សង្គម Feb 28, 2023

មកដឹងពីបទពិសោធក្នុងការប្រើប្រាស់រថយន្តដើរដោយកម្លាំងអគ្គិសនី

image


​លោក​ ​វ៉ែន​ ​ដា​រា​បុត្រ​ ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​មួយ​រូប​ ​បាន​ប្រាប់​ ​M​JQ​T​V​ថា​ ​លោក​បញ្ចូល​អគ្គិសនី​សម្រាប់​រថយន្ត​របស់​លោក​ក្នុង​មួយ​ស​ប្ដាហ៍​ម្ដង​ដោយ​លោក​ត្រូវការ​អគ្គិសនី​ប្រមាណ​៣​០​ទៅ​៤​០​គីឡូវ៉ាត់ម៉ោង​ ​ក្នុង​នោះ​លោក​អាច​បើកបរ​បាន​ប្រមាណ​ជាង​៤​០​០​គីឡូម៉ែត្រ​។​ ​លោក​បន្ត​ថា​ ​កាលពីមុន​លោក​បាន​ប្រើប្រាស់​រថយន្តដើរ​ដោយ​ចំហេះ​សាំង​ ​លោក​ចំណាយ​ប្រមាណ​ជាង​២​០​ម៉ឺន​រៀល​ក្នុង​មួយ​ស​ប្តាហ៍​។​ ​លោក​បន្ថែម​ថា​ ​ក្រៅពី​ចំណាយ​តិច​លើ​ការធ្វើដំណើរ​ភាព​ទំនើប​ ​និង​ស​ម្លេ​ង​ស្ងាត់​ល្អ​ពេល​បើកបរ​ក៏​ជា​គុណសម្បត្តិ​មួយទៀត​ផង​ដែរ​ ​របស់​រថយន្តដើរ​ដោយ​កម្លាំង​អគ្គិសនី​មួយ​នេះ​ ​ខណៈ​ដែល​ ​រថយន្ត​ទំនើប​ប្រើ​អគ្គិសនី​ ​និង​រថយន្ត​ប្រើ​សាំង​ ​ម៉ា​ស៊ូត​ ​និង​ ហ្គា​ស​ ​គឺ​មាន​តម្លៃ​ប្រហែលគ្នា​។​

​ដោយឡែក​ការថែទាំ​ ​និង​គ្រឿងបន្លាស់​ផ្សេងៗ​វិញ​ ​លោក​ឱ្យ​ដឹង​ថា​ ​ដោយសារតែ​រថយន្ត​របស់​លោក​ទិញ​មក​ថ្មី​មិន​មាន​អ្វី​ត្រូវ​ខូចខាត​ច្រើន​នោះ​ទេ​ ​ហើយ​ប្រសិនបើ​មាន​កន្លែង​ខូចខាត​ ​ក្រុមហ៊ុន​ដែល​នាំចូល​រថយន្ត​មកល​ក់​មាន​គ្រឿងបន្លាស់​លក់​ជូន​។​

​យ៉ាងនេះ​ក្តី​លោក​ ​វ៉ែន​ ​ដា​រា​បុត្រ​ ឱ្យ​ដឹង​ថា​ ​នៅ​ពេល​បច្ចុប្បន្ន​កន្លែង​បញ្ចូល​អគ្គិសនី​រថយន្ត​ហាក់​នៅ​មាន​តិច​ដែល​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ហាក់​ភ័យខ្លាច​ពេល​ដែល​បើកបរ​ផ្លូវឆ្ងាយ​ហើយ​អស់​អាគុយ​ផ្គត់ផ្គង់​អគ្គិសនី​។​
​លោក​សង្ឃឹម​ថា​ ​នៅ​ពេល​ឆាប់​ខាងមុខ​ ​កម្ពុជា​នឹង​បំពាក់​កន្លែង​សាក​អគ្គិសនី​ទៅ​រថយន្ត​បាន​ទូលំទូលាយ​សម្រាប់​អ្នកប្រើប្រាស់​ ​។​

​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹក​ជ​ញ្ចូ​ន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ឱ្យ​ដឹង​ថា​ ​ឆ្នាំ​២​០​២​២​ ​ជា​ឆ្នាំ​ដែល​បើក​ទំព័រ​ថ្មី​ ​លើ​ការ​ជំរុញ​ឱ្យ​ប្រើប្រាស់​រថយន្ត​ប្រើ​អគ្គិសនី​ ​ក្នុង​នោះ​ក្រសួង​បាន​សហការ​ជាមួយ​ UN​D​P​ ​ហើយ​UN​D​P​ ​បាន​ផ្តល់​ស្ថានីយ​បញ្ចូល​ថាមពលអគ្គិសនី​ចំនួន​៤​ ឱ្យ​មក​ក្រសួង​។​ ​ក្រសួង​ក៏បាន​សម្រេច​ដាក់​នៅ​ក្រសួង​ចំនួន​១​ ​ដាក់​នៅ​ក្រុង​ព្រះ​សី​ហ​នុ​ចំនួន​១​ ​ដាក់​នៅ​សៀមរាប​ចំនួន​១​ ​និង​ដាក់​នៅ​បាត់​ដំបង​ចំនួន​១​។​ ​បន្ថែម​ពី​នេះ​ ​ផ្នែកឯកជន​ក៏បាន​ ​ផ្តល់​៣​គ្រឿង​បន្ថែម​ទៀត​។​
​មកដល់ពេលនេះ​ ​មាន​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ជាង​៧​០​០​គ្រឿង​ហើយដែល​បាន​ចុះបញ្ជី​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​៕​