ព័ត៌មានអន្តរជាតិ Feb 21, 2023

ចិន និងហុងគ្រី ត្រៀមសហការដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន

image

ប្រភពរូបភាព៖ South China Morning Post

យោង​តាម​សារ​ព័ត៌មាន​ CN​A​ ​លោក​ ​វ៉ាង​ ​យី​ (​Wan​g​ ​Y​i​) ​ដែល​ជា​អ្នកការទូត​កំពូល​របស់​ប្រទេស​ចិន​ ​បាន​លើកឡើង​អំពី​ការ​ត្រៀម​ខ្លួននេះ​នៅ​ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែ​ស​ ​ប្រទេស​ហុង​គ្រី ​ចំ​ពេល​មាន​ភាព​តានតឹង​ជុំវិញ​ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ដែល​ថា​ក្រុង​ប៉េកាំង​កំពុង​ពិចារណា​ផ្តល់​អាវុធ​សាហាវ​ដល់​រុស្ស៊ី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​ការ​បកប្រែ​ផ្លូវការ​មួយ​ ​លោក​ ​វ៉ាង​ ​យី​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ ​«​ប្រទេស​ចិន​ ​និង​ហុង​គ្រី​រីករាយ​ក្នុង​ការ​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​ដែល​ស្រឡាញ់​សន្តិភាព​ផ្សេងទៀត​ដើម្បី​បញ្ចប់​ស​ង្រ្គា​ម​បច្ចុប្បន្ន​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​»​ហើយ​ ​«​ពួកយើង​ចង់​ឱ្យ​ភាគី​នានា​ត្រឡប់ទៅ​តុចរចា​វិញ​»​ ​ដោយ​លោក​បាន​រំ​ម្លឹ​ក​ឡើងវិញ​ពី​ការ​អំពាវនាវ​ឱ្យ​មានការ​គាំទ្រ​ចំពោះ​សំណើ​របស់​ចិន​ដើម្បី​បញ្ចប់​ស​ង្រ្គា​ម​។​

​ជា​ការ​ឆ្លើយតប​វិជ្ជមាន​ ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ​លោក​ ​P​e​t​e​r S​z​i​j​jar​to​ ​បាន​និយាយ​ថា​ ​លោក​ពិតជា​ស្វាគមន៍​ចំពោះ​គោលជំហរ​របស់​ចិន​ ​ដែល​ព្យាយាម​បង្កើត​សន្តិភាព​។​

​ទន្ទឹម​នឹង​នោះ​ ​លោក​ ​វ៉ាង​ ​ក៏បាន​សាទរ​ចំពោះ​ ​«​គោល​នយោបាយ​មិត្តភាព​ចិន​»​ ​របស់​រដ្ឋាភិបាល​ហុង​គ្រី​ផង​ដែរ​ ​ដោយ​ថ្លែង​អំណរគុណ​ដល់​ក្រុង​ប៊ុ​យ​ដា​ប៉ែ​ស​ ​សម្រាប់​ការ​គាំទ្រ​មុខតំណែង​ស្រប​ច្បាប់​របស់​ចិន​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ ​និង​ពហុភាគី​។​

​លោក​ ​វ៉ាង​ ​បាន​បន្ថែម​ថា​ ​ទោះបីជា​ប្រទេស​ចិន​ ​និង​ហុង​គ្រី​មាន​ភូមិសាស្ត្រ​ឆ្ងាយ​ពី​គ្នា​ក៏ដោយ​ ​ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​។​

​គួរ​បញ្ជាក់​ថា​ ​អ្នកការទូត​កំពូល​របស់​ក្រុង​ប៉េកាំង​ ​ដែល​បាន​ទៅ​ទស្សនា​រដ្ឋធានី​អឺរ៉ុប​ជាច្រើន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​ ​និង​បាន​ចូលរួម​សន្និសីទ​សន្តិសុខ​ក្រុង​ ​Mun​i​c​h​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ក្រុង​មូស្គូ ​ប្រទេស​រុស្ស៊ី ​សម្រាប់​ដំណើរ​ទស្សនកិច្ច​បន្ទាប់​របស់​លោក​៕​