ព័ត៌មានអន្តរជាតិ Feb 22, 2023

កូរ៉េខាងត្បូងបំបែកកំណត់ត្រាជាថ្មី ក្នុងនាមជាប្រទេសមានអត្រាកំណើតទាបបំផុត

image

ប្រភពរូបភាព៖ South China Morning Post & The Straits Times

​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​នៅ​ថ្ងៃពុធ​នេះ​ ​ចំនួន​ទារក​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បាន​ធ្លាក់ចុះ​មក​ត្រឹម​០​,​៧​៨​ក្នុង​ឆ្នាំ​២​០​២​២​ ​បើ​ធៀប​នឹង​ក​ម្រិ​ត​០​,​៨​១​ ​កាលពី​ឆ្នាំ​២​០​២​១​ ​ដែល​ជា​ក​ម្រិ​ត​ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ជាង​២​៦​០​ដែល​ត្រូវ​បាន​តាមដាន​ដោយ​ធនាគារ​ពិភពលោក​។​

​ជា​ការពិត​ណាស់​ ​ការ​ធ្លាក់ចុះ​នៃ​អត្រាកំណើត​ ​គឺ​មាន​ហា​និ​ភ័យ​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ច​ ​ដោយ​វា​នឹង​កាត់បន្ថយ​ទំហំ​នៃ​កម្លាំង​ពលកម្ម​ ​ដែល​គាំទ្រ​ដល់​កំណើន​ ​និង​ភាព​រឹង​មាំ​។​ ​ចំណែក​ការ​ចំណាយ​លើ​សុខុមាលភាព​សម្រាប់​ប្រជាជន​វ័យ​ចំណាស់​ ​ក៏​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ផង​ដែរ​ ​ដែល​អាច​ប្រើប្រាស់​ដើម្បី​លើក​ក​ម្ពស់​អាជីវកម្ម​ ​ការស្រាវជ្រាវ​ ​និង​សហគ្រាស​ផ្សេងទៀត​សម្រាប់​ជា​គន្លឹះ​នៃ​វិបុលភាព​។​

​បើ​តាម​ការិយាល័យ​ស្ថិតិ​ ​ចំនួន​ទារក​ទើបនឹង​កើត​ ​បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២​០​២​២​ ​មក​ត្រឹម​២​៤​៩​ ​០​០​០​នាក់​ ​បើ​ធៀប​នឹង​២​៦​០​ ​០​០​០​នាក់​កាលពីឆ្នាំមុន​ ​ខណៈ​មនុស្ស​ប្រហែល​៣​៧​៣​ ​០​០​០​នាក់​បាន​ស្លាប់​នៅ​ឆ្នាំ​២​០​២​២​ ​ហើយ​បើ​តាម​ស្ថិតិ​កូរ៉េ​ ​ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ធ្វើការ​បាន​កើន​ឡើង​ដល់​៣​៧​,​៣​លាន​នាក់​ក្នុង​ឆ្នាំ​២​០​២​០​ ​ប៉ុន្តែ​ត្រូវ​បាន​កំណត់​ថា​នឹង​ធ្លាក់ចុះ​មកវិញ​ជិត​ពាក់កណ្តាល​នៅ​ឆ្នាំ​២​០​៧​០​។​

​គួរ​បញ្ជាក់​ថា​ ​កូរ៉េ​ខាងត្បូង​ ​គឺជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ​លឿន​បំផុត​របស់​ពិភពលោក​ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​ ​ហើយ​នៅ​ឆ្នាំ​២​១​០​០​ ​ចំនួន​ប្រជាជន​ត្រូវ​បាន​ព្យាករ​ថា​ ​នឹង​ធ្លាក់ចុះ​ពី​៥​៣​ភាគរយ​មក​ត្រឹម​២​៤​លាន​នាក់​។​

​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​ ​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ ​បាន​បង្កើន​ការ​ចំណាយ​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​មានកូន​កាន់តែ​ច្រើន​ ​ដោយ​ការផ្លាស់ប្តូរ​រួម​មាន​គោល​នយោបាយ​របស់​ប្រធានាធិបតី​ ​លោក​ ​យូ​ន​ ​សុក​យ៉​ល (​Y​oon Suk ​Y​e​o​l​) ​ក្នុង​ការ​បង់​ប្រាក់​គុណ​នឹង​បី​សម្រាប់​ម្តាយ​របស់​ទារក​ទើបនឹង​កើត​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s​៕