admin

admin

ឧក​ញ៉ា​ គួច​ ម៉េ​ង​លី​ ជួប​​និស្សិត​​ប្រមាណ​២០០​នាក់​​នៅ​​ខេត្ត​បាត់ដំបង​​ជា​​លើក​​ទី២​

សិក្ខាសាលា​សប្បុរសធម៌​ ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី២២ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​ឯសាកល​វិទ្យាល័យ​បៀ​លប្រាយ​ សាខា​ខេត្តបាត់ដំបង​។ និស្សិត​ប្រមាណ២០០នាក់​រួមមាន​ទាំង​ព្រះសង្ឃ​ផង​នោះ​បាន​ទទួលយក​ចំណេះ​ដឹង​ថ្មី​ៗពាក់ព័ន្ធ​នឹង​ភាពជា​ដឹកនាំ​ក្នុង​អាជីវកម្ម​ជោគជ័យ​។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយសា​កល​វិទ្យាល័យ​បៀ​លប្រាយ​ សាខា​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​នៃ​សាកល​វិទ្យាល័យ​នេះ​ និង​សាធារណជន​ផ្សេងទៀត​អាច​មានឱកាស​បាន​ជួប​ជាមួយ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ដោយ​ផ្ទាល់​ ព្រមទាំង​ទទួល​បាន​ចំណេះដឹង​ផង​ដែរ​។ នេះ​គឺជា​លើក​ទី២ហើយ​ ដែល​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​...

បាន​ប្តី​ល្អ​គឺជា​ជម្រើស​ ប៉ុន្តែ​បើ​ប្តី​ល្អ​នោះ​មានចិត្ត​ធ្ងន់​ទៀត​នោះ​ទើប​ហៅថា​មហា​សំណាង​

នេះ​គឺជា​ប្រវត្តិ​ស្នេហា​របស់​ប្តី​ប្រពន្ធ​មួយគូ​ដែល​បាន​ស្រលាញ់​គ្នា​នា​ពេល​ដែល​ពួកគេ​កំពុង​បំពេញការងារ​ជាមួយគ្នា​កាលពី៦ឆ្នាំមុន​។ ពន្លក​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នេះ​ បាន​កើត​ឡើង​ភ្លាម​ៗក្រោយពី​ពួកគេ​បានឃើញ​រាប់អាន​គ្នា​ដោយពេល​នោះ​ អ្នកស្រី​ វង្ស​ តារា​សុភី​ ដែល​ជា​ភរិយា​គឺជា​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ខណៈ​លោក​មាន់​ ស៊ិន​សារិ​នវិ​សាល​ គឺជា​បុគ្គលិក​ផ្នែក​លេខាធិការ​នៅ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​។ បច្ចុប្បន្ន​នេះ​ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មានកូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់២នាក់​រួចមក​ហើយ​ខណៈ​កូនស្រី​ទី៣ក៏​នឹង​ប្រសូត្រម​កនា​ពេល​ឆាប់​ៗខាងមុខនេះ​ផង​ដែរ​។ ទោះ​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ភាព​រកាំ​រកូល​គង់តែ​កើតមាន​ជា​រឿង​ធម្មតា​។ ជាក់ស្តែង​ នៅក្នុង​ជីវភាព​ជា​ប្តី​ប្រពន្ធ​ក្នុងរយៈពេល៦ឆ្នាំ​មកនេះ​អ្នកស្រី​ វង្ស​ តារា​សុភី​ បាន​សារភាព​ថា​ ក្នុង​ភាពជា​មនុស្ស​ស្រី​អ្នកស្រី​ហាក់​មាន​ភាព​ឆេវឆាវ​ដោយពេល​ខ្លះ​ឆេវឆាវ​ទាំង​មិនដឹង​ថា​ខ្លួន​អ្នកស្រី​ខឹង​រឿង​អ្វី​នោះ​ឡើយ​ជាពិសេស​គឺ​នា​ពេល​ដែល​អ្នកស្រី​មានផ្ទៃពោះ​ដូច​បច្ចុប្បន្ន​នេះ​។ កត្តា​នេះ​បាន​តម្រូវ​ឱ្យ​ស្វា​ម៉ី​របស់​អ្នកស្រី​ត្រូវ​មានចិត្ត​ធ្ងន់​ទើប​អាច​រក្សា​មិន​ឱ្យ​មាន​ជម្លោះ​នៅក្នុង​គ្រួសារ​។...

យុវតីម្នាក់នេះមិនខ្លាច​ជាំសាច់នោះទេ ព្រោះតែ​ចង់​ហា​ត់ល្បុក្កតោ

យុវតី​ម្នាក់​នេះ​មានឈ្មោះ​ថា​ លី​ អ៊ី​ហ័​រនាង​គឺជា​សិស្ស​ថ្នាក់​ទី១១​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។នាង​គឺជា​យុវតី​មាន​រូបឆោម​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​មាន​ចំណង់​ចំណូលចិត្ត​ខ្ពស់​ក្នុង​វិស័យ​កីឡា​ ជាពិសេស​គឺ​កីឡាល្បុក្កតោ​ ដែល​ជា​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​នេះ​តែម្តង​។ មុននឹង​ចូល​ហាត់​ក្បាច់គុនល្បុក្កតោនៅ​ឆ្នាំ២០១៧អ៊ី​ហ័រ​ធ្លាប់​ជា​ក្មេងស្រី​មួយ​រូប​ដែល​មាន​សុខភាព​មិនសូវ​មាំទាំ​នោះ​ទេ​ដោយសារ​នាង​មាន​អាការៈ​ឆាប់​ហត់​។ ប៉ុន្តែ​ក្រោយពី​បានដឹង​ថា​ សាលារៀន​របស់​នាង​មានកម្ម​វិធី​សិក្សា​ក្បាច់​គុណ​ល្បុក្កតោ​អ៊ី​ហ័​រក៏​បាន​សុំ​ប៉ា​ម៉ាក់​ដើម្បី​ចូល​ហាត់​នឹងគេ​។ មែនទែន​ទៅ​ អ៊ី​ ហ័រ​ គឺជា​កូនស្រី​ច្បង​នៃ​ត្រកូល​គ្រួសារ​ធូរធារ​មួយ​មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ចាម​។ប៉ុន្តែ​នាង​ត្រូវ​បាន​ ឪពុក​ម្តាយ​របស់​នាង​បញ្ជូន​ឱ្យមក​សិក្សា​មក​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ និង​មជ្ឈមណ្ឌល​ភាសា​...

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ផ្តាំ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ឱ្យ​ឈប់​ចាញ់បោក​មេខ្យល់​រឿង​ស៊ី​ដីធ្លី​

ឈប់​ចាញ់បោក​គេ​ នេះ​គឺជា​បណ្តាំ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ចេញ​ទីក្រុង​ស៊ូ​វ៉ុន​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជូនចំពោះ​យុវជន​ខ្មែរ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ជាពិសេស​គឺ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​តែម្តង​។ លោក​ឧកញ៉ា​ផ្តាំ​ បែបនេះ​ដោយសារតែ​លោក​បានដឹង​និង​មើលឃើញ​ថា​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​ខាតបង់​ប្រាក់​ជាច្រើន​ ដោយសារ​ការ​បណ្តាក់​ទុន​ធ្វើជំនួញ​រួមគ្នា​ជាមួយ​បុគ្គល​ដែល​តាំងខ្លួនជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​ធ្វើអាជីវកម្ម​រកស៊ី​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ហៅ​ការ​ចូលហ៊ុន​គ្នា​ធ្វើអាជីវកម្ម​បែបនេះ​ថា​ជា​ការ​រកស៊ី​បែប​សំបុក​ពីងពាង​។ ករណី​បណ្តាក់​ទុន១០​ ក្ស័យ​ទុន២០នេះ​ មិន​ត្រឹមតែ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ប៉ុន្តែ​វា​ក៏បាន​កើតមាន​លើ​ពលករ​ខ្មែរ​មួយចំនួន​។ ស្ថាបនិក​ក្លិប​បណ្តុះបណ្តាល​ដើម្បី​ភាព​ជោគជ័យ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​អ្នកនាង​សុផាត​ មករា​ បានឱ្យ​ដឹង​ថា​ កន្លងមក​នេះ​មាន​ពលករ​ខ្មែរ​មួយចំនួន​ពុំសូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការងារ​របស់​ខ្លួន​នោះ​ទេ​ប៉ុន្តែ​ពួកគេ​បែរជា​បែងចែក​ពេលវេលា​ទៅ​ធ្វើជា​អ្នករក​ស៊ី​ដីធ្លី​ទៅវិញ​។ ជាក់ស្តែង​ណាស់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​គឺ​សុទ្ធតែ​ជា​អ្នក​ប្រាថ្នា​ចង់បាន​ប្រាក់​ដើម្បី​ជួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​។ យ៉ាងនេះ​ក្តី​...

កុមារីទេវីកំពុងដើរចូលទៅក្នុងសាលារៀនដោយមានលោកគ្រូអ្នកគ្រូជួយទប់ខ្លួន

ទោះបីត្រូវដើរដោយមានអ្នកជួយទប់​ក៏កុមារីម្នាក់នេះជំនះទៅរៀនឳ្យបានដែរ

កុមារី​ម្នាក់​នេះ​មានឈ្មោះ​ថា​ ទី​ វឌ្ឍនា​ទេវី​។ ឆ្នាំនេះ​នាង​មាន​អាយុ១៤ឆ្នាំ​ហើយ​ប៉ុន្តែ​នាង​នៅ​មិនទាន់​អាច​ដើរ​បាន​ដោយខ្លួនឯង​ដូច​កុមារ​ដ៏​ទៃ​នៅឡើយ​ទេ​។ ទេវី​គឺ​កុមារី​ដែល​មាន​វិបត្តិ​សាច់ដុំ​ជើងតាំង​តែ​ពីតូច​។វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​ទេវី​មិន​អាច​ឈរ​ឬដើរ​ដោយមាន​លំនឹង​ខ្លួន​ដូច​កុមារ​ដទៃ​ក្នុង​វ័យ​ស្របាល​នាង​នោះ​ឡើយ​។ ថ្វីត្បិតតែ​កាយសម្បទា​មិន​មាំទាំ​ដូចគ្នា​មែន​ប៉ុន្តែ​ទេវី​នៅតែ​ចិញ្ចឹមចិត្ត​ចង់​រៀន​ចង់​សូត្រ​ដូច​កុមារ​ដទៃ​។ បច្ចុប្បន្ន​នេះ​ទេវី​កំពុង​សិក្សា​ថ្នាក់​ទី៧នៅ​សាលា​ចំណេះ​ទូទៅ​ខ្មែរ​នៅ​សាលារៀន​ឯកជន​មួយ​ហើយ​នាង​ក៏​កំពុង​សិក្សា​ភាសាអង់គ្លេស​សម្រាប់​កុមារ​កម្រិត​ទី១០​ នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ សាខា​ទួលគោក​ផង​ដែរ​។ ក្នុង​ការ​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ ទេវី​បាន​ជ្រើស​យក​សេវាកម្ម​ដឹកជញ្ជូន​អន្ត​ទ្វី​បរ​ជា​មធ្យោបាយ​ធ្វើដំណើរ​។ ក្រៅពី​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​សាលារៀន​និង​លោកគ្រូ​អ្នកគ្រូ​នៅ​សាលារៀន​ទេវី​ក៏​មាន​មិត្តភក្តិ​ល្អ​ដែល​ចេះ​ជួយ​យក​អាសារ​រួម​ថ្នាក់​បាន​យ៉ាង​ល្អ​។ ហើយ​មិត្តភក្តិ​របស់​ទេវី​នោះ​ទៀតសោត​គឺ​មិន​មាន​អាយុ​ច្រើន​នោះ​ទេ​។  ...

ជំនាញ​រឹង​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ហើយ​ជំនាញ​ទន់​ជួយ​ឱ្យ​អ្នក​ឡើង​ដំណែង​

នៅក្នុង​វិស័យ​ការងារ​ មាន​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា​ “សមត្ថភាព​ឬទេពកោសល្យ​ អាច​ជួយ​ឱ្យ​បុគ្គល​ម្នាក់​ឡើង​តំណែង​ខ្ពស់​ ប៉ុន្តែ​តំណែង​ខ្ពស់​នោះ​គង់វង្ស​ឬយ៉ាងណា​ គឺ​អាស្រ័យ​លើ​អត្តចរិត​របស់​បុគ្គល​នោះ​” ។ និយាយ​បែប​ផ្សេង​ ជំនាញ​រឹង​ ឬជំនាញ​ដែល​អ្នករៀន​ចេះ​ពីសា​កល​វិទ្យាល័យ​ និង​សាលា​បច្ចេក​ទេស​ផ្សេង​ៗ អាច​ជួយ​ឱ្យ​អ្នកមាន​ការងារ​ធ្វើ​ ប៉ុន្តែ​ការងារ​នោះ​ជោគជ័យ​ ឬមិន​ជោគជ័យ​គឺ​វា​អាស្រ័យ​លើ​ជំនាញ​ទន់​ ឬជំនាញការ​ទូត​របស់​អ្នក​ទៅវិញ​ទេ​។ គ្មានអ្វី​អាច​វាស់​ថា​បុគ្គល​ម្នាក់​មាន​ជំនាញ​ទន់​ប្រសើរ​ឬមិន​ប្រសើរ​ដល់កម្រិត​ណា​នោះ​ទេ​។ ព្រោះ​បុគ្គល​ម្នា​ក់ៗ​សុទ្ធតែ​មាន​អត្ត​ចរិត​ផ្សេង​ៗគ្នា​ពី​កំណើត​ រស់នៅ​ក្នុង​សង្គម​ផ្សេងគ្នា​ និង​ទទួល​បានការ​អប់រំ​ផ្សេងគ្នា​។ យ៉ាងណាក៏ដោយ​អ្នកជំនាញ​ផ្នែក​អប់រំ​បាន​លើកឡើង​ថា​...

សុវត្ថិភាព​នៅ​ជុំវិញ​សាលារៀន​គឺជា​អាទិភាព​ចម្បង​សម្រាប់​លោក​ឧកញ៉ា​គួច​ ម៉េ​ងលី​

សាលារៀន​គឺជា​កន្លែង​អប់រំ​ ប៉ុន្តែ​បើ​សាលារៀន​នោះ​មិន​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​បាន​ល្អ​វា​ក៏អាច​ក្លាយទៅជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់​ មិន​សាលារៀន​រដ្ឋ​ឬឯកជន​នោះ​ទេ​។ គ្រោះថ្នាក់​ដោយហេតុថា​សិស្សានុសិស្ស​ដែល​សុទ្ធ​ដឹង​តែ​ជា​យុវជន​ឈាមរាវ​ ហើយ​មាន​ចរិត​ផ្សេង​ៗគ្នា​។ នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ពេល​កន្លងទៅ​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ដែលគេ​ស្គាល់​ថា​ជា​ម្ចាស់​សាលារៀន​ចំណេះ​ទូទៅ​ អន្តរទ្វីប​អាមេរិកាំង​ មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ បាន​គូសបញ្ជាក់​ថា​សុវត្ថិភាព​របស់​សិស្សានុសិស្ស​គឺ​ប្រៀប​ដូចជា​សុវត្ថិភាព​របស់​កូន​ៗជាទី​ស្រលាញ់​របស់​លោក​។ សុវត្ថិភាព​នៅ​ជុំវិញ​សាលារៀន​គឺ​រឿង​សំខាន់​ហើយ​គុណភាព​អប់រំ​នៅក្នុង​សាលារៀន​គឺ​រឹតតែ​សំខាន់​។ នៅពេល​ប្រឡង​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​។ គ្មាន​ការ​បើក​សំណៅ​ឯកសារ​គ្មាន​ការ​ចម្លង​គ្នា​ណា​ដែល​គេច​ផុត​ពី​ភ្នែក​នៃ​បុរស​ដែល​នៅក្នុង​បន្ទប់​នេះ​ឡើយ​។ លោក​ឧកញ៉ា​...

កុំ​រកស៊ី​នៅតែ​ទីតាំង​ផ្លូវ​ធំ​ ប៉ុន្តែ​ត្រូវ​រកស៊ី​នៅ​ទីតាំង​ផ្លូវ​ម៉ូយ​

បច្ចុប្បន្ន​មាន​សហគ្រិន​និង​អាជីវករ​មួយចំនួន​ចូលចិត្ត​តែបើ​កហាង​ឬជ្រើសរើស​ទីតាំង​រកស៊ី​នៅ​លើ​ផ្លូវ​ធំ​។ ដោយសារ​ពួកគេ​គិតថា​ផ្លូវ​ធំ​គឺជា​ទីតាំង​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​សឹង​គ្រប់​ប្រភេទ​។ សម្រាប់​ខ្ញុំ​ខ្ញុំ​មិន​យល់​បែបហ្នឹង​នោះ​ទេ​! តាម​បទ​ពិសោធ​រកស៊ី​កន្លងមក​របស់ខ្ញុំ​ ខ្ញុំ​តែង​រកស៊ី​នៅ​លើ​ផ្លូវ​ម៉ូយ​។ផ្លូវ​ម៉ូយ​ដែល​មិន​ខ្វល់​វា​ជា​ផ្លូវ​តូច​ឬផ្លូវ​ធំ​ ប៉ុន្តែ​ជាទី​តាំង​ដែល​មាន​មនុស្ស​រស់នៅ​អ៊ូអរ​ហើយ​មនុស្ស​នោះ​ទៀតសោត​ ត្រូវតែ​ជា​មនុស្ស​ដែល​អាច​ក្លាយជា​អតិថិជន​របស់​យើង​ផង​ដែរ​។ ជាក់ស្តែង​ នៅ​ថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ខ្ញុំ​ទើបតែ​បើក​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទី៥នៅ​តំបន់​ផ្សារថ្មី​។ ផ្សា​ថ្មីនេះ​គឺជា​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​អ៊ូអរ​ខ្លាំង​...

មាន​វ័យ​ត្រឹម១១ឆ្នាំ​សោះ​ កុមារី​សម្បត្តិ​ សិរី​កា​ ក្លាយជា​ជើងឯក​គណិត​វិទ្យា​អូឡាំពិក​អន្តរជាតិ​

កុមារី​ សម្បត្តិ​ សិរី​កា​ គឺជា​សិស្ស​ថ្នាក់​ទី៥​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។ កុមារី​តូច​នេះ​គឺជា​ម្ចាស់​ជើងឯក​មេដាយ​សំ​រឹត​តំណាង​ជាតិ​ ពី​ការប្រកួត​គណិតវិទ្យា​អូឡាំពិក​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ប្រចាំឆ្នាំ២០១៨​ ​(International​ Junior​ Math​ Olympiad​ (IJMO​), Thai​ 2018​) ​ដែល​មាន​បេក្ខជន​ចូលរួម​ប្រមាណ៤០០នាក់​មក​ពី​បណ្តា​ប្រទេស​ធំៗ​ប្រមាណ២០ប្រទេស​។ ការប្រកួត​គណិតវិទ្យា​អូឡាំពិក​អន្តរជាតិ​(IJMO​) ​គឺជា​ការប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យា​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ប្រទេស​ផ្សេង​ៗគ្នា​នៅ​ទូទាំង​ទ្វីបអាស៊ី​។...

ឧកញ៉ា គួច ម៉េងលី៖ «បើមាន3C និង3Q ទៅណាក៏មិនខ្វះការងារធ្វើដែរ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួច​ ​ម៉េ​ងលី​ ​បាន​មានប្រសាសន៍​កាល​ពី​ថ្មី​ៗកន្លងទៅ​ថា​ បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​ 3C​ និង​3Q​ គឺជា​បុគ្គលិក​ដែល​ថៅកែ​ឬប្រធាន​ប្រធាន​ក្រុមហ៊ុន​គ្រប់រូប​ថ្នា​ចង់បាន​ដើម្បី​ក្លាយជា​បង្អែក​របស់​ក្រុមហ៊ុន​។ តើ​លក្ខណៈ​សម្បត្តិ​3C​ និង​3Q​នោះ​មាន​អ្វីខ្លះ​? លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​លក្ខណៈ​សម្បត្តិ​3C​ និង​3Q​នោះ​ រួមមាន​ ទី១​ មនុស្ស​ដែល​ក្លាហាន​(Confident​) ទី២មនុស្ស​ដែល​ចេះ​គោរព​អា​ដកំ​បាំង​ភាព​របស់​បុគ្គល​ និង​ក្រុមហ៊ុន​ (Confidential​) ទី៣​...

Page 1 of 7 1 2 7

អត្ថបទពេញនិយម

No Content Available