ព័ត៌មានអន្តរជាតិ Feb 23, 2023

គ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ វាយប្រហារប្រទេសចិន

image

ប្រភពរូបភាព៖ The Straits Times

យោង​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s ​ចំណុច​កណ្តាល​នៃ​គ្រោះ​រញ្ជួយ​ដី​ ​ហាក់ដូចជា​នៅ​តំបន់​ ​Go​r​no​-​Bad​a​k​h​s​h​an​ ​ដែល​ជា​តំបន់​ពាក់កណ្តាល​ស្វយ័ត​ភាគ​ខាងកើត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​ប្រទេស​ចិន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហេតុការណ៍​បាន​កើតឡើង​ ​នា​ម៉ោង​៨​និង​៣​៧​នាទី​ព្រឹក​ ​ម៉ោង​ក្នុងស្រុក​ ​ហើយ​ប្រហែល​២​០​នាទី​បន្ទាប់ពី​នោះ​ ​ការ​រញ្ជួយ​ដី​ក​ម្រិ​ត​៥​,​០​រ៉ិ​ច​ទ័​រ​ផ្សេងទៀត​ ​ក៏បាន​វាយប្រហារ​តំបន់​នេះ​ដែរ​។​

​ទោះជាយ៉ាងណា​ ​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក​ ​បាន​ប៉ាន់ប្រមាណ​ថា​ ​ប្រជាជន​តិចតួច​បំផុត​ ​ឬ​គ្មាន​ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រអិល​បាក់​ដី​។​

​គួរ​រំ​ម្លឹ​កថា​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​មនុស្ស​យ៉ាងហោចណាស់​៩​នាក់​ ​ក៏បាន​ស្លាប់​បាត់បង់ជីវិត​នៅ​ក្នុង​គ្រោះ​រអិល​បាក់​ដី​នៅ​តំបន់​ ​Go​r​no​-​Bad​a​k​h​s​h​an​ ​ដែរ​៕