សង្គម Feb 13, 2023

ក្រុមអ្នកជំនាញកែលម្អប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ប្រឈមនិងការបាក់រលំ

image


ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​បញ្ជាក់​ថា​ ​ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​និង​បុរាណ​វិទ្យា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ធ្វើការ​ទុល​ទ្រ​តួ​ខ្លោងទ្វារ​ខាងជើង​ ​ស្ថិតនៅ​រួត​ទី​២​ ​របស់​ប្រាសាទ​មេ​បុណ្យ​ខាងកើត​ ​ដែល​កំពុង​មាន​សភាព​​​ទ្រុឌទ្រោម​ខ្លាំង​។​

​យ៉ាងណា​ ​ក្រុម​អ្នកជំនាញ​ ​ពន្យល់​ថា​ ​ការងារ​ទុល​ទ្រ​នេះ​ ​ធ្វើឡើង​ដើម្បី​ទប់​លំនឹង​តួ​ខ្លោងទ្វារ​ទាំងមូល​ ​ដែល​កំពុង​មាន​ស​ភាពស្រុត​ផ្អៀង​ខ្លាំង​ប្រឈម​និង​ការ​ដួល​រលំ​ ​ព្រមទាំង​ធ្វើការ​បិត​បាយអ​បំពេញ​តាមចន្លោះ​ថ្ម​ប្រេះ​បែក​និង​ញែក​ចេញពី​គ្នា​ ​ដើម្បី​ការពារ​ជម្រាប​ទឹក​ផង​ដែរ​។​

​សូម​ជម្រាប​ជូន​ថា​ ​ប្រាសាទ​មេ​បុណ្យ​ខាងកើត​ ​គឺ​ស្ថិតនៅ​ចំកណ្តាល​យ​សោ​ធ​រត​ដា​ក​ ​មាន​ចម្ងាយ​ប្រហែល​៥​០​០​ម៉ែត្រ​ពី​ប្រាសាទ​ប្រែរូប​ ​ដែល​សព្វថ្ងៃ​បាន​គោក​ក្លាយ​ជា​វាលស្រែ​ ​និង​មាន​អ្នកស្រុក​រស់នៅ​តាំងពី​បុរាណ​មក​ ​ដែល​មានឈ្មោះ​ភូមិ​ថា​ ​«​ប្រដា​ក​»​) ​ប៉ុន្តែ​សព្វថ្ងៃ​ ​ហៅថា​ ​«​ព្រះ​ដាក់​»​ ​ទៅវិញ​។​ ​កាលពីដើម​ ​បើ​គេច​ង់​ទៅ​ប្រាសាទ​នេះ​បាន​ ​គឺ​ទាល់តែ​ជិះទូក​។​ ​បច្ចុប្បន្ន​ ​ប្រាសាទ​មេ​បុណ្យ​កើត​ ​ក្រៅពី​ទាក់ទាញ​ទេសចរ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​ក៏បាន​ក្លាយ​ជាទី​ស​ក្ការៈ​ដែល​អ្នកស្រុក​នៅ​ជុំវិញ​ប្រាសាទ​មាន​ជំនឿ​ជាក់​ថា​ពូកែ​ស័ក្តិសិទ្ធិ​ក្នុង​ការរៀបចំ​ពិធី​សុំ​ទឹកភ្លៀង​ជា​រៀងរាល់​ឆ្នាំ​ទៀត​ផង​៕