បទយកការណ៍អំពីជីវិត Oct 17, 2022

កញ្ញា ស៊ុន កញ្ញារ៉ា៖ គ្រប់ដំណក់ញើសឈាមពុកម៉ែមានតម្លៃណាស់សម្រាប់ការសិក្សាកូនៗ

image

​ជា​កូន​អ្នកមាន​ជីវភាព​ក្រ​លំ​បាក់​រស់នៅ​ក្នុង​ភូមិ​កុមារ​ពេទ្យ​ ​ឃុំ​អូរ​ ​ស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​ប្រាប់​ក្រុម​ការងារ​ ​M​JQ​T​V​ ឱ្យ​ដឹង​ពី​ដំណើរ​ជីវិត​ក្នុង​ការសិក្សា​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​«​ ​កាល​នៅ​រៀន​បឋមសិក្សា​សាលា​នៅ​ជិត​ផ្ទះ​ដើរ​តែ​១​០​នាទី​គឺ​ដល់​សា​លាហើយ​ ​តែ​នៅ​ពេលរៀន​នៅ​វិទ្យាល័យ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​គួបផ្សំ​នឹង​ជីវភាព​ខ្វះខាត​ផង​ ​ខ្ញុំ​ក៏បាន​សុំ​ឪពុក​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ ​តែ​ដោយ​មើលឃើញ​ពី​តម្លៃ​នៃ​ការសិក្សា​ឪពុក​របស់​ខ្ញុំ​មិនព្រម​ឱ្យ​ខ្ញុំ​ឈប់​រៀន​ឡើយ​ ​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​រៀន​ឱ្យ​ចប់​ទី​១​២​»​។​
​កញ្ញា​បន្ត​ថា​ ​បើ​ទោះបីជា​ឪ​ពុង​របស់​ខ្លួន​មិន​ឱ្យ​ឈប់​រៀន​ក៏​ពិតមែន​តែ​កញ្ញា​នៅតែ​មាន​កូនចិត្ត​ចង់​រក​ការងារ​ធ្វើ​ដើម្បី​រកលុយ​ជួយ​សម្រួល​បន្ទុក​គ្រូ​សារ​ ​តែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ​ ​កញ្ញា​បាន​តាំងចិត្ត​ថា​ ​នឹង​បន្ត​ការសិក្សា​ឱ្យ​ចប់​ថ្នាក់ទី១​២​ ​ទាំង​ខ្លួន​កំពុង​រង​នូវ​ការ​ខ្វះខាត​ដោយមាន​ពេលខ្លះ​គ្មាន​ទាំង​លុយ​ទិញ​របស់​ញាំ​ផង​នោះ​។​

​ទោះ​ចាប់កំណើត​ក្នុង​ត្រកូល​ទីទ័លក្រ​ ​លំបាក​វេទនា​ ​គ្មាន​ទី​ជម្រក​ត្រឹមត្រូវ​ ​រស់​នៅខ្វះ​មុខ​ ​ខ្វះ​ក្រោយ​ក៏​ពិតមែន​ ​តែ​គ្រួសារ​មួយ​នេះ​ ​បាន​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ ​និង​ក្ដី​ស្រឡាញ់​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ពិសេស​ក្ដី​ស្រឡាញ់​លោក​ឪពុក​អ្នកម្ដាយ​ចំពោះ​កូន​ៗ​គ្រប់​ៗ​គ្នា​ក្នុង​ការ​ទទួល​បាន​ការសិក្សា​រៀនសូត្រ​។​

​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​រៀបរាប់​បន្ថែម​ថា​ ​«​យប់​ឡើង​គាត់​គ្មាន​ទាំង​កន្លែង​គេង​ពេលខ្លះ​គាត់​ (​ឪពុក​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​) ​គាត់​គេង​នៅ​លើ​ស៊ីក្លូ​ ​ឬ​គេង​នៅមុខ​ផ្ទះ​គេ​ជា​ថ្នូរ​ជួយ​មើល​ផ្ទះ​ឱ្យ​គេ​នៅ​ពេល​រាត្រី​ដើម្បី​បាន​កន្លែង​សម្រាក​ ​សកម្មភាព​របស់​គាត់​ទាំងនោះ​ហើយ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​ត្រូវ​រៀន​បន្ត​ឱ្យ​ចប់​ថ្នាក់ទី១​២​ ​ដោយ​មើលឃើញ​ពី​ការ​តាំងចិត្ដ​របស់​គាត់​»​។​ ​ដោយចង់​រើ​បម្រាស់​ឱ្យ​រួចផុត​ពី​ភាព​ក្រីក្រ​ ​លំបាក​វេទនា​បែប​នេះ​ហើយ​ ​ទើប​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​ប្រឹងប្រែង​ជំនះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ ​ដើម្បី​ទទួល​ការសិក្សា​រៀនសូត្រ​បន្ដ​។​

​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​រៀប​រាប់ទាំង​អួល​ដើមក​​​ថា​ ​«​ ​បើ​ទោះ​ជា​គាត់​ (​ឪពុក​) ​ជា​អ្នក​ធាក់ស៊ីក្លូ​ក៏​ពិតមែន​ ​តែ​គាត់​មិនដែល​ធ្វើ​ឱ្យ​ខ្ញុំ​លំ​បាក់​ ​យើង​អត់​មានទ្រព្យ​ ​ប៉ុន្តែ​គាត់​មាន​ទឹកចិត្ត​ ​ទោះបីជា​គាត់​ហត់​ ​ទោះបីជា​គាត់​ត្រូវ​ធាក់ស៊ីក្លូ​ទាំង​កណ្ដាលថ្ងៃ​ត្រង់​ដឹក​ភ្ញៀវ​ ​ទង្វើ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ឱ្យ​តម្លៃ​លើ​ញើស​គាត់​មួយ​គ្រាប់​ៗ​គឺ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ ​ហើយ​ញើស​ដែល​ហូរចេញ​ពី​ខ្លួន​គាត់​គឺ​ប្រៀបបានទៅ​នឹង​លុយ​ដែល​ខ្ញុំ​ចាយ​រាល់ថ្ងៃ​»​។​ ​កញ្ញា​បន្ត​ថា​ ​បើ​ទោះ​ជា​កញ្ញា​កើតមក​ក្នុង​គ្រួសារ​មួយ​នេះ​ ​តែ​កញ្ញា​ពិតជា​មាន​មោទនភាព​ចំពោះខ្លួន​ឯង​ ​ព្រោះ​ខ្លួន​តែ​ទទួល​បានការ​អប​រំ​ល្អ​ៗ​ ឱ្យ​ធ្វើជា​មនុស្ស​ល្អ​ ​រាល់​ចំ​ណុង​ខ្វះ​មិន​ល្អ​របស់​ខ្លួន​លោក​ទាំងពីរ​តែ​ជួយ​ណែនាំ​ជានិច្ច​ ឱ្យ​ចេះ​គោរព​អ្នកដទៃ​ ​និង​មិន​ត្រូវ​ភ្លេច​ពី​ដើមកំណើត​ខ្លួនឯង​ឡើយ​។​

​បើ​ទោះបី​ជាគ្រួសារ​ជួប​ការ​លំបាកលំបិន​ ​វេទនា​ ​គ្មាន​ទី​ស្នាក់អាស្រ័យ​បាន​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​ ​ទឹកចិត្ដ​ជា​ឪពុក​ម្ដាយ​ក៏​នៅតែ​តស៊ូ​បញ្ជូន​កូន​ៗ​ឱ្យ​ទទួល​ការរៀនសូត្រ​គ្រប់​ៗ​គ្នា​ ​ខណៈ​ឃើញ​កូន​ៗ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ដ​ ​និង​ការ​ខំ​ប្រឹងប្រែង​សិក្សា​។​ ​ដូចគ្នា​នេះ​ដែរ​ ​លោក​ ​ស៊ុន​ ​សារី​ ​មាន​វ័យ​៧​២​ឆ្នាំ​ ​ប្រកប​រប​ធាក់ស៊ីក្លូ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ​និង​អ្នកស្រី​ ​ហេង​ ​ស៊ី​ផា​ ​វ័យ​៥​២​ឆ្នាំ​ ​ដោយសារ​មិន​ចង់​ឃើញ​កូន​ៗ​រស់នៅ​លំបាក​វេទនា​ដូច​ខ្លួន​ ​និង​ចង់​ឃើញ​កូន​មាន​អនាគត​ភ្លឺស្វាង​ ​ទោះបី​គ្រួសារ​ក្រលំបាក​វេទនា​យ៉ាងណា​ ​ក៏​នៅតែ​ចង់​ឱ្យ​កូន​បាន​រៀនសូត្រ​គ្រប់​ៗ​គ្នា​។​



​លោក​ ​ស៊ុន​ ​សារី​ ​បាន​ប្រាប់​ថា​ «​ក្នុង​ចិត្ត​តែងតែ​ចង់​ឱ្យ​កូន​បាន​រៀនសូត្រ​ ​ទោះបីជា​ខ្វះ​ខាត់​ក៏​នៅតែ​ខិតខំ​រក​បាន​តិច​ស៊ី​តិច​តាមដំណើរ​ ​ហើយ​ចេះតែ​បន្ត​ទូន្មាន​កូន​ឱ្យ​រៀន​បន្ត​ ​ព្រោះ​ឃើញ​កូន​មានចិត្តចង់​រៀន​ទៅ​ហើយ​»​។​ ​ចំណែក​អ្នកស្រី​ ​ហេង​ ​ស៊ី​ផា​ ​មាន​វ័យ​៥​២​ឆ្នាំ​ ​ជា​ម្ដាយ​របស់​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​បន្ថែម​ថា​ ​«​កូន​កញ្ញា​រ៉ា​នេះ​បាន​រៀន​ ​ពី​ដំបូង​ឡើយ​ខ្ញុំ​គិតថា​ ​ស្ថានភាព​គ្រួសារ​យើង​ប្រហែលជា​មិនបាន​រៀនចប់​ ​ឬ​បាន​ត្រឹម​ថ្នាក់​ទី​៩​អី​ហ្នឹង​ឱ្យ​កូន​ឈប់​ ​ពេល​នោះ​កូន​ក៏​យំ​ហើយ​ប្រាប់​ថា​ ​កូន​មិន​ចង់​ឈប់​រៀន​ទេ​ ​ទោះបីជា​ក្រ​លំ​បាក់​ក៏​កូន​នៅតែ​តស៊ូ​ ​ដើម្បី​កុំ​ឱ្យ​ថ្ងៃក្រោយ​គ្រួសារ​យើង​មានការ​លំ​បាក់​ជាង​នេះ​ទៀត​»​។​

​ដោយមាន​ក្តី​ស្រ​ម៉ៃ​ក្នុង​ការ​ចាប់​យក​ចំណេះវិជ្ជា​ ​ដើម្បី​ធ្វើជា​យា​ន្ត​នា​ថ្ងៃ​អនាគត​ ​ដើម្បី​បាន​ថវិកា​បន្ត​ការសិក្សា​របស់​ខ្លួន​ ​ក្រោយ​ពី​ចប់​ថ្នាក់ទី១​២​ភ្លាម​ ​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​ចាកចេញ​ពី​ស្រុកកំណើត​ ​ទៅ​ធ្វើការងារ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយធ្វើ​ការ​ពី​ម៉ោង​៤​ព្រឹក​ ​រហូតដល់​ម៉ោង​៨​យប់​ ​ពី​ថ្ងៃចន្ទ​ ​ដល់​ថ្ងៃអាទិត្យ​។​ ​ធ្វើការ​បាន​ជិត​មួយ​ឆ្នាំ​ ​កញ្ញា​នៅតែ​មិន​អាច​សន្សំ​ថវិកា​ដើម្បី​បន្ត​ការសិក្សា​បាន​ ​ទើប​កញ្ញា​សម្រេច​ចិត្ត​ទំនាក់ទំនង​ស្នើសុំ​អាហារូបករណ៍​មក​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​។​

​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​បង្ហើប​ប្រាប់​ពី​ដំណើរ​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ថា​ ​«​នៅ​ពេល​ខ្ញុំ​កំពុង​ធ្វើការ​នៅ​ហាង​កាហ្វេ​ពេល​ហ្នឹង​ ​ជា​ពេល​ថ្នាក់ទី១​២​ប្រឡង​ចប់ហើយ​គឺ​ត្រូវ​ចូលរៀន​សាកលវិទ្យាល័យ​ ​ដោយសារតែ​ខ្ញុំ​អត់មាន​ថវិកា​សម្រាប់​មក​រៀន​បន្ត​ ​ទាំង​ដែល​ធ្វើការ​ត្រូវ​ទុក​សម្រាប់​ខ្លួន​ចាយវាយ​ផង​ ​និង​ផ្ញើ​ឱ្យ​អ្នកផ្ទះ​ផង​ ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខ្វះ​លុយ​សម្រាប់​រៀន​ត​ ​ពេល​នោះ​ហើយ​ខ្ញុំ​ក៏​បានឃើញ​ពី​សកម្មភាព​ជួយ​របស់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ហើយ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​ក៏​បានឃើញ​ក្រុម​ការងារ​មូនិធិ​របស់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​បង្ហោះ​ស្វែងរក​និស្សិត​ដែល​កំពុង​ស្វែងរក​អាហារូបករណ៍​ ​នៅ​ពេល​នោះ​ហើយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​នឹង​នឹង​ស្រាវជ្រាវ​រក​ព័ត៌មាន​ភ្លាម​»​។​ ​កញ្ញា​បញ្ជាក់​បន្ថែម​ ​«​ពេល​នោះ​ហើយ​ខ្ញុំ​ក៏បាន​ទំនាក់ទំនង​ទៅកាន់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ភ្លាម​ដើម្បី​សួរ​ព័ត៌មាន​ទទួល​បាន​អាហារូបករណ៍​នេះ​ ​ដោយ​មើលឃើញ​ពី​ការ​ខ្វះ​ខាត់​របស់​ខ្ញុំ​ពិតប្រាកដ​ ​នឹង​មានចិត្តចង់​បន្ត​ការសិក្សា​ជួយ​គ្រួសារ​ ​ខ្ញុំ​ក៏​ទទួល​បាន​អាហារូបករណ៍​មួយ​នេះ​»​​។​



​នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ ​កូនស្រី​ខ្លួន​ទទួល​បាន​អារ​ហា​រូប​ករ​ណ៍​ថ្នាក់​បរិញ្ញាបត្រ​ ​ពី​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លោក​ ​ស៊ុន​ ​សារី​ ​និង​អ្នកស្រី​ ​ហេង​ ​ស៊ី​ផា​ ​បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​រំភើប​រីករាយ​យ៉ាង​ដូច្នេះ​ថា​ ​«​កូន​កញ្ញា​រ៉ា​ប្រាប់​ថា​ ​ម៉ាក់​ខ្ញុំ​ជាប់​អាហារូបករណ៍​ ​ពេល​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ជា​ខ្លាំង​ ​ចង់​ស្រក់​ទឹកភ្នែក​»​ ​អ្នកស្រី​ ​ហេង​ ​ស៊ី​ផា​ ​និយាយ​។​ ​មិន​ខុស​អី​ពី​អ្នកម្ដាយ​ប៉ុន្មាន​នោះ​ទេ​ ​លោក​ ​ស៊ុន​ ​សារី​ ​ដែល​ជា​ឪពុក​ក៏បាន​បង្ហាញ​អារម្មណ៍​ថា​ ​«​ខ្ញុំ​មានចិត្ត​រំភើប​ៗ​…… ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង​ ​ហើយ​ខ្ញុំ​ក៏​សុំ​អរគុណ​ដល់​ម្ចាស់​អាហារូបករណ៍​ដែល​បាន​ជួយ​»​។​

​ជុំវិញ​ការ​ទទួល​បាន​អាហារូបករណ៍​របស់​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​អ្នកភូមិផងរបងជាមួយ​នឹង​អ្នកស្រី​ ​ហេង​ ​ស៊ី​ផា​ ​គឺ​អ្នកស្រី​ ​ចាន់​ ​សុភាព​ ​បាន​សម្ដែង​នូវ​សេចក្ដី​សាទរ​ ​និង​អរគុណ​ដល់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បែប​នេះ​ថា​៖​«​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​បាន​ជួយ​ផ្ដល់​អាហារូបករណ៍​ដល់​ក្មួយស្រី​»​ ​។​

​ក្រោម​ស្នាម​ញញឹម​ ​កែវភ្នែក​រលីងរលោង​ ​ជាមួយនឹង​អារម្មណ៍​ត្រេកអរ​ឥតឧបមា​ ​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បាន​សម្ដែង​នូវ​ការ​ដឹងគុណ​ ​នឹង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ក្រែង​លែង​ ​ដែល​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​បាន​សិក្សា​រៀនសូត្រ​បន្ដ​ ​ថ្នាក់​បរិញ្ញាបត្រ​ស្របតាម​ក្ដី​ស្រមៃ​របស់​ខ្លួន​។​
​«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​ ​ព្រោះ​នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ដើម្បី​ចូលរៀន​នៅ​សាល​ក​វិទ្យាល័យ​ ​ហើយ​ក្ដី​ស្រមៃ​មួយទៀត​គឺ​ចង់​ជួយ​គ្រួសារ​ ​និង​គិត​ពី​អនាគត​បើសិនជា​នៅ​ក្នុង​វ័យ​នេះ​ខ្ញុំ​មិនបាន​ចូលរៀន​ ​គឺ​អនាគត​ខ្ញុំ​មិន​ដឹង​ថា​ត្រូវធ្វើ​អ្វី​»​ ​កញ្ញា​ ​ស៊ុន​ ​កញ្ញា​រ៉ា​ ​បន្ថែម។​

​សូម​ជម្រាប​ជូន​ថា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ត្រូវ​បាន​គេ​ទទួលស្គាល់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ងារ​មនុស្សធម៌​ ​ការ​អភិវឌ្ឍ​សហគមន៍​ ​បណ្ដុះបណ្ដាល​វិ​ស​័​យ​អប់រំ​ វិ​ស័​យ​សុខាភិបាល​ ​និង​ការ​បម្រើ​សេវា​សង្គម​ ​ក្នុង​តួនាទី​ជានា​យក​ប្រតិបត្តិ​នៃ​ ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៤​ផង​ដែរ​។



​គួរ​បញ្ជាក់​ថា​ ​បើ​តាម​របាយការណ៍​ទទួល​បាន​ពី​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៤​ ​មកដល់​បច្ចុប្បន្ននេះ​ ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ចំណាយ​ទឹកប្រាក់​ខ្ទង់​ដុល្លារ​ ​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ ​និស្សិត​ ​ក្រីក្រ​ដែល​រៀន​ពូកែ​ ​និង​ចង់​បន្ដ​ការសិក្សា​របស់​ខ្លួន​និង​ចំណាយ​ថវិកា​ចូលរួម​ក្នុង​សកម្មភាព​សប្បុរស​ធម៌​ ​និង​មនុស្សធម៌​នានា​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕