ព័ត៌មានអន្តរជាតិ Feb 27, 2023

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

image

ប្រភពរូបភាព៖ The Straits Times

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ KCN​A​ ​បាន​រាយការណ៍​ថា​ ​លោក​ ​គីម​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ត្រួតពិនិត្យ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៧​នៃ​គណៈកម្មាធិការមជ្ឈិម​ទី​៨​នៃ​គណបក្ស​ពលករ​កូរ៉េ​ ​ដោយ​បាន​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ជនបទ​ ​ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​ ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ ​ក៏​ត្រូវ​បាន​ផ្តល់​ឱ្យ​ផង​ដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​ ​កិច្ចប្រជុំ​នេះ​ ​គឺជា​កិច្ច​ការសំខាន់​ ​និង​បន្ទាន់​បំផុត​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​របស់​កូរ៉េ​ខាងជើង​ ​កំលុងពេល​មាន​ក្តី​បារម្ភ​ជុំវិញ​វិបត្តិ​ស្បៀង​ ​និង​មនុស្សធម៌​។​

​កាលពីដើម​ខែកុម្ភៈ​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បាន​ឱ្យ​ដឹង​អំពី​ស្ថានភាព​ស្បៀងអាហារ​របស់​ប្រទេស​បងប្អូន​ខ្លួន​ ​ដោយ​លើកឡើង​ថា​ ​វា​ហាក់ដូចជា​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។​

​មិនតែប៉ុណ្ណោះ​ ​កម្មវិធី​ 38 ​North​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​និង​ជា​កម្មវិធី​តាមដាន​ប្រទេស​កូរ៉េ​ខាងជើង​ ​ក៏បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ខែ​មករា​ដែរ​ថា​ ​ស្បៀងអាហារ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ​ទំនងជា​បាន​ធ្លាក់ចុះ​ក្រោម​ក​ម្រិ​ត​អប្បបរមា​ ​ហើយ​អសន្តិសុខ​ស្បៀង​គឺ​អាក្រក់​បំផុត​ចាប់តាំង​ពី​គ្រោះ​ទុរ្ភិក្ស​ឆ្នាំ​១​៩​៩​០​។​

​យោង​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s ​ប្រទេស​កូរ៉េ​ខាងជើង​ ​បាន​ស្ថិតនៅ​ក្រោម​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​យ៉ាង​តឹងរ៉ឹង​បំផុត​ជុំវិញ​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់​ខ្លួន​ ​ហើយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ស្ទើរតែ​ត្រូវ​បាន​បិទ​ទាំងស្រុង​ ​ដោយសារ​ការ​បិទ​ខ្ទប់​ក្នុង​គោលបំណង​ទប់​ស្កាត់​ជំងឺរាតត្បាត​កូ​វី​ដ​៕