាង​។​ ​យើង​ស្ម័គ្រចិត្ត​ទៅ​យើង​រៀន​ពេលព្រឹក​ ​យើង​ធ្វើការ​ពេលថ្ងៃ​ទៅ​ ​បើ​រៀន​ពេលថ្ងៃ​យើង​ធ្វើការ​ពេលព្រឹក​ទៅ​។​ ​ធ្វើការ​ស្ម័គ្រចិត្ត​រយៈពេល​បាន​ចប់​បរិញ្ញាបត្រ​ ​ខ្ញុំ​ក៏បាន​មានឱកាស​ដាក់​C​V​ ​មក​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ពេល​ហ្នឹង​ដាក់ពាក្យ​មក​មិន​សង្ឃឹម​ថា​ជាប់​នោះ​ទេ​ ​ព្រោះ​យើង​ជា​អ្នក​ក្រីក្រ​ ​ចប់​ថ្មីៗ​មិនទាន់​មាន​បទ​ពិសោធ​ពី​រឿង​អស់ហ្នឹង​ទេ​ ​។​ ​ពេល​ដាក់​មក​ (C​V​) ​វា​ពិតជា​ភព្វ​សំណាង​មែន​ (C​V​) ​ពេល​ដាក់​មកដល់​អ្នកឧកញ៉ា​ (គួ​ច​ ​ម៉េង​លី​ )​គាត់​បាន​សម្ភាស​ផ្ទាល់​ ​ជាមួយ​លោកគ្រូ​ ​អ្នកគ្រួ​ ​ដែល​គាត់​មាន​ជំនាញ​។​ ​ពេល​ហ្នឹង​គាត់​សួរ​មក​ភ្លាម​អីចឹង​ទៅ​ ​អ្នកឧកញ៉ា​ក៏បាន​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ ​អីចឹង​ទៅ​ខ្ញុំ​សម្ភាសន៍​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៥​ ​គាត់​គិតលុយ​ពី​ថ្ងៃ​ទី​១​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៥​ហ្នឹង​តែម្ដង​»​។​
​លោក​ ​ស៊ីណា​ ​បន្ថែម​ថា​ ​«​ខ្ញុំ​ធ្វើការ​ប្រហែលជា​២​ឆ្នាំ​ ​ដោយ​មើល​ពី​សមត្ថភាព​របស់​ខ្ញុំ​ ​ក៏ដូចជា​អត្ត​ច​រិ​ក​របស់​ខ្ញុំ​ថា​ ​អាច​ទទួលយក​បាន​ ​ហើយក៏​ជា​មនុស្ស​មួយ​អាច​ទុកចិត្ត​បាន​ ​អ្នកឧកញ៉ា​ក៏បាន​ផ្ដល់​អាហារូបករណ៍​ឱ្យ​ខ្ញុំ​ថ្នាក់​អនុ​បណ្ឌិត​ ​ឬក៏​អាច​ហៅ​បាន​ថា​ ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។​ ​រឿង​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​គោរព​គាត់​ ​ហើយ​រំភើប​នៅពេលដែល​ទទួល​បាន​អាហារូបករណ៍​ ​ព្រោះ​ក្តី​ស្រ​ម៉ៃ​របស់​ខ្ញុំ​ចង់​រៀន​អាហារូបករណ៍​ហ្នឹង​រហូតដល់​បណ្ឌិត​»​។​

ក្រោយ​សិក្សា​រយៈពេល​៣​ឆ្នាំ​ ​លោក​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។​ ​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​លោក​ អឿ ​ស៊ីណា​ ​និពន្ធ​សៀវភៅ​ជាបន្តបន្ទាប់​ ​ដើម្បី​តបស្នង​នូវ​អ្វី​ដែល​លោក​បាន​រៀនសូត្រ​ ​ដែល​ក្នុង​នោះ​ស្នាដៃ​ដែល​លោក​រៀបរៀង​មាន​ដូចជា​៖​ ​១​. ​សៀវភៅ​ ​គំនិត​រកស៊ី​ គួ​ច​ ​ម៉េង​លី​ ​២​. ​សៀវភៅ​ ​កម្រង​កំណាព្យ​ពី​ដួងចិត្ត​។​ ​ក្រៅពី​នេះ​លោក​ក៏បាន​និពន្ធ​សៀវភៅ​ ​ជាបន្តបន្ទាប់​ដូចជា​៖​១​. ​សៀវភៅ​ ​កម្រង​កំណាព្យ​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និង​ខ្ញុំ​ ​២​. ​សៀវភៅ​កម្រង​រឿង​ខ្លី​ ​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និមិត្ដរូប​ខ្ញុំ​ (​ស្នាដៃ​និពន្ធ​រួម​ក្រុម​ការងារ​) ​៣​. ​សៀវភៅ​កំណាព្យ​ ​បេះដូង​ពុក​៕