1.កម្មករស្នើសុំកុំឱ្យទំនិញឡើងថ្លៃ ខណ:ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣ឡើងត្រឹមតែ៦ដុល្លារ 2.តើអ្នកគួររៀបចំខ្លួនបែបណា ដើម្បីក្លាយជាសហគ្រិនពិតប្រាកដ? | ចក្ខុវិស័យ គួច ម៉េងលី 3.កុំកំណត់ព្រំដែនការងារខ្លួនឯង | សៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី 4.ការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យ ភាគ១០/១០ | ចក្ខុវិស័យ គួច ម៉េងលី 5.ម្ចាស់ក្រុមហ៊ុន Business Cambodia មានការស្តាយក្រោយ កាលពីនៅកុមារភាព | ជីវិតខ្ញុំ

យុវវ័យ


Aii & AIS សហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន​

មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយ​ក្រសួងសុខាភិបាលបាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការ​បង្ការ​ការប្រើប្រាស់​គ្រឿងញៀន​ ដល់​គ្រូបង្រៀន​ ​សិស្សានុសិស្ស​ ​និង​អាណាព្យាបាល​សិស្ស​នៅ​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​ ឆ្នាំ២០២២​​។

​សិក្ខាសាលា​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​​​អ​គារ​ ​លី​ម​ ​គីម​ណយ ឯកឧត្ដម​ វេជ្ជបណ្ឌិត​ ​ហុក​ ​គឹម​ចេង​ ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ ​នៃ​ក្រសួងសុខាភិបាល​ ​បាន​មានប្រសាសន៍ថា​ ​បញ្ហា​គ្រឿងញៀន​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​ ​ហើយ​ការ​ព្យាបាល​គឺ​មាន​ភាព​ស៊ាំ​ញ៉ាំ ​ព្រមទាំង​ពេលខ្លះ​អាច​នឹង​រើ​ឡើងវិញ​ដែល​ធ្វើ​ឱ្យ​សភាព​អ្នកប្រើប្រាស់​គ្រឿងញៀន​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។​ ​ករណី​នេះ​លោក​ថា​មានតែ​វិធី​បង្ការ​មិន​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ទេ​ដែល​ជា​វិធី​ល្អ​ប្រសើរ​បំផុត​។​ ​លោក​បន្ត​ថា​ ​ការ​បង្ការ​ ​ការ​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការប្រើប្រាស់​គ្រឿងញៀន​នេះ​គឺ​ទាមទារ​ការចូលរួមយ៉ាងសំខាន់​បំផុត​ពី​សិស្សានុសិស្ស​ខ្លួនឯង​ ​គ្រូបង្រៀន​ ​និង​អាណាព្យាបាល​។

​ក្នុងឱកាសដែល​ប្រព្រឹត្ដិណ៍ប្រកបដោយភាព​ស្និទ្ធស្នាលនេះដែរ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​មានប្រសាសន៍​ថា​ ​សិក្ខាសាលា​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ ​ហើយ​គួរតែ​រៀបចំ​ឱ្យ​បាន​ច្រើន​នៅ​តាម​សាល​ដទៃទៀត​ ​ព្រោះថា​ការប្រើប្រាស់​គ្រឿងញៀន​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​យុវជន​ ​ជាពិសេស​គឺ​សិស្សានុសិស្ស​ ។​ ​លោក​បន្ត​ថា​ ​យុវជន​ជា​សិស្សានុសិស្ស​គឺ​ងាយ​ទទួលយក​គ្រឿងញៀន​ ​ប៉ុន្តែ​ពិបាក​បដិ​សេ​ដ​ឬ​បញ្ឈប់​ការប្រើប្រាស់​ណាស់​។

យោង​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ដែល​ចែក​ជូន​ក្នុង​សិក្ខាសាលា​ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០នាក់​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រភេទ​ថ្នាំញៀន​ ​យ៉ា​ម៉ា​ ​ឬ​ ​ម៉ា​ ​និង​ពួក​អំ​ហ្វេ​តា​មីន​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ចំនួន​១​១​ផ្នែក​ ​រួម​មាន​ ​ផ្លូវចិត្ត​និង​ខួរក្បាល​ ​ភ្នែក​ ​មាត់​ ​ស្បែក​ ​សួត​សាច់ដុំ​ ​ថ្លើម​ ​តម្រង​នោម​ ​សរសៃឈាម​ ​បេះដូង​ ​និង​ប្រព័ន្ធ​រាងកាយ​៕​


Image

សម្តេច ហ៊ុន សែន អញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបមកធ្វើទស្សនកិច្ចនៅកម្ពុជា

Image

Aii & AIS សហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន​

Image

សិស្ស Aii សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ចុះចែកអំណោយនិងគ្រឿងឧបភោគបរិភោគដល់សាលាបឋមសិក្សា ទួលពន្លៃ

Image

និសិ្សតកម្ពុជា២៥០នាក់ នឹងត្រូវបញ្ជូនទៅសិក្សាបច្ចេកទេសកសិកម្មថ្មីៗរយៈពេល១១ខែនៅប្រទេសអ៊ីស្រាអែល

Image

សិស្សានុសិស្ស AIS និទ្ទេស A ចំនួន៥២នាក់ ទទួលរង្វាន់ពីនាយករដ្ឋមន្ត្រី

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន