បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនទី១ មានឈ្មោះ «LIN WEN CHIH SUNZEAL ENTERPRISES CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។
ដោយឡែក ក្រុមហ៊ុន ទី២ មានឈ្មោះ «HUANG THENG PACKAGING CO., LTD» គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង។
សូមជម្រាបជូនថា ក្រុមហ៊ុនចំនួន២ខាងលើ នឹងអាចបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់សរុប ៣១៩៣កន្លែងផងដែរ៕