Sokreth Rin

Sokreth Rin

យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ឆ្លុះ​អេកូ​ពិនិត្យ​ផ្ទៃពោះ​និង​ចំនួន​ដង​នៃ​ការពិនិត្យ

ការឆ្លុះអេកូពិនិត្យផ្ទៃពោះឬភាសាអង់គ្លេសថា Fetal Ultrasound បានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងចំណោមមជ្ឈដ្ឋានអ្នកជំនាញវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។ អ្នកជំនាញវេជ្ជសាស្ត្រខ្លះបានណែនាំថាឱ្យឆ្លុះអេកូពិនិត្យយ៉ាងតិចឱ្យបាន៥ ទៅ៨ដង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ខណៈអ្នកជំនាញវេជ្ជសាស្ត្រខ្លះបានណែនាំឱ្យឆ្លុះអេកូពិនិត្យផ្ទៃពោះត្រឹម២ដង ហើយប្រសិនបើមានភាពមិនប្រក្រតីគឺអាចឆ្លុះអេកូបានច្រើនពី ២ដង។ នៅកម្ពុជាប្រព័ន្ធសុខាភិបាល ភាគច្រើនត្រូវបានអនុវត្តតាមអនុសាសន៍វេជ្ជសាស្ត្រ (Recommendation)របស់ប្រទេសបារាំង។ ជាក់ស្តែង ការឆ្លុះអេកូពិនិត្យផ្ទៃពោះភាគច្រើនត្រូវបានណែនាំឱ្យធ្វើយ៉ាងហោចណាស់៣ដង ពោលគឺនៅក្នុងសប្តាហ៍១២ សប្តាហ៍ទី២២ និងសប្តាហ៍ទី៣២ នៃការមានផ្ទៃពោះ។ ការមានផ្ទៃពោះត្រូវបានគេសន្មត់ថាចាប់ផ្តើម២...

គន្លឹះ​ ​៨​ ​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​និយាយ​ឱ្យ​គេ​ចូលចិត្ត​ស្តាប់

ស្របពេលដែលការងារជាច្រើននៅក្នុងពិភពលោកពឹងផ្អែកលើការនិយាយ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបទាំងអស់សុទ្ធតែនិយាយបានល្អប្រកបដោយសិល្បៈខ្ពស់នោះទេ។ ជាអ្នកនិពន្ធនិងជាម្ចាស់វិទ្យុ អ្នកនាង Celeste Headlee បានអះអាងនៅក្នុងកម្មវិធី TED Talk ថា ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនឡើងៗ បានធ្វើឱ្យមនុស្សបាត់បង់សមត្ថភាពក្នុងការនិយាយទល់មុខគ្នា។ កត្តានេះហើយ ទើបអ្នកនាងបានចែករំលែកនៃគន្លឹះទាំង៨ ដើម្បីពង្រឹងការសន្ទនារបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរដែល MJQTV បានធ្វើការដកស្រង់គន្លឹះទាំងអស់នោះដូចខាងក្រោម ៖ គន្លឹះទី១៖ កុំធ្វើសកម្មភាពច្រើននៅអំឡុងពេលជជែកគ្នា។...

យុវជន​ គួច ម៉េងលី ៖ ខ្សែជីវិត​ដែលពោពេញ​ទៅ​ដោយ​គោល​ការណ៍​នៃការចេះ​​ដាក់ខ្លួន​

ខាងលើ​​នេះគឺជារូបភាពយុវជន គួច ម៉េងលី កំពុងអង្គុយអានសៀវភៅយ៉ាងស្លុងអារម្មណ៍នាអំឡុងទស្សវត្សរ៍៩០។ មានវ័យត្រឹម២០ឆ្នាំប្លាយ យុវជនគួច ម៉េងលី គឺជាកូនខ្មែរមួយរូបក្នុងចំណោមកូនខ្មែរដ៏តិចតួចដែលមានឱកាសបានទទួលការអប់រំថ្នាក់វេជ្ជបណ្ឌិតនៅក្នុងសហរដ្ឋអាមេរិកនាសម័យកាលនោះ។ កម្លោះខ្មែរដែលមានសំបុរសហើយមានទឹកមុខញញឹមបែបស្រគត់ស្រគំជានិច្ចរូបនេះ តែងត្រូវបានមិត្តរួមថ្នាក់បង្អាប់ថាជាមនុស្ “Introvert” ត្បិតកម្លោះរូបនេះជាមនុស្សចូលចិត្តស្ងៀមស្ងាត់ ខ្មាស់អៀនច្រើន មិនចូលចិត្តចូលក្នុងចំណោមមនុស្ស ហើយមិនចេះខ្វល់អ្វីក្រៅពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែដូចជាតិសាសន៍ដទៃ។ អ្វីដែលសំខាន់នោះ ទោះបីយុវជនរូបនេះត្រូវបានគេមើលស្រាលបន្តុះបង្អាប់យ៉ាងណាក៏ដោយ ក៏គេនៅតែប្រកាន់ចិត្តនឹងនរអត់ធ្មត់ តស៊ូ ហើយដាក់ខ្លួនជាទីបំផុត។...

សាលា​រាជធានី​ភ្នំពេញ​៖​ ​សូម​កុំ​យកលេស​ទាមទារ​សំណង​ថ្លៃ​ខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​ស្នើ​រ​សុំ​រំសាយ

យោងតាមលិខិតអំពាវនាវចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ សាលារាជធានីភ្នំពេញបានអំពាវនាវឱ្យម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលជួលសម្រាប់រៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមកុំឱ្យកាត់លុយកក់ ឬ យកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់រួច។ នៅក្នុងលិខិតដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ផងដែរថា សូមម្ចាស់អាជីវកម្មទាំងអស់នោះកុំយកឱកាសនេះដើម្បីកេងចំណេញពីម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងផ្សេងៗ ដែលបានស្ម័គចិត្តរំសាយកម្មវិធីរបស់ខ្លួនក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញក៏ដូចជាទូទាំងប្រទេសកម្ពុជា។ សូមជម្រាបថាក្រោយការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩នៅកម្ពុជាក្នុងរយៈកាលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងក្រសួងពាក់ព័ន្ធបានចេញសេចក្តីប្រកាសស្តីពីបម្រាមហាមជួបជុំលក្ខណៈទ្រង់ទ្រាយធំៗផ្សេងជាបន្តបន្តាប់។ ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយអាត្រាឆ្លងមេរោគកូវីដ-១៩តាមរយៈប្រមូលផ្តុំមនុស្ស។...

គន្លឹះដើម្បីកាត់បន្ថយអារម្មណ៍តានតឹងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគ Covid-19

ខណៈពេលដែលមេរោគ Coronavirus Disease-19 (Covid-19) កំពុងរីករាលដាលពាសពេញពិភពលោក (Pandemic) ដែលតម្រូវឱ្យថ្នាក់ដឹកនាំប្រទេសនីមួយៗត្រូវចាត់វិធានការតឹងរឹងមួយចំនួនធំដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមថ្មីនេះកាន់តែខ្លាំង។ វិធានការទាំងអស់នោះរួមមាន ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់នៅតាមសាលារៀននានាទូទាំងប្រទេស ហាមឃាត់ការចេញឬចូលរបស់ជនបរទេសមួយចំនួនបិទរោងភាពយន្តនិងកន្លែងកម្សាន្តនានាជាដើម។ វិធានការខាងលើបានធ្វើឱ្យពលរដ្ឋទោះតិចឬច្រើនប្រាកដជាមានភាពស្មុគស្មាញអារម្មណ៍ ឬឈានទៅដល់ការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគ បារម្ភអំពីសុខភាពខ្លួនឯង និងបារម្ភអំពីសុខភាពរបស់មនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ។ ឆ្លើយតបទៅនឹងស្ថានភាពបែបនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយគន្លឹះមួយចំនួនដើម្បីជួយពលរដ្ឋទូទៅ ឱ្យកាត់បន្ថយអារម្មណ៍ធុញថប់ជាមួយនឹងរបៀបរស់នៅថ្មី ក្នុងអំឡុងពេលនៃការរីករាលដាលមេរោគ...

ពេល​ខ្លះ CV ពុំ​អាច​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ខ្លាំង​​​របស់​បុគ្គលិក​ល្អ​នោះ​ទេ

មានប្រសាសន៍នៅក្នុងកម្មវិធី TED Talks អ្នកស្រី Regina Hartley ដែលធ្លាប់មានបទពិសោធន៍ជ្រើសរើសបុគ្គលិកក្រុមហ៊ុនជាច្រើនឆ្នាំបានបែកចែកបេក្ខជនដែលមកសម្ភាសន៍ជាពីរប្រភេទផ្សេងគ្នាគឺ “The Silver Spoon” និង "The Scrapper"។ “The Silver Spoon” គឺសំដៅលើបុគ្គល ដែលមានស្ដុកស្ដម្ភ ឬមានទ្រព្យធនស្រាប់ ហើយជោគជ័យដោយមិនបាច់ប្រឹង។...

ឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភ២០លានរៀលដល់យុវជនសំរាម

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានឧបត្ថម្ភ​ថវិកាដល់​ក្រុមយុវជន​ដែល​ប្រមូលសំរាម​នៅតំបន់លូទឹកស្អុយ​បឹងត្របែកដែលមានលោក​សាន ដារ៉ាវីត ជាប្រធានក្រុម។ ការឧបត្ថម្ភនេះ ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​លោកឧកញ៉ាបាន​ឃើញសកម្មភាពយ៉ាង​ស្វិតស្វាញ​ប្រកបដោយ​ការលះបង់ដើម្បី​​ប្រមូលនិងសម្អាត​សម្រាម​នៅតាម​លូទឹកស្អុយ​នៅក្នុង​តំបន់​បឹង​ត្របែកក្នុងរាជធានីភ្នំពេញ។ នៅក្នុងជំនួប​នាថ្ងៃនេះ​ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ផ្តល់យោបល់លើកទឹកចិត្ត​ឱ្យ​ក្រុមយុវជន​ដែល​ដើរប្រមូលសំរាម​នៅលូទឹកស្អុយ​បឹងត្របែកទាំងអស់​បន្តសកម្មភាព​ជាគំរូបែបនេះ​នៅតាមទីតាំងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ បន្ថែម​ពីលើ​ថវិកា​ លោកឧកញ៉ាក៏បានផ្តល់ការ​ត្រួតពិនិត្យសុខភាព​...

ស្រ្តី​ស្អាត​នៅ​អូស្ត្រាលី​ម្នាក់​បាន​ឧបត្ថម្ភ​ថវិកា​​១៥ម៉ឺនរៀល​​ដល់បុគ្គលិកសន្តិសុខគំរូមួយរូប​

ទីបំផុត​ទៅ​លោក​ប្រាជ្ញ​ សំ​រិត​ ដែល​ជា​បុគ្គលិក​សន្តិសុខ​របស់​ក្រុម​ហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ហើយ​មាន​ប្រវត្តិ​តស៊ូ​ដ៏​គួរ​ឱ្យ​កោតសរសើរ​ម្នាក់​បាន​ទទួលអំណោយ​ពី​សប្បុរសជន​ចំនួន​ ១៥០​ ០០០ រៀល​ កាលពី​ថ្ងៃទី០៩​ ខែ​កក្កដា​ ២០១៩​ នៅ​ឯមជ្ឈ​មណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ សាខា​ម៉ៅសេទុង​។ ថវិកា​នោះ​ត្រូវ​បាន​ប្រគល់​ជូនដល់ដៃ​លោក​ប្រាជ្ញ​ សំ​រិត​ តាមរយៈ​ក្រុមការងារ​ទូរទស្សន៍អនឡាញ...

ឧក​ញ៉ា គួច ម៉េងលី ផ្តល់​អាហារូប​ករណ៍​ដល់​កូន​ៗ​ដែល​បាត់​បង់ទាំង​ឪពុកនិង​ម្តាយ​ក្នុង​ហេតុការណ៍​រលំ​អគារ

បន្ថែម​ពីលើ​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា១ម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​នៅ​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ក៏​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​កុមារាកុមារី​ណា​ដែល​បាន​បាត់បង់​ទាំង​ឪពុក​និង​ម្តាយ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ឯខេត្ត​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗនេះ​ផង​ដែរ​។ មានន័យថា​កុមារាកុមារី​ណាក៏ដោយ​ដែល​ឪពុក​និង​ម្តាយ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​នឹង​មានឱកាស​បាន​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ (AIS​) ហើយ​ក្រុម​គ្រួសារ​នៃ​កុមារាកុមារី​នោះ​អាចម​កទាក់ទង​ទទួល​អាហារូបករណ៍​តាមរយៈ​ក្រុមការងារ​មូល​និ​ធិ​ម៉េ​ងលី​ ជេ​. គួច​។ ក្នុង​នោះ​អាណាព្យាបាល​កុមារាកុមារី​កំព្រា​ទាំងអស់​នោះ​អាច​ទំនាក់ទំនង​ទៅកាន់​លោកស្រី​ យូ​ ម៉ា​លែន​ ដែល​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​មូលនិធិ​ ម៉េ​ងលី​...

Page 1 of 2 1 2

អត្ថបទពេញនិយម

No Content Available