1.កម្មករស្នើសុំកុំឱ្យទំនិញឡើងថ្លៃ ខណ:ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣ឡើងត្រឹមតែ៦ដុល្លារ 2.តើអ្នកគួររៀបចំខ្លួនបែបណា ដើម្បីក្លាយជាសហគ្រិនពិតប្រាកដ? | ចក្ខុវិស័យ គួច ម៉េងលី 3.កុំកំណត់ព្រំដែនការងារខ្លួនឯង | សៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី 4.ការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យ ភាគ១០/១០ | ចក្ខុវិស័យ គួច ម៉េងលី 5.ម្ចាស់ក្រុមហ៊ុន Business Cambodia មានការស្តាយក្រោយ កាលពីនៅកុមារភាព | ជីវិតខ្ញុំ

យុវវ័យ


សិស្ស Aii សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ចុះចែកអំណោយនិងគ្រឿងឧបភោគបរិភោគដល់សាលាបឋមសិក្សា ទួលពន្លៃ

​ដោយ​ឃើញ​កង្វះខាត​របស់​សិស្សានុសិស្ស​ក្នុង​សាលាបឋមសិក្សា​ទួល​ពន្លៃ​មាន​ជីវភាព​ក្រីក្រ​ ​គ្រួសារ​ខ្សត់ខ្សោយ​ហើយ​សាលារៀន​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ ​និង​មាន​កង្វះខាត​ច្រើន​ ​ខ្វះ​បន្ទប់ទឹក​ ​កន្លែង​លាងដៃ​ ​បណ្ណាល័យ​ ​និង​ស​ម្ភារៈ​សិក្សា​ផង​នោះ​។​ ​មូលនិធិ​ ​ម៉េង​លី​ ជេ.គួ​ច​ ​បាន​សហការ​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​ ​Spring​ ​Forward​ ​Volunteer​ ​Group​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​បាន​ចុះទៅ​ចែក​អំណោយ​សប្បុរស​ធម៌​ទៅដល់​សិស្សានុសិស្ស​ប្រមាណ​២​៦​៧​នាក់​ ​ក្នុង​នោះ​រួម​មាន​កញ្ចប់​សម្ភារ​សិក្សា​ចំនួន​២​៩​៧​កញ្ចប់​ ​គ្រឿងឧបភោគបរិភោគ​ ​ស​ម្លៀ​ក​បំពាក់​ ​និង​កញ្ចប់​អាហារ​សម្រាប់​សិស្ស​ផង​ដែរ​។​

​ជាមួយនឹង​អំណោយ​ស​ប្បុ​រ​ធម៌​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​នេះ​ដែរ​ ​ក៏​មានការ​ចែក​អំណោយ​នូវ​គ្រឿងឧបភោគបរិភោគ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្ថិតនៅ​ភូមិ​អន្លង់​ម៉ាក់​ប្រា​ង​ ​ឃុំ​ស្ទឹង​កែវ​ ​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​។​

មាន​ទឹកចិត្ដ​ល្អ​ប្រពៃ​ ​សប្បាយរីករាយ​និង​កម្ម​ភាព​ដែល​ខ្លួន​កំពុង​ធ្វើ​នៅ​ថ្ងៃនេះ​ ​កញ្ញា​ ​សូត្រ​ ​វ​ត្ដី ​ប្រធាន​យុវជន​ស្ម័គ្រចិត្ត​ ​Spring​ ​Forward​ ​បាន​បង្ហាញ​អារម្មណ៍​ ​និង​គោលបំណង​ដែល​បង្កើត​ឱ្យ​មាន​កម្មវិធី​នេះ​បែប​នេះ​ថា​ ​មុន​មាន​ទង្វើ​សប្បុរស​ធម៌​ពេញដោយ​ក្តី​ស្រឡាញ់​និង​ស្នាម​ញញឹម​នេះ​ ​គឺ​ផ្តើម​ចេញពី​យុ​វ​សិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​ពួតដៃគ្នា​បង្ហាញ​ទេពកោសល្យ​រាំ​របាំ​បុរាណ​ខ្មែរ​ ​រាំ​ចង្វាក់​សម័យ​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ ​និង​ការ​ច្រៀង​រាំ​ ​នៅ​ក្នុង​យុទ្ធនាការ​ប្រគំតន្ត្រី​ខ្នាត​តូច​មួយ​ដើម្បី​រៃ​អង្គាស​ថវិកា​ ​ស​ម្ភារៈ​សិក្សា​ ​អាហារសម្រន់​ ​ស​ម្លៀ​ក​បំពាក់​ ​និង​អ្វីៗ​ជាច្រើន​ទៀត​តាម​ការ​ផ្តល់​ជូន​ពី​សប្បុរស​ជន​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​។​

យុ​វ​សិស្ស​រូប​នេះ​ក៏​បន្ត​ថា​ ​សកម្មភាព​នេះ​ធ្វើ​ឱ្យ​ពួកយើង​រីករាយ​ណាស់​ ​ដែល​បាន​ចែករំលែក​នូវ​សេចក្តី​ស្រឡាញ់​ ​និង​បាន​បំពេញ​នូវ​ភាព​ខ្វះខាត​របស់​សិស្សានុសិស្ស​ដទៃទៀត​ដែល​ត្រូវការ​ជំនួយ​ពី​ពួកយើង​ ​ហើយ​យើង​កាន់តែ​ត្រេកអរ​ ​នៅ​ពេល​ឃើញ​ស្នាម​ញញឹម​របស់​ពួកគេ​ ​ការ​ប្តេជ្ញា​ចិត្ត​ខំរៀន​របស់​ពួកគេ​ ​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ពួកយើង​នឹង​បន្ត​ជំរុញ​ធ្វើការងារ​មនុស្សធម៌​នេះ​បន្ត​ទៀត​ឱ្យ​កាន់តែ​បាន​ច្រើន​។​

​ត្បិត​ពុំ​មាន​ឈាមជ័រ​ដូចគ្នា​ ​តែ​ទឹក​ចិត្ដស្រឡាញ់​រាប់អាន​ ​អាណិតអាសូរ​ ​ចំពោះ​សិស្សានុសិស្ស​ដែល​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ ​កញ្ញា​ ​Angel​ ​D​e​l​a​ Cru​z​ ​ប្រធាន​គ្រូ​ភាសា​អង់គ្លេស​នៃ​មជ្ឈ​ម​ណ្ឌ​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​ម៉ៅសេទុង​ ​បាន​ឱ្យ​ដឹង​ពី​អារម្មណ៍​ ​និង​ឆន្ទៈ​ខ្លួន​យ៉ាង​ដូច្នេះ​ ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ ​និង​មាន​មោទនភាព​ចំពោះ​សិស្ស​របស់យើង​មកពី​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​អាច​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​បាន​ ​ដូច្នេះ​ហើយ​យើង​មាន​កម្មវិធី​ដូចជា​,​ទីមួយ​ ​គឺជា​ការ​ប្រ​គុំ​តន្ត្រី​ដ៏​សំខាន់​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ខែ​កក្កដា​កន្លងទៅ​។​ ​ហើយ​ឥឡូវនេះ​ ​យើង​នៅ​ទីនេះ​ ​នៅ​ក្នុង​ខេត្ត​កំពត​ដែល​ជា​កន្លែង​យើង​ធ្លាប់​បាន​បរិច្ចាគ​ស​ម្ភារៈ​សិក្សា​ ​អាហារសម្រន់​ ​និង​អំណោយ​ដែល​យើង​បរិច្ចាគ​ ,​ស​ម្ភារៈ​សិក្សា​ ​អាហារសម្រន់​ ​ពិតជា​ល្អណាស់​សម្រាប់​មនុស្ស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​នេះ​។​

​ថ្ងៃនេះ​ ​ខ្ញុំ​បាន​រៀនសូត្រ​ ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិនសូវ​មានសំណាង​ ​ជាពិសេស​ក្មេងៗ​ ​កំពុង​នៅ​ជុំវិញ​យើង​។​  ​ដូច្នេះ​ ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​មាន​ ​ឱកាស​សិក្សា​បែប​នេះ​ទេ​ ​ហើយ​ទីនេះ​ជា​សាលា​ល្អ​ ​បរិយាកាស​ជុំវិញ​ក៏​ល្អ​។​ ​ជាដំបូង​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ក្លឹប​ ​Spring​ ​Forward​ ​ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ដែល​ពួកយើង​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​មួយ​ពី​ការ​ប្រ​គុំ​តន្ត្រី​ខ្នាត​តូច​រហូតដល់​មានការ​បរិច្ចាគ​។​  ​ដូច្នេះ​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​អ្នករាល់គ្នា​ ​និង​អ្នក​ដែល​នៅ​ក្នុង​ក្លឹប​ស្ម័គ្រចិត្ត​ ​ឬ​ក្លឹប​ ​Spring​ ​Forward​, ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​បន្ត​គោលដៅ​ ​ចក្ខុវិស័យ​ ​និង​បេសកកម្ម​របស់​អ្នក​ ​ឲ​ដូច​សកម្មភាព​បែប​នេះ​នា​ពេល​អនាគត​។​

ទាក់ទិនទៅនឹង​កម្មវិធី​អំណោយ​សប្បុរស​ធម៌​នេះ​ដែរ​ ​នាយក​សាលា​សាលាបឋមសិក្សា​ទួល​ពន្លៃ​ ​លោក​ ​ស៊ី​ន​ ​សម្បត្តិ​ ​បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​នៅ​ពេល​ឃើញ​យុវជន​មាន​វប្បធម៌​ចេះ​ចែករំលែក​គ្នា​ទៅវិញទៅមក​៖​ ​«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​និង​រំភើប​ក្រៃលែង​គ្មានអ្វី​ប្រៀបផ្ទឹម​បានទេ​ ​ហើយ​ខ្ញុំ​យល់ថា​វប្បធម៌​ចែករំលែក​និង​ចេះ​ជួយ​ទុក្ខធុរៈ​គ្នា​នេះ​ ​គឺ​ល្អ​ដែល​បាន​ចុះ​ជួយ​ដល់​សាលា​ ​ក៏ដូចជា​ស​ម្ភារៈ​សិក្សា​ ​ចំណាយ​ទាំង​ថវិកា​ ​ទាំង​ពេលវេលា​ ​និង​គ្រឿងឧបភោគបរិភោគ​ជាច្រើន​ដល់​ពលរដ្ឋ​ដែល​កំពុង​មាន​ជីវភាព​ខ្លះ​ខាត​ ​ហើយ​ខ្ញុំ​គ្មានអ្វី​ក្រៅពី​ម្រាមដៃ​ដប់​ ​គោរព​ ​និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​ជំនួយ​នោះ​ទេ​។​»​

ចំពោះ​កម្មវិធី​ការ​ចុះ​ចែក​ស​ម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការ​ខ្វះខាត​នេះ​ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​លោក​ ​សែម​ ​សំ​អាន​ ​បាន​បញ្ជាក់​ថា​៖​

​«​ឆ្លើយតបនឹង​កង្វះខាត​របស់​សាលាបឋមសិក្សា​ ​ទួល​ពន្លៃ​ ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​សហការ​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​ ​Spring​ ​Forward​ ​Volunteer​ ​Group​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​បាន​ចុះ​ចែក​អំណោយ​សប្បុរស​ធម៌​ដល់​សិស្សានុសិស្ស​ចំនួន​២​៦​៧​នាក់​ ​ក្នុង​នោះ​រួម​មាន​កញ្ចប់​ស​ម្ភារៈ​សិក្សា​ចំនួន​២​៩​៧​កញ្ចប់​ ​និង​អាហារ​កញ្ចប់​សម្រាប់​សិស្ស​ចំនួន​២​៧​២​កញ្ចប់​។​ ​កម្មវិធី​នេះ​ក៏​មានការ​ចែក​អំណោយ​ ​ជា​គ្រឿងឧបភោគបរិភោគ​ចំនួន​៧​៨​កញ្ចប់​ ​និង​ក្រ​ម៉ា​/​សា​រ៉ុ​ង​ចំនួន​៧​៨​សម្រាប់​ផង​ដែរ​ ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧​៨​គ្រួសារ​។​»​

សូម​ជម្រាប​ជូន​ថា​ ​មូលនិធិ​ ​ម៉េង​លី​ ជេ.គួ​ច​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៥​ ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​សកម្មភាព​សប្បុរស​ធម៌​របស់​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ.គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នាយក​ប្រតិបត្តិ​។​ ​លោក​តែងតែ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ងារ​មនុស្សធម៌​ ​និង​ការ​អភិវឌ្ឍ​សហគមន៍​ផង​ដែរ​។

​ដោយ​៖​ អឿ ​ស៊ីណា​


Image

សម្តេច ហ៊ុន សែន អញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបមកធ្វើទស្សនកិច្ចនៅកម្ពុជា

Image

Aii & AIS សហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន​

Image

សិស្ស Aii សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ចុះចែកអំណោយនិងគ្រឿងឧបភោគបរិភោគដល់សាលាបឋមសិក្សា ទួលពន្លៃ

Image

និសិ្សតកម្ពុជា២៥០នាក់ នឹងត្រូវបញ្ជូនទៅសិក្សាបច្ចេកទេសកសិកម្មថ្មីៗរយៈពេល១១ខែនៅប្រទេសអ៊ីស្រាអែល

Image

សិស្សានុសិស្ស AIS និទ្ទេស A ចំនួន៥២នាក់ ទទួលរង្វាន់ពីនាយករដ្ឋមន្ត្រី

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន