លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍កាលពីថ្មីៗកន្លងទៅថា បុគ្គលិកដែលមានលក្ខណៈសម្បត្តិ 3C និង3Q គឺជាបុគ្គលិកដែលថៅកែឬប្រធានប្រធានក្រុមហ៊ុនគ្រប់រូបថ្នាចង់បានដើម្បីក្លាយជាបង្អែករបស់ក្រុមហ៊ុន។
តើលក្ខណៈសម្បត្តិ3C និង3Qនោះមានអ្វីខ្លះ?
លោកបានបញ្ជាក់ឱ្យដឹងថាលក្ខណៈសម្បត្តិ3C និង3Qនោះ រួមមាន ទី១ មនុស្សដែលក្លាហាន(Confident) ទី២មនុស្សដែលចេះគោរពអាដកំបាំងភាពរបស់បុគ្គល និងក្រុមហ៊ុន (Confidential) ទី៣ មនុស្សដែលអាចទុកចិត្តបាន(Confidant)។
ចំណែកឯ3Qវិញ គឺទី១ មនុស្សដែល មានចំណេះដឹងនិងជំនាញ (Qualified) ទី២មនុស្សដែលមានធ្វើការងារអ្វីយកគុណភាពជាចម្បង (Quality) និងទី៣ មនុស្សដែលធ្វើការងារបានច្រើន (Quantity)។
គួររម្លឹកថា បច្ចុប្បន្ននេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានប្រជាប្រិយ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ផ្នែកវេជ្ជសាស្ត្រ អប់រំ អាជីវកម្ម សម្បុរសធម៌ និងជាអ្នកចែករំលែកនៅកម្ពុជា៕