admin

admin

បើ​ចង់​ជោគជ័យ​កុំ​ចូលរួម​វគ្គ​សិក្ខាសាលា​ជោគជ័យ​ច្រើនពេក​

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុម​ហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ បាន​ថ្លែង​ យុវជន​កម្ពុជា​ប្រសិន​ចង់​ក្លាយជា​បុគ្គល​ជោគជ័យ​ ឬក្លាយជា​អ្នកមាន​គួរ​កុំ​ធ្វើអ្វី​តក់ក្រហល់​ពេក​ ត្រូវ​កសាង​គ្រឹះ​របស់​ខ្លួន​ឱ្យ​រឹងមាំ​ជាមុន​សិន​ នោះ​ភាព​ជោគជ័យ​នឹង​មាន​ជា​និរន្ត​។ លោក​បញ្ជាក់​ថា​ ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​លូតលាស់​ និង​ពង្រឹង​គ្រឹះ​ខ្លួនឯង​ឱ្យ​រឹងមាំ​ គ្មានអ្វី​សំខាន់​ជាង​ការសិក្សា​នោះ​ទេ​។...

សិស្ស​ថ្នាក់​ទី១០ដែល​មាន​សមត្ថភាព​គណិតវិទ្យា​មិនធម្មតា​ (មាន​វីដេអូ​)

យុវតី​ ម៉ុ​ក ​មុនី​រតនៈ​ មិន​ត្រឹមតែ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ប៉ុណ្ណោះ​ទេ​ថ្មី​ៗនេះ​រតនៈ​ ទើបតែ​បាន​ឈ្នះ​មេដាយ​ប្រាក់​លើក​ការប្រកួត​សិស្ស​ពូកែ​គណិតវិទ្យា​លំដាប់ថ្នាក់​ពិភពលោក​ ​(World​ Mathematics​ Invitational​) ​ហៅ​កាត់​ថា​ ​WMI​ ​ផង​ដែរ​។ ការប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី១៦​ ខែកុម្ភៈ​ ​ឆ្នាំ២០១៩ដែល​មាន​បេក្ខជន​ចូលរួម​ប្រកួត​ប្រមាណ​ជាង១ពាន់​នាក់​ដែល​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី​។កម្មវិធី​នេះ​ បាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​រៀបចំ​ដោយ​គ្រឹះស្ថាន​អប់រំ​ឯកជន​ និង​ក្រសួង​អប់រំ​ យុវជន​...

ក្មេងស្រី​អាយុ៧ឆ្នាំ​ម្នាក់​​ជាប់ជើង​ឯក​ផ្នែក​គំនូរ​​ក្នុង​កម្មវិធី​មហោស្រព​ពិព័រណ៍​ស្ទែ​មក​ម្ពុ​ជា​

កុមារី​ សាន់​ រក្សា​ សិស្ស​ថ្នាក់​ទី២​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ម្ចាស់​ជើងឯក​ចំណាត់ថ្នាក់​លេខ១​ នៅ​ទូទាំង​ប្រទេស​ ផ្នែក​កម្រិត​បឋមសិក្សា​ ក្នុង​ការប្រកួត​ប្រជែង​គំនូរ​ ក្រោម​ប្រធានបទ​ស្ដីពី​ «ផែនដី​ ត្រូវការ​យើង​» ក្នុង​កម្មវិធី​មហោស្រព​ពិព័រណ៍​ស្ទែ​មក​ម្ពុ​ជា​ លើក​ទី១៤​ ប្រចាំឆ្នាំ២០១៨​។ មាន​វ័យ​ត្រឹមតែ៧ឆ្នាំ​ប៉ុណ្ណោះ​ កុមារី​រូប​នេះ​ បានឱ្យ​ដឹងពី​មូលហេតុ​ដែល​ជំរុញ​នាង​ឱ្យ​ប្រើ​គំនិត​ច្នៃប្រឌិត​គូរ​គំ​នូ​មួយ​ផ្ទាំង​...

ស្អប់​ជនពាល​ជនជាតិ​ចិន​ តែ​កុំ​ស្អប់​ភាសា​ចិន​ឱ្យ​សោះ​ (មាន​វីដេអូ​)

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ Word​ Languages​ and​ Literature​ កាលពី​ពេល​កន្លងទៅ​ បាន​បញ្ជាក់​ថា​ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​ជាង១ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​កំពុង​ប្រើប្រាស់​ភាសា​ចិន​។ កម្ពុជា​ ក៏​ប្រទេស​មួយ​ដែល​មានការ​ប្រើប្រាស់​ភាសា​នេះ​សម្រាប់​ទំនាក់ទំនង​ក្នុង​វិស័យ​អប់រំ​ និង​ជំនួញ​ ព្រមទាំង​វិស័យ​ទេសចរ​ណ៍​ផង​ដែរ​។ លោក​ ឡោ​ ឃាង​សែ​ ដែ​លម​គ្គុ​ទេសន៍​ទេសចរណ៍​ជាតិ​ផ្នែក​ភាសា​ចិន​ បាន​លើកឡើង​ថា​ ដ្បិត​បច្ចុប្បន្ន​នេះ​ ភាសា​ចិន​នៅ​មិនទាន់​ក្លាយជា​ភាសាផ្លូវការ​ដូច​ភាសាអង់គ្លេស​ក៏ដោយ​ ប៉ុន្តែ​ភាសា​ចិន​...

សំណាង​ហើយដែល​យក​ទៅពេទ្យ​ទាន់​ កុំអី​ទារិកា​នេះ​ប្រហែលជា​…

ទារិកា​តូច​ដែល​មាន​ដំបៅ​នៅ​លើ​ភ្លៅ​ដ៏​គួរ​ឱ្យ​សង្វេ​កម្នាក់​នេះ​ប្រហែលជា​អាច​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​ប្រសិនបើ​នាង​មិនបាន​ទទួលការ​ព្យាបាល​ទាន់ពេល​វេលា​នោះ​។ ទារិកា​ដ៏​កម្សត់​នេះ​គឺជា​កូន​ទី៣ដែល​បាន​ចាប់កំណើត​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ភូមិ​ប្រាសាទ​ឃុំ​ដា​ ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង​។ នៅក្នុង​ស្ថានភាព​និយាយ​បណ្តើរ​យំ​បណ្តើរ​រំដួល​បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ MJQTV​ ថា​កូនស្រី​របស់​នាង​ស្រាប់តែ​កើត​ដំបៅ​ហើម​នៅ​លើ​ភ្លៅ​ខាងស្តាំ​ក្រោយពេល​អ្នកស្រី​យកកូន​តូច​របស់​ខ្លួន​ទៅ​ចាក់ថ្នាំ​បង្ការ​ជំងឺ​តេ​តា​ណុ​សនៅ​ឯគ្លីនិក​ឯកជន​មួយ​នៅ​ក្បែរ​ភូមិ​របស់​នាង​។ រំដួល​ដែល​ពិការ​ដៃ​ម្ខាង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នាកាល​ដែល​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ​បាន​រៀបរាប់​ដោយសារ​គ្រួសារ​ក្រីក្រ​គ្មាន​ថវិកា​គ្រប់គ្រាន់​ទើប​នាង​ពុំ​បាន​នាំ​កូនតូច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​នោះ​ទេ​។ ផ្ទុយទៅវិញ​រំដួល​និង​ក្រុម​គ្រួសារ​បាន​ប្រើ​វិធី​ព្យាបាល​ចម្លែក​តាម​ការណែនាំ​របស់​អ្នកភូមិ​ដោយ​រួមមាន​ការ​ស្អំ​ទឹកកក​និង​ការ​យក​សត្វ​ឈ្លើង​ឱ្យ​បឺត​ខ្ទុះដំបៅ​នោះ​ជាដើម​។ ដោយ​ឃើញ​ស្ថានភាព​ជំងឺ​កូនតូច​កាន់តែ​ធ្ងន់​ទៅៗ​រំដួល​ក៏​បង្ខំចិត្ត​យកកូន​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​ពេទ្យ​បង្អែក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ខណៈ​ក្នុង​ខ្លួន​មាន​ប្រាក់​តែ២ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ជា​សំណាងល្អ​ នៅពេល​ធ្វើដំណើរ​ឆ្លង​សាឡាង​ពី​ភូមិ​របស់​នាង​ទៅកាន់​ទីរួមខេត្ត​កំពង់ឆ្នាំង​នោះ​រំដួល​ក៏បាន​ជួប​ជាមួយ​ក្រុមការងារ​មូល​និ​ធិ​ម៉េ​ងលី​ ​;ជេ​. គួច​ ។ នៅពេល​នោះ​ហើយដែល​រំដួល​និង​កូនតូច​ត្រូវ​បាន​ក្រុមការងារ​មូល​និ​ធិ​ម៉េ​ងលី​ជេ​. គួច​ នាំ​យក​មក​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ​។ ចង់​ដឹង​ថា​ពី​ដំណើរ​ជីវិត​ទា​រិកា​រតូ​ចនេះ​នឹង​ទៅជា​យ៉ាងណា​ក្រោយ​បាន​ជួប​ជាមួយ​ក្រុមការងារ​មូល​និ​ធិ​ម៉េ​ងលី​ជេ​. គួច​...

ឧកញ៉ា​គួច​ ម៉េ​ងលី​ ប្រាប់​ថាបើ​ចង់បើ​កអា​ជី​កម្ម​ជោគជ័យ​ អ្នក​ត្រូវ​មាន​ដើមទុន​ទាំង៥នេះ​

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ដែល​ជា​សហគ្រិន​ជោគជ័យ​និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ម៉េ​ងលី​ ពិត​ណាស់​! មនុស្ស​ម្នា​ក់ៗ​កើត​គឺ​មានវាសនា​មិន​ដូចគ្នា​នោះ​ទេ​។ ដូច្នេះ​បុគ្គល​ម្នាក់​អាច​ចាប់ផ្តើម​ធ្វើអាជីវកម្ម​ជោគជ័យ​ទៅ​បាន​ មួយ​ផ្នែក​អាស្រ័យ​លើ​អំណោយទាន​ពី​ធម្មជាតិ​ ដែល​ក្នុង​នោះ​រួមមាន​ការ​ចាប់កំណើត​នៅក្នុង​ត្រកូល​គ្រួសារ​អាជីវករ​ ឬក៏​ត្រកូល​ដែល​មានទ្រព្យ​សម្បត្តិ​សមគួរ​ដល់​ការងារ​ធ្វើអាជីវកម្ម​ផ្សេង​។ បន្ថែម​លើក​ត្តា​នេះ​ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ ការ​មានចំណេះ​ជំនាញ​ពិសោធន៍​ការងារ​លើ​អាជីវកម្ម​របស់​ខ្លួន​ ហើយនិង​ការ​មាន​សុខភាព​ល្អ​ក៏​ទុន​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​ជោគជ័យ​ផង​ដែរ​។ ទំនុកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ និង​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​សង្គម​ខាងក្រៅ​ គឺជា​ទុន​ទី៣​ ដែល​អ្នកមាន​បំណង​ចង់បើ​កអាជីវកម្ម​ត្រូវតែ​មាន​ផង​ដែរ​។ តាម​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច​...

ចង់រកស៊ីជោគជ័យ ត្រូវដឹងថាខ្លួនមានជំនាញអ្វី?

នា​ពេល​បច្ចុប្បន្ន​ ខ្ញុំ​សង្កេតឃើញ​យុវជន​កម្ពុជា​ច្រើនណាស់​មាន​ទស្សនៈ​ភ័ន​ច្រឡំ​អំពី​ចំណុច​ផ្តើម​នៃ​ការបង្កើត​មុខរបរ​រកស៊ី​។ អ្នកខ្លះ​ មានបំណង​ចង់បើ​កអាជីវកម្ម​ខ្លួនឯង​នា​ពេល​អនាគត​ ពួកគេ​បែរជា​នាំគ្នា​ទៅ​សិក្សា​រៀនសូត្រ​មុខវិជ្ជា​គ្រប់គ្រង​ពាណិជ្ជកម្ម​ឬជំនួញ​ជាដើម​។ នៅ​ថ្ងៃនេះ​ ខ្ញុំ​មាន​ពាក្យ​ពេជ​ន៍​ប៉ុន្មាន​ម៉ាត់​ដើម្បី​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជាពិសេស​យុវជន​ឱ្យ​ដឹង​ថា​ យុវជន​ជាទី​ស្រលាញ់​រាប់អាន​ ការ​រកស៊ី​ណាក៏ដោយ​ បើ​ចង់ឱ្យ​ជោគជ័យ​និង​មាន​និរន្តរភាព​បាន​យូរអង្វែង​លុះត្រាតែ​អ្នកមាន​ជំនាញ​ច្បាស់លាស់​លើ​មុខរបរ​រកស៊ី​នោះ​។ នៅពេល​លោកអ្នក​មាន​ជំនាញ​ច្បាស់លាស់​ហើយ​លោកអ្នក​បាន​ឆ្លងកាត់​បទពិសោធន៍​ធ្វើការ​នៅក្នុង​វិស័យ​នោះ​ច្រើន​ឆ្នាំ​ទៀត​នោះ​វា​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ក្លាយទៅជា​អ្នកជំនាញ​លើ​វិស័យ​នោះ​ ហើយ​ឈាន​ទៅដល់​ការដឹកនាំ​អ្នកដទៃ​នៅក្នុង​វិស័យ​នោះ​ទៀតផង​។ និយាយ​បែបនេះ​មិនមែន​មានន័យថា​ អ្នករៀន​ជំនាញ​អាជីវកម្ម​ឬគ្រប់គ្រង​ជាដើម​នោះ​ពុំ​អាច​បើក​អាជីវកម្ម​បាន​ជោគជ័យ​នោះ​ទេ​។ ជាទូទៅ​ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាជីវកម្ម​ ជំនួញ​ទាំងអស់​នោះ​ សុទ្ធសឹងតែ​ជា​ជំនាញ​សម្រាប់​និស្សិត​ដែល​កើត​ចេញពី​ត្រកូល​គ្រួសារ​មានមុខ​របរ​ស្រាប់​ ហើយ​កំពុង​ដំណើរការ​យ៉ាងសកម្ម​រួច​ទៅ​ហើយ​។ដូច្នេះ​ពួកគេ​រៀន​ជំនាញ​ទាំងអស់​នោះ​ គឺ​ដើម្បី​ទៅ​ជួយ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ឪពុក​ម្តាយ​គេ​ដែល​មិនមែន​ទៅ​បើក​ក្រុមហ៊ុន​ថ្មី​ពី​បាតដៃ​ទទេ​នោះ​ទេ​។...

កុំចង់ជោគជ័យលឿនពេក ប្រយ័ត្នខូចចិត្ត ហើយខាតទ្រព្យទៀត

យុវជន​ជាទី​ស្រលាញ់​ តាម​បទ​ពិសោធ​ដែល​ខ្ញុំ​មើលឃើញ​នា​ពេល​កន្លងមក​ខ្ញុំ​អាច​សង្កេតឃើញ​ថា​ ក្នុងនាម​ជា​យុវជន​ឈាមរាវ​បើ​ក្មួយ​ៗចង់​ធ្វើអ្វី​មួយ​ ក្មួយ​ៗច្រើនតែ​តក់ក្រហល់​ចង់​ដើរផ្លូវកាត់​ ធ្វើ​នេះ​បន្តិច​ធ្វើ​នោះ​បន្តិច​ដោយ​មិន​នឹងន​។ នៅក្នុង​ការងារ​ប្រកបរបរ​អាជីវកម្ម​ក៏​ដូចគ្នា​!ខ្ញុំ​មើលឃើញ​ថា​មាន​យុវជន​កម្ពុ​ជា​ក្មេង​ៗច្រើនណាស់​ ដែល​ប្រាថ្នា​ចង់​ក្លាយទៅជា​សហគ្រិន​វ័យក្មេង​ឬក្លាយជា​អ្នករក​ស៊ី​នៅ​វ័យក្មេង​។ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ពាក្យ​ថា​ “ជោគជ័យ​”មួយម៉ាត់​បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​យុវជន​ខ្មែរ​ឬជាច្រើន​ កត្តា​នេះ​ទើប​បណ្តាល​ឱ្យ​មានការ​បើក​សិក្សា​សាលា​បណ្តុះបណ្តាល​ស្តី​ពី​“វិធី​សាស្រ្ត​ជោគជ័យ​ក្នុង​ការ​ធ្វើអាជីវកម្ម​”។ គួរ​ឱ្យ​សោក​ស្តាយ​ ដែល​វាគ្មិន​បើក​សិក្ខាសាលា​នោះ​ពុំសូវ​បាន​និយាយ​អំ​ពី​ទ្រឹ​ស្តី​និង​វិធី​សាស្រ្ត​ធ្វើអាជីវកម្ម​ពិតប្រាកដ​នោះ​ទេ​ប៉ុន្តែ​ពួកគេ​បែរជា​និយាយ​អួត​តែ​អំពី​ភាព​ជោគជ័យ​ដ៏​មហិមា​របស់​ពួកគេ​ទៅវិញ​។​ កត្តា​នេះ​បាន​ធ្វើ​យុវជន​ខ្មែរ​មានចិត្ត​ពុះកញ្ជ្រោល​ពុំ​អាច​បែង​ចែ​កស​ខ្មៅ​ឱ្យ​បាន​ច្បាស់​។ មិនមែន​មានតែ​នៅ​កម្ពុជា​នោះ​ទេ​ដែល​មានការ​បើក​សិក្ខាសាលា​បែបនេះ​សូម្បី​នៅ​តាម​បណ្តា​រប្រ​ទេស​ជឿនលឿន​ក៏​មាន​សិក្ខាសាលា​បែបនេះ​ផង​ដែរ​ ប៉ុន្តែ​គ្រាន់តែ​វាគ្មិន​ដែល​មក​ចែករំលែក​នៅក្នុង​សិក្ខាសាលា​នោះ​គឺ​សុទ្ធតែ​ជា​អ្នកមាន​ចំណេះដឹង​ពិតប្រាកដ​ ហើយ​ថែមទាំង​ជា​អ្នកមាន​បទ​ពិសោធ​បើក​អាជីវកម្ម​ជោគជ័យ​ខ្លួនឯង​ទៀតផង​។ និយាយ​មកដល់​ត្រង់នេះ​មិនមែន​មានន័យថា​សិក្ខាសាលា​ទាំងអស់​សុទ្ធតែ​មិនល្អ​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា​ ក្មួយ​ៗយុវជន​ដែល​ចូលរួម​សិក្ខា​នោះ​ហើយ​តែង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​លែង​ចង់​រៀនសូត្រ​ លែង​ចង់​ធ្វើការ​តែ​បែរ​ទៅជា​បើក​អាជីវកម្ម​តាម​គ្នា​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។...

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ក្ស័យ​ទុន​

លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បាន​ថ្លែង​ថា​ម្ចាស់​អាជីវកម្ម​ណាក៏ដោយ​មិនថា​តូច​មិនថា​ធំ​ បើ​ហ៊ាន​តែ​មានចិត្ត​លោភលន់​ពេក​ ម្ចាស់​អាជីវកម្ម​រូប​នោះ​អាច​ប្រឈមមុខនឹង​ភាព​បរាជ័យ​។ ឧកញ៉ា​ចិត្តធម៌​រូប​នេះ​ថា​កត្តា​ទី១ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​បះជើង​ គឺ​ភាព​លោភលន់​។ ចរិត​លោភលន់​ចង់​ចំណេញ​ជ្រុល​ហួសហេតុ​ នឹង​នាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​រូប​នោះ​គិតតែ​រឿង​ចំណេញ​លុយ​ជាធំ​ ដោយ​ពុំ​បាន​គិតដល់​ការ​ផ្តល់​សេវាកម្ម​ និង​គុណភាព​ឱ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​អតិថិជន​។ ជា​ម្ចាស់​អាជីវកម្ម​កាហ្វេ​តូច​មួយ​ដែល​ទើប​បង្កើត​ថ្មី​ មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​អាគារ​មជ្ឈមណ្ឌល​ភាសាAii​ សាខា​ម៉ៅសេទុង​ លោ​កប៊ុ​ន ហ៊ួ​ត បាន​ថ្លែង​ថា​ បើ​និយាយ​អំពី​ហាង​កាហ្វេ​នៅ​តំបន់​សាលារៀន​ អន្តរទ្វីប​...

អត្ថបទពេញនិយម

No Content Available