សេដ្ឋកិច្ចជាតិ Jan 13, 2023

កម្ពុជា-តួកគី ឯកភាពកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យកសិកម្ម

image

រូបភាព៖ ហ្វេសប៊ុក លោក ឌិត ទីណា ​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​

​លោក​ ឌិ​ត​ ​ទីណា​ ​លើកឡើង​បែប​នេះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ម្សិលមិញ​នេះ​ ​បន្ទាប់ពី​លោក​ ​ទទួល​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​ ​វ៉ា​ហ៊ី​ត​ ​គី​រី​ស៊ី​ (​V​a​hit​ K​IRIS​C​I​) ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​និង​ព្រៃឈើ​ ​នៃ​សាធារណរដ្ឋ​តួ​ក​គី​ ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។​

​លោក​ ឌិ​ត​ ​ទីណា​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​និង​តួ​ក​គី​ ​មាន​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​នៅ​ក្នុង​វិ​ស័​យ​ជាច្រើន​ ​ក្នុង​នោះ​ ​កសិកម្ម​ក៏​ជា​វិ​ស័យ​សក្ដានុពល​មួយ​ផង​ដែរ​។​ ​ខណៈ​ដែល​តួ​ក​គី​ជា​ប្រទេស​ឈាន​មុខ​មួយ​នៅ​ក្នុង​វិ​ស័យ​កសិកម្ម​។​

​លោក​ ​បាន​និយាយ​ថា​៖​ ​«​យើង​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​លើ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​និង​តួ​ក​គី​នៅ​ក្នុង​វិ​ស័យ​កសិកម្ម​ ​ដែល​មាន​ដូចជា​ ​ការផ្ទេរ​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម​គ្រឿងយន្ត​កសិកម្ម​គ្រប់​ប្រភេទ​ ​ពី​តួ​ក​គី​ ​ជាពិសេស​ ដ្រូ​ន​ ​ដែល​អាច​ឃ្លាំមើល​ព្រៃ​និង​ដែន​នេសាទ​។​ ​ការនាំចូល​នូវ​កសិផល​ខ្មែរ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ទៅកាន់​ទី​ផ្សារ​តួ​ក​គី​។​ ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ផ្នែក​កសិកម្ម​នៅ​ប្រទេស​តួ​ក​គី​ជាដើម​។​»​

​តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី​នេះ​លោក​ ឌិ​ត​ ​ទីណា​ ​ជឿជាក់​ថា​ ​កិច្ច​សហប្រតិបត្តិការ​ថ្មី​នេះ​ ​នឹង​នាំមក​នូវ​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ដល់​វិ​ស័​យ​កសិកម្ម​កម្ពុជា​៕​