1.កម្មករស្នើសុំកុំឱ្យទំនិញឡើងថ្លៃ ខណ:ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣ឡើងត្រឹមតែ៦ដុល្លារ 2.តើអ្នកគួររៀបចំខ្លួនបែបណា ដើម្បីក្លាយជាសហគ្រិនពិតប្រាកដ? | ចក្ខុវិស័យ គួច ម៉េងលី 3.កុំកំណត់ព្រំដែនការងារខ្លួនឯង | សៀវភៅ ១០៨ ចក្ខុវិស័យ គួច ម៉េងលី 4.ការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យ ភាគ១០/១០ | ចក្ខុវិស័យ គួច ម៉េងលី 5.ម្ចាស់ក្រុមហ៊ុន Business Cambodia មានការស្តាយក្រោយ កាលពីនៅកុមារភាព | ជីវិតខ្ញុំ

សេដ្ឋកិច្ចជាតិ


ពលរដ្ឋ​ឡាវ​អាច​នៅ​​បន្តខ្វះ​ប្រេង​ប្រើប្រាស់ ព្រោះក្រុមហ៊ុនថៃ PTT ផ្គត់ផ្គង់មិនទាន់

ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ទនៈ​នៅ​ប្រទេស​ឡាវ អាច​នៅ​តែ​ជួប​បញ្ហា​ខ្វះ​ខាត​ខ្លាំង ដោយសារ​បញ្ហា​ប្រេង​ឡើង​ថ្លៃ​ហួសប្រមាណ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post។ 

បញ្ហា​ខ្វះ​ឥន្ទនៈ​ដ៏​ធ្ងន់ធ្ងរ​នេះ បណ្តាល​ឱ្យ​ស្ថានីយ​ប្រេង​ជា​ច្រើន​កន្លែង​នៅ​ក្រុង​វៀងចន្ទ​ត្រូវ​បិទ​ទ្វារ ឯ​ពលរដ្ឋ​ត្រូវ​តម្រង់​ជួរ​គ្នា​រាប់ម៉ោង​ដណ្តើម​ទិញ​ប្រេង​យក​ទៅប្រើ​រៀងៗ​ខ្លួន។ 

រូបភាព៖ Bangkok Post

ឡាវ​ដែល​ជា​ប្រទេស​គ្មាន​ដែន​កោះ បាន​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ទនៈ​ភាគ​ច្រើន​ពី​ប្រទេស​ក្បែរ​ខាង​ថៃ ដើម្បី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោក Songpon Thepnumsommanus មន្រ្តី​គ្រប់គ្រង​ទីផ្សារ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ឧស្ម័ន​និង​ឥន្ទនៈ​ថៃ PTT ដែល​បើក​ដំណើរការ​ស្ថាន័យ​ប្រេង​សរុប ៥៣ ទីតាំង​នៅ​ប្រទេស​ឡាវ បាន​អះអាង​ថា ខ្លួន​គ្រោង​នឹង​ចែកចាយ​ឥន្ទនៈ​ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ដូច​សព្វដង តែ​ប្រហែល​អាច​នឹង​មាន​ចន្លោះ​ប្រហោង​ខ្លះ។ 

លោក​បាន​ពន្យល់​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​អាច​នឹង​មាន​ចន្លោះ​ប្រហោង​ខ្លះ​នោះ កើត​ឡើង​នៅ​ទីតាំង​ដែល​មាន​អតិថិជន​ច្រើន តែ​ក្រុមហ៊ុន​សន្យា​ថា​នឹង​ ព្យាយាម​គ្រប់​គ្រង​ស្ថានការណ៍​ឱ្យ​បាន​ប្រសើរ​បំផុត។ 

ក្រោយ​ប្រាក់​គីបឡាវ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក បូក​ទាំង​ការ​កើត​មាន​អតិផរណា​និង​ថែម​ទាំង​ទីផ្សារ​ប្រេង​លើ​ពិភពលោក​គ្មាន​ស្ថេរភាព​ផង​នោះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​ឱ្យ​គ្រប់​តាម​តម្រូវ​ការ​ក្នុង​ប្រទេស​ឡាវ។ 
យ៉ាងណាមិញ ក្រោយ​ផ្ទុះ​ព័ត៌មាន​រឿង​ពលរដ្ឋ​បាន​តម្រង់​ជួរ​រាប់​ម៉ោង​ចាំ​ទិញ​ប្រេង រដ្ឋាភិបាល​ឡាវ បាន​កោះ​ប្រជុំបន្ទាន់​មួយ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ខាងតែបាន​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​ពលរដ្ឋ ហើយ​ស្នើ​ឱ្យ​ទាំងអស់​គ្នា​កុំ​មាន​ការ​តក់ស្លុត​ជុំវិញ​បញ្ហា​នេះ៕

រូបភាព៖ RFA


Image

កម្មករស្នើសុំកុំឱ្យទំនិញឡើងថ្លៃ ខណ:ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២៣ឡើងត្រឹមតែ៦ដុល្លារ

Image

​ការកំណត់ប្រាក់ឈ្នួល​កម្មករនិយោជិកឆ្នាំ២០២៣

Image

​បេក្ខជន៤រូបប្រចាំតំបន់កំពត់​ ត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២

Image

រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ មានទំហំទឹកប្រាក់ ១៧៤ប៊ីលានដុល្លារ

Image

រថយន្តអគ្គិសនីនៅកម្ពុជាមានការចុះបញ្ជីកើនឡើង១៨០៦% ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន