សេដ្ឋកិច្ចជាតិ Jan 16, 2023

ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគធំៗចំនួន ២នៅដើមឆ្នាំ២០២៣នេះ

image


 

​បើ​តាម​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ ​ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖​

​១​- ​«​T​E​C​H​NOMA​T​E​ (​CAM​BO​D​I​A​) ​TECHNOLOGY​ ​CO​., ​L​T​D​.​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​ចល័ត​ ​អំពូលភ្លើង​សូ​ឡា ​ស​ម្ភារៈ​ប្លាស្ទិក​ ​និង​ស​ម្ភារៈ​បរិក្ខារ​ជួសជុល​ (​ដែកស្វាន​ ​វី​ស​...) ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ស្វាយរៀង​ ហ្គីហ្គា ​រី​ស​ស៍ ​ខេត្ត​ស្វាយរៀង​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​១​០​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ ​៧​៥​០​កន្លែង​។​

​២​- ​«​T​E​C​H​NOMA​T​E​ (​CAM​BO​D​I​A​) ​PRECISION​ ​METAL​ ​CO​., ​L​T​D​.​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ ​អំពូលភ្លើង​សូ​ឡា ​និង​បរិក្ខារ​អគ្គិសនី​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ស្វាយរៀង​ ហ្គីហ្គា ​រី​ស​ស៍ ​ខេត្ត​ស្វាយរៀង​ ​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​១​០​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ ​៧​៥​០​កន្លែង​៕