និយ័តករមូលបត្រកម្ពុជា
គឺជាស្ថាប័នមួយដែលពិនិត្យទៅលើបទដ្ឋានគតិយុត្ត ដូចជាច្បាប់ បទបញ្ញត្តិ ដើម្បីគ្រប់គ្រងទីផ្សារមូលបត្រឱ្យមានប្រសិទ្ធភាព សមធម៌ តម្លាភាព និងសណ្ដាប់ធ្នាប់ ។
ទីផ្សារមូលបត្រ
គឺជាស្ថាប័នដែលមានរចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិសម្រាប់ជួញដូរ រក្សាទុក ផាត់ទាត់ និងទូទាត់មូលបត្រ។ មូលបត្រត្រូវបានកត់ត្រា រក្សាទុក និងជួញដូរក្នុងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័ររបស់ទីផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុនឯកជន
ប្រសិនបើគ្មានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រទេ ក៏គ្មានមូលបត្រលក់ក្នុងទីផ្សារមូលបត្រនិងការជួញដូរនោះដែរ ដូចនេះ ក្រុមហ៊ុនឯកជនគឺតួអង្គសំខាន់មួយក្នុងវិស័យមួយនេះ។ ក្រុមហ៊ុនបោះផ្សាយមូលបត្រដើម្បីបានដើមទុនបន្ថែម យកទៅពង្រីកអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនធានាទិញ និងកម្រៃជើងសារមូលបត្រ
ក្រុមហ៊ុនដែលធានាទិញមូលបត្រនេះ គឺមានតួនាទីផ្ដល់ប្រឹក្សាជូនក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រ។ ក្រុមហ៊ុនមួយនេះក៏មានតួនាទីផ្ដល់មធ្យោបាយជួញដូរដល់វិនិយោគិន ។
វិនិយោគិន(អ្នកទិញមូលបត្រ)
វិនិយោគិន គឺជាភាគីមួយយ៉ាងសំខាន់ពោលគឺសំដៅដល់សាធារណជនទូទៅ ឬក៏ស្ថាប័នដែលទិញមូលបត្រ។ បើគ្មានវិនិយោគិនទេ ការបោះផ្សាយមូលបត្រលក់ ឬការជួញដូរមូលបត្រក៏មិនមានជោគជ័យនោះដែរ៕