អប់រំ Feb 15, 2023

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន ចំនួន៣ ពាន់កន្លែង

image

បើ​តាម​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​នេះ​ ​ក្រសួង​អប់រំ​ ​នឹង​រៀបចំ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ ​គរុសិស្ស​ ​គរុ​និស្សិត​ ​និង​មន្ត្រី​គ្រប់គ្រង​ ​រដ្ឋបាល​ ​សរុប​ ​៣​ ​០​០​០​ ​កន្លែង​ ​ក្នុង​នោះ​អង្គភាព​ ​ឬ​គ្រឹះស្ថានសិក្សា​សាធារណៈ​ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង​ ​ចំនួន​ ​២​៦​៥​ ​កន្លែង​ ​និង​គ្រឹះស្ថានសិក្សា​សាធារណៈ​នៃ​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​រាជធានី​ ​ខេត្ត​ ​ចំនួន​ ​២​ ​៧​៣​៥​ ​កន្លែង​ ​តាម​ប្រភេទ​ក្របខណ្ឌ​ដូច​ក្នុង​តារាង​បែងចែក​ក្របខណ្ឌ​ជូន​ភ្ជាប់​។​

​ជាមួយនឹង​គ្នា​ក្រសួង​ក៏​តម្រូវ​ឱ្យ​នេះ​ ​លោក​ ​លោកស្រី​ប្រធាន​ ​រៀបចំ​បញ្ជី​ប៉ុស្តិ៍​សាលារៀន​ដែល​មាន​តម្រូវ​ការចាំបាច់​ ​ដោយមាន​ទម្រង់​បញ្ជី​ប៉ុស្ត៍​សាលារៀន​(​បី​ទម្រង់​ ​បញ្ជី​ប៉ុស្តិ៍​វិទ្យាល័យ​ ​បញ្ជី​ប៉ុស្តិ៍​អនុវិទ្យាល័យ​ ​និង​បញ្ជី​ប៉ុស្តិ៍​ ​សាលាបឋមសិក្សា​/​ម​ត្តេយ្យ​សិក្សា​)​ជូន​ភ្ជាប់​ ​ទៅតាម​ឯកទេស​ ​និង​ប្រភេទ​ក្របខ័ណ្ឌ​នីមួយៗ​ ​ដើម្បី​ក្រសួង​មាន​មូលដ្ឋាន​ ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​ ​និង​ ​ផ្តល់​ទៅ​នាយកដ្ឋាន​បុគ្គលិក​មុន​ដំណាច់ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​៕​